អបអរសាទរព្រះរាជពិធីបុណ្យអុំទូក មីជាតិ ចេញរសជាតិសម្បូរបែបក្នុងកេសតែមួយជាពិសេស

រាជធានីភ្នំពេញ៖  ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូកនាពេលខាងមុខនេះ មីជាតិបានចេញរសជាតិសម្បូរបែបក្នុងកេសតែមួយជាពិសេសដែលបានដាក់លក់នៅលើទីផ្សារនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ កេសប្រម៉ូសិនរសជាតិសម្បូរបែបក្នុងកេសតែមួយគឺជាការវេចខ្ចប់ថ្មី ពណ៌ការ៉ុតលាយលឿង រំលេចនូវរចនាក្បាច់ខ្មែរដ៏ស្រស់សោភាទាក់ទាញ និងមានអក្សរសម្គាល់ រសជាតិសម្បូរបែប នៅលើកេស។ នៅក្នុងកេសនេះផងដែរ គឺប្រមូលផ្តុំ៣រសជាតិផ្សេងៗគ្នារួមមាន មីជាតិម្ជូរបង្គាដែលជារសជាតិថ្មីជាងគេ មីជាតិខគោគ្រឿងខាប់ និងមីជាតិស៊ុបមាន។ កាន់តែពិសេស រាល់ការជាវមីជាតិប្រម៉ូសិនរសជាតិក្នុងកេសតែមួយ លោកអ្នកនឹងទទួលបាន ចង្កឹះដ៏ស្រស់ស្អាតថែមទៀតផង។…