ដំណើរទស្សនកិច្ច របស់សាស្រ្តាចារ្យ និងនិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ

រាជធានីភ្នំពេញ, ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) និងបុគ្គលិកគ្រប់ជាន់ថ្នាក់មានកិត្តិយស យ៉ាងក្រៃលែងដែលបានទទួលស្វាគមន៍ដំណើរទស្សនកិច្ច របស់សាស្រ្តាចារ្យ និងនិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ក្នុងគោលបំណង ផ្តល់ឱកាសដល់ប្អូនៗ និស្សិត ក្នុងការស្វែងយល់ពីវឌ្ឍនភាព បទពិសោធន៍ និងខ្សែសង្វាក់ផលិតកម្មរបស់មីជាតិ។

ដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំ និងនិស្សិត នៃក្រុមការងារទី២ គ្រប់គ្រងនិស្សិត

ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) និងបុគ្គលិកគ្រប់ជាន់ថ្នាក់មានកិត្តិយសយ៉ាងក្រៃលែងដែលបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (ក្រុមការងារទី២) ចំនួន៦០អង្គ/នាក់ ក្នុងគោលបំណង ផ្តល់ឱកាសដល់និស្សិត នៃសាកលវិទ្យាល័យទាំងពីរ ដើម្បីស្វែងយល់ពីវឌ្ឍនភាព បទពិសោធន៍ និងខ្សែសង្វាក់ផលិតកម្មរបស់ផលិតផល មីជាតិ។