ក្រុមហ៊ុន មីជាតិ ប្រារព្ធ​ទិវា ដោ​ន​ស៊ី​ន​ដ្រូ​ម ពិភពលោក ២០២២

​រាជធានី​ភ្នំពេញ​៖​ ​លោកជំទាវ​ ​ជឹង​ ​សុគន្ធា​វី​ ​អគ្គ​នាយិកា​ក្រុមហ៊ុន​ ​វ​័​ន​ ហ្វ្រេ​ត​ធើ​នី​ធី​ ​បាន​ដឹកនាំ​ ​បុគ្គលិក​ ​ក្រុមហ៊ុន​មី​ជាតិ​ ​រៀបចំ​កម្មវិធី​ជួប​សួរសុខទុក្ខ​ ​និង​ផ្តល់​អំណោយ​មនុស្សធម៌​ ​ព្រមទាំង​រៀបចំ​អាហារ​ ​ជូន​ដល់​កុមារ​ខ្សោយ​សតិបញ្ញា​ ​កុមារ​ពិការ​ ​កុមារ​ផ្ទុក​មេរោគ​អេដស៍​ ​កុមារ​កំព្រា​ ​ប្រមាណ​២​៥​០​នាក់​ ​ក្នុង​ឱកាស​ចូលរួម​ប្រារព្ធ​ទិវា​ដោ​ន​ស៊ី​ន​ដ្រូ​ម​ ​ពិភពលោក​ ​ឆ្នាំ​២​០​២​២​ ​នៅ​បុរី​ទារក​ ​និង​កុមារ​ជាតិ​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ ​ភូមិ​ដំណាក់​៣​ ​សង្កាត់​ស្ទឹង​មានជ័យ​ ​ខណ្ឌ​មានជ័យ​ ​រាជធានី​ភ្នំពេញ​ ​។​

​ក្នុង​ឱកាស​នោះ​ ​លោកជំទាវ​ ​ជឹង​ ​សុគន្ធា​វី​ ​អគ្គ​នាយិកា​ ​ក្រុមហ៊ុន​ ​វ​័​ន​ ហ្វ្រេ​ត​ធើ​នី​ធី​ (​មី​ជាតិ​) ​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​ ​ថ្នាក់​ដឹកនាំ​ ​អ្នក​គ្រូ​ ​លោកគ្រូ​ ​បុគ្គលិក​ ​នៃ​បុរី​ទារក​ ​និង​កុមារ​ជាតិ​ ​ដែល​បាន​យក​អស់កម្លាំង​កាយ​ចិត្ត​មើល​ថែទាំ​ ​ចិញ្ចឹម​បីបាច់​ ​ផ្តល់​ភាព​កក់ក្តៅ​ ​និង​ផ្តល់​ការអប់រំ​ដល់​កុមារ​ទាំងអស់​ ​ប្រកបដោយ​ទឹកចិត្ត​មនុស្សធម៌​ ​និង​ក្តី​អាណិត​ស្រឡាញ់​។​ ​លោកជំទាវ​ ​បាន​បន្ត​ថា​ ​ជំងឺ​ ដោ​ន​ស៊ី​ន​ដ្រូ​ម​ ​ជាដើម​ចម​នៃ​ការ​បណ្តាល​អោយ​កុមារ​មាន​បញ្ហា​ក្នុង​ការលូតលាស់​ផ្នែក​រាងកាយ​ ​និង​សតិបញ្ញា​មិន​ប្រក្រតី​។​ ​ជំងឺ​នេះ​មាន​វត្តមាន​ជាស​កល​នៅ​ទូទាំង​ពិភពលោក​ ​ដោយ​មិន​ប្រកាន់​ពូជសាសន៍​ ​សញ្ជាតិ​ ​ភេទ​ ​ឬ​សាសនា​ឡើយ​ ​។​ ​ទន្ទឹម​នឹង​នេះ​ ​លោកជំទាវ​ ​ក៏បាន​អំពាវនាវ​ឲ្យ​ ​ឪពុក​ម្តាយ​ ​សូម​យកចិត្តទុកដាក់​ពី​សុខភាព​កូន​ៗ​ ​តាំងពី​ពេល​ចាប​ផ្តើម​មានគភ៌​ ​ប្រសិនបើ​មាន​សញ្ញា​មិន​ប្រក្រតី​ណាមួយ​ ​សូម​រួសរាន់​ក្នុង​ការស្វែងរក​ ​សេវា​ប្រឹក្សា​យោបល់​ ​និង​វេជ្ជសាស្ត្រ​អោយ​បាន​លឿន​ ​ដើម្បី​ធានា​ដល់​ការ​ព្យាបាល​កុមារ​ ​និង​កូន​ៗ​របស់​លោកអ្នក​បាន​ទាន់ពេល​វេលា​។​

