អបអរសាទរព្រះរាជពិធីបុណ្យអុំទូក មីជាតិ ចេញរសជាតិសម្បូរបែបក្នុងកេសតែមួយជាពិសេស

រាជធានីភ្នំពេញ  ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូកនាពេលខាងមុខនេះ មីជាតិបានចេញរសជាតិសម្បូរបែបក្នុងកេសតែមួយជាពិសេសដែលបានដាក់លក់នៅលើទីផ្សារនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

កេសប្រម៉ូសិនរសជាតិសម្បូរបែបក្នុងកេសតែមួយគឺជាការវេចខ្ចប់ថ្មី ពណ៌ការ៉ុតលាយលឿង រំលេចនូវរចនាក្បាច់ខ្មែរដ៏ស្រស់សោភាទាក់ទាញ និងមានអក្សរសម្គាល់ រសជាតិសម្បូរបែប នៅលើកេស។ នៅក្នុងកេសនេះផងដែរ គឺប្រមូលផ្តុំ៣រសជាតិផ្សេងៗគ្នារួមមាន មីជាតិម្ជូរបង្គាដែលជារសជាតិថ្មីជាងគេ មីជាតិខគោគ្រឿងខាប់ និងមីជាតិស៊ុបមាន។ កាន់តែពិសេស រាល់ការជាវមីជាតិប្រម៉ូសិនរសជាតិក្នុងកេសតែមួយ លោកអ្នកនឹងទទួលបាន ចង្កឹះដ៏ស្រស់ស្អាតថែមទៀតផង។

លោក ព្រំ វាសនា ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានមានប្រសាសន៍ថា៖ «នៅក្នុងកេសប្រម៉ូសិនរសជាតិសម្បូរបែបក្នុងកេសតែមួយ ឬក៏យើងហៅថា 3 in 1 នេះ គឺត្រូវបានសម្រិតសម្រាំងជាពិសេសសម្រាប់អតិថិជនក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកចាប់ពីថ្ងៃនេះតទៅរហូតដល់អស់ពីស្តុក»។ លោកបានបន្ថែមថា នៅក្នុងកេសប្រម៉ូសិនថ្មីនេះ គឺការរចនាកេសថ្មីឡូយ ទាក់ទាញ និងប្រមូលផ្តុំទៅដោយរសជាតិពេញនិយម ត្រូវមាត់ត្រូវចិត្តរបស់អតិថិជន ពិសេសរសជាតិម្ជូរបង្គា រសជាតិបែបខ្មែរពិតៗដែលទើបតែចេញលក់លើទីផ្សារនាពេលថ្មីៗនេះ។

គួរបញ្ជាក់ផងដែរថា  មីជាតិជាផលិតផលមីកញ្ចប់របសខ្មែរ ដែលមានរសជាតិបែបខ្មែរ ដំបូងគេបង្អស់ និងត្រូវបានផលិតឡើងដោយប្រើប្រាស់ ម៉ាស៊ីនជប៉ុន និងបច្ចេកវិទ្យាជប៉ុន ដើម្បីធានាបាននូវគុណភាពខ្ពស់ស្របតាមបទដ្ឋានអន្តរជាតិ។ ប្រម៉ូសិនរសជាតិសម្បូរបែបក្នុងកេសតែមួយនេះមានចែកចាយនៅតាមទីផ្សារនានាក្នុងប្រទេសកម្ពុជា ដែលលោកអ្នកអាចរកជាវបាននៅជិតផ្ទះអ្នកបំផុត រួសរាន់ឡើងចំនួនមានកំណត់!