អបអរសាទរព្រះរាជពិធីបុណ្យអុំទូក មីជាតិ ចេញរសជាតិសម្បូរបែបក្នុងកេសតែមួយជាពិសេស

រាជធានីភ្នំពេញ៖  ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូកនាពេលខាងមុខនេះ មីជាតិបានចេញរសជាតិសម្បូរបែបក្នុងកេសតែមួយជាពិសេសដែលបានដាក់លក់នៅលើទីផ្សារនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ កេសប្រម៉ូសិនរសជាតិសម្បូរបែបក្នុងកេសតែមួយគឺជាការវេចខ្ចប់ថ្មី ពណ៌ការ៉ុតលាយលឿង រំលេចនូវរចនាក្បាច់ខ្មែរដ៏ស្រស់សោភាទាក់ទាញ និងមានអក្សរសម្គាល់ រសជាតិសម្បូរបែប នៅលើកេស។ នៅក្នុងកេសនេះផងដែរ គឺប្រមូលផ្តុំ៣រសជាតិផ្សេងៗគ្នារួមមាន មីជាតិម្ជូរបង្គាដែលជារសជាតិថ្មីជាងគេ មីជាតិខគោគ្រឿងខាប់ និងមីជាតិស៊ុបមាន។ កាន់តែពិសេស រាល់ការជាវមីជាតិប្រម៉ូសិនរសជាតិក្នុងកេសតែមួយ លោកអ្នកនឹងទទួលបាន ចង្កឹះដ៏ស្រស់ស្អាតថែមទៀតផង។…

មីជាតិម្ជូរបង្គា ជូរៗ ហឹរៗ រសជាតិម្ជូរខ្មែរពិតៗ ទាក់ចិត្តអតិថិជនគួរឱ្យកត់សម្គាល់

រាជធានីភ្នំពេញ៖  កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ មីជាតិបានរៀបចំកម្មវិធី «តៀមចល័តមីជាតិ» ដែលបានពាំនាំរសជាតិថ្មីប្លែក គឺមីជាតិម្ជូរបង្គាទៅកាន់អតិថិជននៅផ្សាររាត្រី River Night Market បរិវេណអគារ ដឹអេលីហ្សេ កោះពេជ្រ។ កម្មវិធី តៀមចល័តមីជាតិ ត្រូវបានរៀបចំឡើងដើម្បីណែនាំអតិថិជននូវរសជាតិថ្មីរបស់ផលិតផលមីជាតិ គឺមីជាតិម្ជូរបង្គា រសជាតិម្ជូរខ្មែរ ជូរៗ…

យុទ្ធនាការលក់ “មីជាតិកាម៉ង់ដូ” បន្តដំណើរលក់នៅតាមផ្សារនានាក្នុងរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ តើអ្នកណាខ្លះធ្លាប់ដឹងពី មីជាតិកាម៉ង់ដូ? ឥលូវនេះយុទ្ធនាការលក់ដ៏ពិសេសអស្ចារ្យ “មីជាតិកាម៉ង់ដូ” បានបន្តប្រតិបត្តិការកាន់តែសស្រាក់សស្រាំជាងមុន ជាមួយនឹងតម្លៃពិសេស ១៨០០០រៀលក្នុងមួយកេសតែប៉ុណ្ណោះសម្រាប់រសជាតិទាំងបី  ហើយថែមទាំងមានឱកាសចាប់រង្វាន់ផ្សងសំណាងជាច្រើនទៀតផងសម្រាប់អតិថិជនដែលបានជាវមីជាតិ។ ដើម្បីជួយសម្រួលដល់ការជាវរបស់អតិថិជន មីជាតិបានបង្កើតនូវយុទ្ធនាការលក់នេះឡើងដោយមានក្រុមការងារផ្នែកលក់ចុះទៅតាមទីផ្សារលក់ត្រីបន្លែសាច់ នៅតាមផ្សារនានាក្នុងរាជធានីភ្នំពេញជារៀងរាល់១ខែម្តង។ អ្វីដែលពិសេសនោះគឺ អតិថិជនមានភាពងាយស្រួលក្នុងការជាវផលិតផលមីជាតិដល់កន្លែងផ្ទាល់ រួមទាំងមានឱកាសចាប់រង្វាន់យកកាដូអនុស្សាវរីយ៍ និងរង្វាន់ផ្សេងៗជាច្រើនទៀតផង។     កាលពីថ្ងៃ២៤ កុម្ភៈ…

