វីតាល់ និងមីជាតិ ប្រារព្ធកម្មវិធីជួបជុំមហាគ្រួសារក្រុមហ៊ុនបុត្រសម្ព័ន្ធ វ័នម៉រ លីមីធីត

ក្រុមហ៊ុន វ័នម៉រ លីមីធីត ដែលជាក្រុមហ៊ុនមេនៃផលិតផលទឹកពិសាវីតាល់ និងមីជាតិ បានរៀបចំកម្មវិធីជួបជុំមហាគ្រួសារក្រុមហ៊ុនបុត្រសម្ព័ន្ធ នៅថ្ងៃទី២៤ និង២៥ ខែមករា ឆ្នាំ២០២២ ដើម្បីអបអរសាទរទៅនឹងឆ្នាំថ្មី ឆ្នាំ២០២២។

លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិការនៃក្រុមហ៊ុន បានមានប្រសាសន៍ថា “ក្នុងឆ្នាំកន្លងទៅ អ្នកទាំងអស់គ្នាបានជួបប្រទះ និងជំនះនូវឧបសគ្គជាច្រើនក្នុងកិច្ចអនុវត្តន៍ការងារឲ្យកាន់តែប្រសើរទៅតាមផ្នែកនីមួយៗ។ ដូចជាក្នុងការបិទខ្ទប់ និងអនុវត្តការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ថ្នាក់គ្រប់គ្រង សមាជិក សមាជិការទាំងអស់បានខិតប្រឹងប្រែងបន្តអនុវត្តន៍ការងារដោយចិត្តទុកដាក់។ នេះ ជាទឹកចិត្តដ៏ស្ងប់ស្ងែង និងកោចសរសើរក្រៃលែងដែលបងប្អូនបានលះបង់ និងជំរុញរាល់សង្វាក់ផលិតកម្ម និងសេវាកម្មនៃក្រុមហ៊ុនឲ្យប្រព្រឹត្តទៅបានល្អ។”

លោកជំទាវបានបន្តថា “សម្រាប់ឆ្នាំថ្មីនេះ នាងខ្ញុំមានក្តីរីករាយ ដែលបានឃើញអ្នកទាំងអស់គ្នាបានយកចិត្តទុកដាក់រៀបចំផែនការសកម្មភាពប្រចាំឆ្នាំល្អជាច្រើន ដើម្បីឲ្យសមស្របតាមវឌ្ឍភាពនៃទីផ្សារ និងសង្គម។ ហើយខ្ញុំជឿកជាក់ថា អ្នកទាំងអស់គ្នា នឹងមានលទ្ធភាពអនុវត្តន៍លើផែនការទាំងនោះឲ្យមានប្រសិទ្ធភាពខ្ពស់ ជាមួយនឹងការខិតខំប្រឹងប្រែងអនុវត្តការងារធ្វើយ៉ាងណាឲ្យក្រុមហ៊ុន មានការអភិវឌ្ឍ និងសន្ទុះឆ្ពោះទៅមុខឥតឈប់ឈរ។”

កម្មវីធីនេះ បានរៀបចំក្នុងរយៈពេល២ថ្ងៃ ដែលថ្ងៃទី១ បានរៀបចំឡើងនៅទីស្នាក់កណ្តាលនៃក្រុមហ៊ុន និងថ្ងៃទី២ បានរៀបចំនៅក្នុងរោចក្រផលិតទឹកពិសាវីតាល់ ដែលមានបុគ្គលិកចូលរួមសរុបប្រមាណ១០០០ នាក់។

ក្រុមហ៊ុនបុត្រសម័្ពន្ធក្រុមហ៊ុន វ័ន ម៉រ លីមីធីត រួមមាន ក្រុមហ៊ុន អិន វី ស៊ី ខបភើរេសិន(ផលិតទឹកពិសាវីតាល់) ក្រុមហ៊ុន វ័ន ម៉រ មេនូហ្វេកឆឺរីង(ផលិតមីជាតិ) ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ភោជនីយដ្ឋាន វ័ន ម៉រ និងសហគ្រាសឱសថកម្ពុជា។