មីជាតិ រកឃើញអ្នកមានសំណាង ឈ្នះរង្វាន់ ៥,០០០,០០០រៀល ពី កម្មវិធីហែកឆុង ហែកឈ្នះ វគ្គ២

ថ្មីៗនេះ មីជាតិបានប្រគល់ប្រាក់រង្វាន់ លុយសុទ្ធ ៥,០០០,០០០រៀល ដល់អតិថិជនដែលមានសំណាងជាបន្តបន្ទាប់ពីកម្មវិធី ហែកឆុងហែកឈ្នះ វគ្គ២ ដែលបានរៀបចំឡើងកាលពីដើមខែមិថុនា កន្លងទៅនេះ ។
អ្នកមានសំណាងឈ្នះរង្វាន់ធំទឹកប្រាក់ ៥,០០០,០០០រៀល រួមមាន អ្នកឈ្នះរង្វាន់ទី១ មានឈ្មោះ ហេង វួចភួង ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។ អ្នកឈ្នះរង្វាន់ទី២ មានឈ្មោះ អ៊ុល សៀកអឺ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ អ្នកឈ្នះរង្វាន់ទី៣ មានឈ្មោះ ឆឹន ឈុន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
នៅក្នុងឱកាសនេះផងដែរ អ្នកមីង ហេង វួចភួង ដែលជាអ្នកឈ្នះរង្វាន់ទី១ មានចំណាប់អារម្មណ៍ថា “ខ្ញុំលឺគេថាមីជាតិញ៉ាំម៉េចក៏ជាតិដែរ ហើយត្រូវរង្វាន់ទៀត អញ្ចឹងខ្ញុំក៏ទៅទិញមកញ៉ាំ ដំបូងត្រូវបាន ១,០០០រៀល ដល់ហើយខ្ញុំក៏ទៅទិញម្តងទៀតបើកកញ្ចប់ឡើងក៏ត្រូវបាន ៥,០០០,០០០រៀល ។ ខ្ញុំអររំភើប មិនដែលត្រូវរង្វាន់ទេពីមុន ហើយលុយរង្វាន់ដែលត្រូវ ខ្ញុំយកទៅឱ្យកូនរៀន និងផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបន្ថែមទៀត ។” អ្នកមីងបន្តទៀតថា “សូមជូនពរក្រុមហ៊ុនមីជាតិឱ្យលក់កាន់តែដាច់ មានអតិថិជនកាន់តែច្រើន ព្រោះអ្នកក៏អាចត្រូវលុយសុទ្ធ៥លានរៀលដូចជាខ្ញុំដែរ។”
ក្រុមហ៊ុនមីជាតិបន្តចែកជូនរង្វាន់ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតអស់ពីស្តុក លោកអ្នកអាចរកជាវមីជាតិបាននៅតាមដេប៉ូចែក ចាយតូចធំ ផ្សារទំនើប ម៉ាត និងផ្ទះលក់ចាប់ហួយដែលនៅជិតផ្ទះរបស់លោកអ្នក ។
ប្រញាប់ឡើង! រង្វាន់ជាច្រើនសន្ធឹកសន្ធាប់កំពុងរង់ចាំលោកអ្នក ហើយអ្នកឈ្នះបន្ទាប់អាចជា រូបអ្នក ! មីជាតិ ហែកឆុង ហែកឈ្នះ វគ្គ២!
មីជាតិ ប្រកាន់ខ្ជាប់នូវតម្លៃជាផលិតផលជាតិ និងតែងតែយកចិត្តទុកដាក់លើសុវត្ថិភាពនៃការប្រើប្រាស់ ការវេចខ្ចប់ គុណភាព និងរសជាតិនៃផលិតផលជាចំបង ។ មិនថាញ៉ាំនៅពេលណា ទីកន្លែងណា ជាមួយអ្នកណា មីជាតិ ញ៉ាំម៉េចក៏ជាតិដែរ ៕