យុទ្ធនាការលក់ “មីជាតិកាម៉ង់ដូ” បន្តដំណើរលក់នៅតាមផ្សារនានាក្នុងរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ តើអ្នកណាខ្លះធ្លាប់ដឹងពី មីជាតិកាម៉ង់ដូ? ឥលូវនេះយុទ្ធនាការលក់ដ៏ពិសេសអស្ចារ្យ “មីជាតិកាម៉ង់ដូ” បានបន្តប្រតិបត្តិការកាន់តែសស្រាក់សស្រាំជាងមុន ជាមួយនឹងតម្លៃពិសេស ១៨០០០រៀលក្នុងមួយកេសតែប៉ុណ្ណោះសម្រាប់រសជាតិទាំងបី  ហើយថែមទាំងមានឱកាសចាប់រង្វាន់ផ្សងសំណាងជាច្រើនទៀតផងសម្រាប់អតិថិជនដែលបានជាវមីជាតិ។

ដើម្បីជួយសម្រួលដល់ការជាវរបស់អតិថិជន មីជាតិបានបង្កើតនូវយុទ្ធនាការលក់នេះឡើងដោយមានក្រុមការងារផ្នែកលក់ចុះទៅតាមទីផ្សារលក់ត្រីបន្លែសាច់ នៅតាមផ្សារនានាក្នុងរាជធានីភ្នំពេញជារៀងរាល់១ខែម្តង។ អ្វីដែលពិសេសនោះគឺ អតិថិជនមានភាពងាយស្រួលក្នុងការជាវផលិតផលមីជាតិដល់កន្លែងផ្ទាល់ រួមទាំងមានឱកាសចាប់រង្វាន់យកកាដូអនុស្សាវរីយ៍ និងរង្វាន់ផ្សេងៗជាច្រើនទៀតផង។

 

 

កាលពីថ្ងៃ២៤ កុម្ភៈ កន្លងទៅថ្មីៗនេះ មីជាតិបានចុះទៅលក់ផ្ទាល់នៅទីតាំងផ្សារចំនួន៣ រួមមាន ផ្សារសាំហាន់ទួលសង្កែ ផ្សារចាក់អង្រែ និងផ្សារតាខ្មៅ ដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងរួសរាយរាក់ទាក់ ព្រមទាំងការគាំទ្រ ស្រលាញ់ចូលចិត្ត និងជាវមីជាតិយ៉ាងច្រើនកុះករពីសំណាក់អតិថិជនដែលប្រកបរបរអាជីវកម្ម និងអញ្ជើញទៅផ្សារទាំងបី។

គួរបញ្ជាក់ផងដែរថា មីជាតិមាន៣រសជាតិផ្សេងៗគ្នាដូចជា មីជាតិខគោគ្រឿងខាប់ ដែលជារសជាតិខគោបែបខ្មែរដំបូងគេបង្អស់ មីជាតិសាច់ជ្រូកចិញ្ច្រាំ និងមីជាតីស៊ុបមាន់ ដែលមានម្រេចកំពតខ្មែរផ្សំឡើងជាពិសេសសម្រាប់បំពេញតម្រូវការរបស់អតិថិជនគ្រប់រូប។ មីកញ្ចប់ឆ្អិនស្រាប់ ផលិតឡើងដោយកូនខ្មែរមួយនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៩ ដើម្បីឱ្យសមស្របទៅតាមបែបបទរសជាតិខ្មែរ និងការពេញនិយមរបស់ប្រជាជនខ្មែរ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចូលទស្សនា គេហទំព័រហ្វេសប៊ុកផ្លូវការ មីជាតិគេហទំព័រវេបសាយ មីជាតិ។ សូមអរគុណ៕