​ជាមួយគ្នា​នោះ​ ​លោកស្រី​ ​ថោ​ ​ពៅ​ ​ប្រធាន​បុរី​ទារក​ ​និង​កុមារ​ជាតិ​ ​បាន​សម្តែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ ​ក្រុមហ៊ុន​មី​ជាតិ​ ​ដែល​បាន​ជ្រើសរើស​ ​បុរី​ទារក​ ​និង​កុមារ​ជាតិ​ ​ក្នុង​ការ​ប្រារព្ធ​ទិវា​ដោ​ន​ស៊ី​ន​ដ្រូ​ម​ ​ពិភពលោក​ ​ព្រម​ជាមួយ​ការ​ពាំ​នាំមក​ជូន​នូវ​ស​ម្ភារៈ​ចំ​បាច់​ ​រួម​មាន​ម៉ាស៊ីន​បោក​ស​ម្លៀ​ក​បំពាក់​ ​និង​គ្រឿងឧបភោគ​ ​បរិភោគ​ ​ជា​ច្រើនមុខ​ ​និង​ថវិកា​មួយ​ចំនួន​ ​មក​ជូន​បុរី​ទារក​ ​និង​កុមារ​ជាតិ​ ​ដើម្បី​ជួយ​សម្រួល​ដល់​តម្រូវ​ការចាំបាច់​ ​ក្នុង​ប្រតិបត្តិការ​ប្រចាំថ្ងៃ​ ​ជាពិសេស​ ​ក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​ ​ក៏ដូចជា​កម្ពុជា​ ​កំពុងតែ​បន្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១​៩​។​

​គួរ​បញ្ចា​ក់​ផង​ដែរ​ថា​ ​កម្មវិធី​សួរសុខទុក្ខ​ផ្តល់​អំណោយ​មនុស្សធម៌​ ​ក្នុង​ឱកាស​ ​ប្រារព្ធ​ទិវា​ដោ​ន​ស៊ី​ន​ដ្រូ​ម​ ​ពិភពលោក​ ​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​មី​ជាតិ​នេះ​ ​អាច​កើតឡើង​បាន​ ​ក៏​ដោយសារ​ការ​គាំទ្រ​ពីសំណាក់​អតិថិជន​ ​និង​អ្នកប្រើប្រាស់​ផលិតផល​មី​ជាតិ​ ​ដែល​ជា​មី​ឆ្អិន​ស្រាប់​មុនដំបូង​គេ​នៅ​កម្ពុជា​ ​និង​មាន​រសជាតិ​ឆ្ងាញ់​ ​រសជាតិ​បែប​ខ្មែរ​ ​បង្កើត​ឡើង​ដោយ​ជន​ជាតិខ្មែរ​។​ ​ឆ្លើយតបនឹង​ការ​គាំទ្រ​ពីសំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​ ​មី​ជាតិ​ ​ប្តេជ្ញា​បន្ត​ចូល​រួមចំណែក​ក្នុង​សកម្មភាព​សង្គម​ ​និង​សប្បុរស​ធម៌​នានា​បន្ត​ទៀត​ ​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​៕