មីជាតិចូលរួមជាដៃគូឧបត្ថម្ភ ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ Ultra-Trail Angkor លើកទី៦ ឆ្នាំ២០២៣ នាខេត្តសៀមរាប

ខេត្តសៀមរាប៖ ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ Ultra-Trail Angkor លើកទី៦ ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតពេញ១ថ្ងៃ នៅថ្ងៃទី០៤ ខែកុម្ភៈ ដោយមានអ្នកចូលរួមលើសការរំពឹងទុក រហូតដល់ប្រមាណ ១ពាន់នាក់ នៅតំបន់អង្គរ ខេត្តសៀមរាប ក្រោយខកខានរយៈពេល ២ឆ្នាំ ដោយសារវិបត្តិសាកលកូវីដ១៩។ ព្រឹត្តិការណ៍នេះ រៀបចំឡើង…

មោទនភាពមីជាតិមានវត្តមានក្នុងការតាំងបង្ហាញផលិតផលជាតិតំណាងកម្ពុជាក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤

សៀមរាប៖ មីជាតិមានមោទនភាពយ៉ាងក្រៃលែងដែលបានចូលរួមក្នុងការតាំងបង្ហាញផលិតផលជាតិតំណាងកម្ពុជាក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធកាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាបដោយមានការអញ្ជើញចូលរួមដោយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន រួមទាំងសមាជិកនៃសភាពាណិជ្ជកម្មជាតិនិងអន្តរជាតិ។ ក្នុងនាមជាផលិតផលក្នុងស្រុកដែលផលិតដោយស្នាដៃកូនខ្មែរ មីជាតិមានកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលត្រូវបានជ្រើសរើសចូលរួមក្នុងការដាក់តាំងបង្ហាញផលិតផលក្នុងស្រុកតំណាងឱ្យកម្ពុជាស្របពេលដែលកម្ពុជាជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ។ គួរបញ្ជាក់ផងដែរថាមីជាតិក៏ធ្លាប់បានចូលរួមការដាក់តាំងបង្ហាញផលិតផលតំណាងឱ្យកម្ពុជាលើកដំបូងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២កន្លងទៅ។ ក្នុងឱកាសនេះដែរ លោកសោមនស្ស…

មីជាតិ ពង្រីកវិសាលភាពចែកចាយកាន់តែក្បែរអ្នក

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ បុគ្គលិកផ្នែកលក់ និងថ្នាក់ដឹកនាំ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានចេញយុទ្ធនាការ “មីជាតិ វិសាលភាពចែកចាយកាន់តែក្បែរអ្នក” ទៅលើទីផ្សារហើយនៅថ្ងៃនេះ ដោយចាប់ផ្តើមពីរាជធានីភ្នំពេញ ជាជំហានដំបូងជាមួយការបន្ថែមនូវលទ្ធភាពនៃការចែកចាយ ជូនអតិថិជន និងដៃគូអាជីវកម្ម ដើម្បីធានាដល់ការផ្តល់ជូនសេវាកាន់តែជិត និងរហ័ស…

មីជាតិ រកឃើញអ្នកមានសំណាង ឈ្នះរង្វាន់ ៥,០០០,០០០រៀល ពី កម្មវិធីហែកឆុង ហែកឈ្នះ វគ្គ២

ថ្មីៗនេះ មីជាតិបានប្រគល់ប្រាក់រង្វាន់ លុយសុទ្ធ ៥,០០០,០០០រៀល ដល់អតិថិជនដែលមានសំណាងជាបន្តបន្ទាប់ពីកម្មវិធី ហែកឆុងហែកឈ្នះ វគ្គ២ ដែលបានរៀបចំឡើងកាលពីដើមខែមិថុនា កន្លងទៅនេះ ។ អ្នកមានសំណាងឈ្នះរង្វាន់ធំទឹកប្រាក់ ៥,០០០,០០០រៀល រួមមាន អ្នកឈ្នះរង្វាន់ទី១ មានឈ្មោះ ហេង វួចភួង ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិវត្តស្វាយ…

ដំណើរទស្សនកិច្ច របស់សាស្រ្តាចារ្យ និងនិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ

