មីជាតិម្ជូរបង្គា ជូរៗ ហឹរៗ រសជាតិម្ជូរខ្មែរពិតៗ ទាក់ចិត្តអតិថិជនគួរឱ្យកត់សម្គាល់

រាជធានីភ្នំពេញ៖  កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ មីជាតិបានរៀបចំកម្មវិធី «តៀមចល័តមីជាតិ» ដែលបានពាំនាំរសជាតិថ្មីប្លែក គឺមីជាតិម្ជូរបង្គាទៅកាន់អតិថិជននៅផ្សាររាត្រី River Night Market បរិវេណអគារ ដឹអេលីហ្សេ កោះពេជ្រ។ កម្មវិធី តៀមចល័តមីជាតិ ត្រូវបានរៀបចំឡើងដើម្បីណែនាំអតិថិជននូវរសជាតិថ្មីរបស់ផលិតផលមីជាតិ គឺមីជាតិម្ជូរបង្គា រសជាតិម្ជូរខ្មែរ ជូរៗ…

វីតាល់ និងមីជាតិ បន្តឧបត្ថម្ភធំសម្រាប់ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាននិងសុខភាពកុមារលើកទី៩ របស់មន្ទីរពេទ្យកុមារអង្គរ

ខេត្តសៀមរាប៖ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នាទឹកដីអង្គរ ខេត្តសៀមរាប ព្រឹត្តិការណ៍ជិះកង់រៃអង្គាសប្រាក់ដ៏ធំប្រចាំឆ្នាំរបស់​មន្ទីរពេទ្យកុមារអង្គរ ត្រូវបានរៀបចំឡើងដោយគណៈកម្មការជិះកង់ដើម្បីកម្ពុជា (CFC) និងដៃគូឧបត្ថម្ភធំ ពីសំណាកក្រុមហ៊ុនផលិតទឹកពិសាវីតាល់ និងមីជាតិ ដែលជាដៃគូសហការរៀបចំអស់រយៈពេល៣ឆ្នាំជាប់ៗគ្នា។ ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារលើកទី៩ ឆ្នាំនេះទទួលបានអ្នកចូលរួមប្រមាណជាង ១០០០ នាក់ ដែលអញ្ជើញមកពីគ្រប់មជ្ឈដ្ឋាន ជាមួយស្មារតីតែមួយដើម្បីបុព្វហេតុរួមគ្នាបន្តគាំទ្រដល់ប្រតិបត្តិការក្នុងការព្យាបាល…

វីតាល់-មីជាតិ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន វ័ន ហ្រ្វេតធើនីធី (វីតាល់/មីជាតិ) និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានធ្វើពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣ នៅរោងចក្រផលិតទឹកពិសាបរិសុទ្ធ វីតាល់ ក្រោមវត្តមានឯកឧត្តម វេជ្ជបណ្ឌិត ហុក គីមចេង អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល,…