សេចក្តីប្រកាសការងារ
ចូលរួមជាមួយក្រុមការងារយើង
ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង ឯ.ក (មីជាតិ) គឺជាក្រុមហ៊ុនម្ហូបអាហារ និងភេសជ្ជៈ ដែលនាំមុខគេ និងល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា។ ដោយសារតែក្រុមហ៊ុនមានការរីកចំរើនឥតឈប់ឈរ មីជាតិតែងតែត្រូវការបេក្ខជន ដែលមានសមត្ថភាព បទពិសោធន៍ និងថាមពលមកចូលរួមជាមួយក្រុមការងារយើង។
តើអ្នកជាបេក្ខជនដែលយើងកំពុងស្វែងរកមែនទេ? សូមដាក់ពាក្យនៅទីនេះ ដើម្បីស្វែងយល់ពីអ្វីដែលលោកអ្នកអាចចូលរួមចំណែកបានជាមួយក្រុមការងារយើង។ យើងតែងតែរីករាយស្វាគមន៍ ក្នុងការជួបជាមួយលោកអ្នកដែលមានចំណាប់អារម្មណ៍ គំនិតឆ្នៃប្រឌិត និងពោរពេញដោយទេព្យកោសល្យ។