រាជធានីភ្នំពេញ, ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) និងបុគ្គលិកគ្រប់ជាន់ថ្នាក់មានកិត្តិយស យ៉ាងក្រៃលែងដែលបានទទួលស្វាគមន៍ដំណើរទស្សនកិច្ច របស់សាស្រ្តាចារ្យ និងនិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ក្នុងគោលបំណង ផ្តល់ឱកាសដល់ប្អូនៗ និស្សិត ក្នុងការស្វែងយល់ពីវឌ្ឍនភាព បទពិសោធន៍ និងខ្សែសង្វាក់ផលិតកម្មរបស់មីជាតិ។

ដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំ និងនិស្សិត នៃក្រុមការងារទី២ គ្រប់គ្រងនិស្សិត

ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) និងបុគ្គលិកគ្រប់ជាន់ថ្នាក់មានកិត្តិយសយ៉ាងក្រៃលែងដែលបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (ក្រុមការងារទី២) ចំនួន៦០អង្គ/នាក់ ក្នុងគោលបំណង ផ្តល់ឱកាសដល់និស្សិត នៃសាកលវិទ្យាល័យទាំងពីរ ដើម្បីស្វែងយល់ពីវឌ្ឍនភាព បទពិសោធន៍ និងខ្សែសង្វាក់ផលិតកម្មរបស់ផលិតផល មីជាតិ។

មីជាតិ មីកញ្ចប់ខ្មែរដំបូងគេ ដែលទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ ពីចក្រភពអង់គ្លេស

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) បានរៀបចំកម្មវិធី អបអរសាទរ វឌ្ឍនភាពថ្មី មីជាតិ មីកញ្ចប់ខ្មែរដំបូងគេ ដែលទទួលបាន វិញ្ញាបនបត្រស្តង់ដារអន្តរជាតិ ពីចក្រភពអង់គ្លេស ដោយបានរៀបចំឡើងនៅបរិវេនរោងចក្រ ក្នុងមូលដ្ឋាន សង្កាត់គោករការ ខណ្ឌព្រែកព្នៅ…

ក្រុមហ៊ុន មីជាតិ ប្រារព្ធ​ទិវា ដោ​ន​ស៊ី​ន​ដ្រូ​ម ពិភពលោក ២០២២

​រាជធានី​ភ្នំពេញ​៖​ ​លោកជំទាវ​ ​ជឹង​ ​សុគន្ធា​វី​ ​អគ្គ​នាយិកា​ក្រុមហ៊ុន​ ​វ​័​ន​ ហ្វ្រេ​ត​ធើ​នី​ធី​ ​បាន​ដឹកនាំ​ ​បុគ្គលិក​ ​ក្រុមហ៊ុន​មី​ជាតិ​ ​រៀបចំ​កម្មវិធី​ជួប​សួរសុខទុក្ខ​ ​និង​ផ្តល់​អំណោយ​មនុស្សធម៌​ ​ព្រមទាំង​រៀបចំ​អាហារ​ ​ជូន​ដល់​កុមារ​ខ្សោយ​សតិបញ្ញា​ ​កុមារ​ពិការ​ ​កុមារ​ផ្ទុក​មេរោគ​អេដស៍​ ​កុមារ​កំព្រា​ ​ប្រមាណ​២​៥​០​នាក់​ ​ក្នុង​ឱកាស​ចូលរួម​ប្រារព្ធ​ទិវា​ដោ​ន​ស៊ី​ន​ដ្រូ​ម​ ​ពិភពលោក​…

វីតាល់ និងមីជាតិ ប្រារព្ធកម្មវិធីជួបជុំមហាគ្រួសារក្រុមហ៊ុនបុត្រសម្ព័ន្ធ វ័នម៉រ លីមីធីត

ក្រុមហ៊ុន វ័នម៉រ លីមីធីត ដែលជាក្រុមហ៊ុនមេនៃផលិតផលទឹកពិសាវីតាល់ និងមីជាតិ បានរៀបចំកម្មវិធីជួបជុំមហាគ្រួសារក្រុមហ៊ុនបុត្រសម្ព័ន្ធ នៅថ្ងៃទី២៤ និង២៥ ខែមករា ឆ្នាំ២០២២ ដើម្បីអបអរសាទរទៅនឹងឆ្នាំថ្មី ឆ្នាំ២០២២។ លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិការនៃក្រុមហ៊ុន បានមានប្រសាសន៍ថា “ក្នុងឆ្នាំកន្លងទៅ អ្នកទាំងអស់គ្នាបានជួបប្រទះ និងជំនះនូវឧបសគ្គជាច្រើនក្នុងកិច្ចអនុវត្តន៍ការងារឲ្យកាន់តែប្រសើរទៅតាមផ្នែកនីមួយៗ។…