មីជាតិម្ជូរបង្គា ជូរៗ ហឹរៗ រសជាតិម្ជូរខ្មែរពិតៗ ទាក់ចិត្តអតិថិជនគួរឱ្យកត់សម្គាល់

រាជធានីភ្នំពេញ៖  កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ មីជាតិបានរៀបចំកម្មវិធី «តៀមចល័តមីជាតិ» ដែលបានពាំនាំរសជាតិថ្មីប្លែក គឺមីជាតិម្ជូរបង្គាទៅកាន់អតិថិជននៅផ្សាររាត្រី River Night Market បរិវេណអគារ ដឹអេលីហ្សេ កោះពេជ្រ។

កម្មវិធី តៀមចល័តមីជាតិ ត្រូវបានរៀបចំឡើងដើម្បីណែនាំអតិថិជននូវរសជាតិថ្មីរបស់ផលិតផលមីជាតិ គឺមីជាតិម្ជូរបង្គា រសជាតិម្ជូរខ្មែរ ជូរៗ ហឹរៗ ដែលបានឆ្លងកាត់ការយកចិត្តទុកដាក់សម្រិតសម្រាំងទៅលើគុណភាព រសជាតិ ស្តង់ដារអនាម័យ ពិសេសគឺបំពេញតម្រូវការទីផ្សាររបស់ប្រជាជនកម្ពុជា។ ក្នុង​ឱកាសដ៏ពិសេសនេះដែរ មីជាតិក៏មានការភ្លក្សដោយសេរីរសជាតិថ្មី មីជាតិម្ជូរបង្គាដោយទទួលបានចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ពីសំណាក់អតិថិជន និងការលេងហ្គេមសប្បាយៗយកកាដូជាច្រើន ជាមួយនឹងប្រម៉ូសិនពិសេសៗជាច្រើនទៀតដែលញុំាងឱ្យកម្មវិធីកាន់តែសប្បាយរីករាយ។

មីជាតិជាផលិតផលខ្មែរ ស្នាដៃខ្មែរ ដែរបច្ចុប្បន្ននេះមាន៤រសជាតិផ្សេងៗគ្នាបានដាក់ចេញលក់នៅលើទីផ្សាររួមមាន មីជាតិខគោគ្រឿងខាប់, មីជាតិសាច់ជ្រូកចិញ្ច្រាំ, មីជាតិស៊ុបមាន់, និងមីជាតិម្ជូរបង្គា ដែលជារសជាតិថ្មី ជូរៗ ហឹរៗ បែបខ្មែរពិតៗច្នៃឡើងជាពិសេសសម្រាប់បំពេញតម្រូវការរបស់អតិថិជនគ្រប់រូប។

គួរបញ្ជាក់ផងដែរ មីកញ្ចប់ឆ្អិនស្រាប់ ផលិតឡើងដោយស្នាដៃកូនខ្មែរមួយនេះត្រូវបានផលិតឡើងនៅឆ្នាំ២០១៩ ដើម្បីឱ្យសមស្របទៅតាមបែបបទរសជាតិខ្មែរ និងការពេញនិយមរបស់ប្រជាជនខ្មែរ។ លោកអ្នកអាចស្វែងរកជាវផលិតមីជាតិនៅតាមបណ្តាទីផ្សារនានាដែលនៅជិតលោកអ្នកបំផុត៕