វីតាល់-មីជាតិ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន វ័ន ហ្រ្វេតធើនីធី (វីតាល់/មីជាតិ) និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានធ្វើពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣ នៅរោងចក្រផលិតទឹកពិសាបរិសុទ្ធ វីតាល់ ក្រោមវត្តមានឯកឧត្តម វេជ្ជបណ្ឌិត ហុក គីមចេង អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល, លោក វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងលោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្រ្វេតធើនីធី (វីតាល់/មីជាតិ) ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ។

ក្នុងពិធីដ៏វិសេសវិសាលនេះលោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្រ្វេតធើនីធី (វីតាល់/មីជាតិ) បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម លោក លោកស្រី ប្រតិភូមជ្ឈមណ្ឌលជាតិផ្តល់ឈាម មិត្តអ្នកសារព័ត៌មាន ដែលបានអញ្ជើញមក កាន់រោងចក្រផលិតទឹកពិសាវីតាល់នាថ្ងៃនេះ ស្របពេលនៃការចុះអនុស្សារណៈនៃការយោគ យល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងវីតាល់-មីជាតិ ដែល ជាកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់មួយទៀតនៃចំណងមេត្រីភាពរវាងស្ថាប័នយើងទាំងពីរ ដោយយើងកំណត់យកថ្ងៃនេះ ជាឱកាសនៃការពង្រីកការផ្លាស់ប្តូរទំនាក់ទំនងរវាងមជ្ឈ មណ្ឌលជាតិផ្តល់ឈាម និងវីតាល់-មីជាតិ ឱ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការក្នុង ក្របខណ្ឌជាទ្វេភាគី ដោយនាំមកនូវផលប្រយោជន៍សំខាន់ៗកាន់តែច្រើនដល់ស្ថាប័នទាំងពីរ និងចូលរួមចំណែកជាវិជ្ជមានដល់ការជំរុញចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត មិនគិតកម្រៃ និងមាន សុវត្ថិភាពដល់សាធារណៈជន និងសប្បុរសជន ។

លោកជំទាវមានប្រសាសន៍បន្តថា វីតាល់ បានចាប់ផ្តើមធ្វើការងារជាមួយមជ្ឈមណ្ឌល ជាតិផ្តល់ឈាម ចាប់តាំងពីឆ្នាំ ២០១១ គឺក្រោយ វីតាល់ បានចេញលក់លើទីផ្សារបានមួយឆ្នាំ ។ ឆ្លៀតក្នុងឱកាសនេះលោកជំទាវ បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ធំធេងជាច្រើនតាមរយៈកំណែទម្រង់ និងការបើកទូលាយដល់ការទទួលអំណោយឈាម និង សកម្មភាពចុះប្រមូលអំណោយឈាមរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រសួងសុខាភិបាល ដែលបានសម្រេចនូវជោគជ័យ ជាច្រើន និងធានាបាននូវស្តុកឈាម សម្រាប់ប្រើប្រាស់ជាប្រចាំ ប្រកបដោយសុវត្ថិភាព ។

ជាមួយគ្នានេះផងដែរលោកជំទាវក៏បានអំពាវនាវ និងលើកទឹកចិត្តដល់សប្បុរសជន និងអ្នកស្ម័គ្រចិត្ត សូមបន្តចូលរួមបរិច្ចាគឈាម ព្រោះការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខ ភាពនោះទេ ប៉ុន្តែវាថែមទាំងជូយឱ្យយើងមានសុខភាពល្អប្រសើឡើងវិញ តាមរយៈការផ្លាស់ ប្តូរឈាម ធ្វើឱ្យចិត្តមានអារម្មណ៍ស្រស់ថ្លា កាត់បន្ថយកំហាប់ឈាម និងជាបុណ្យកុសលដែល ពុំបាច់អស់ថវិកាផងដែរ ។

 

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានប្រសាសន៍ផងដែរ ថា ក្នុងនាមប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល និងមន្ត្រីរាជការ បុគ្គលិក នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម លោកមានសេចក្តីសោមនស្សរីករាយដែលបានចូល រួមក្នុងកម្មវិធីចុះអនុស្សារណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌល ជាតិផ្ដល់ឈាម និងវីតាល់-មីជាតិ ។

លោកបានថ្លែងនូវអំណរគុណដល់ លោកជំទាវ ជឹង សុគន្ធាវី និងក្រុមហ៊ុនដែលបាន ផ្តួចផ្តើមនិងរៀបចំកម្មវិធីនៅថ្ងៃនេះ ។ ជាច្រើនឆ្នាំកន្លងមកក្រុមហ៊ុនតែងតែបានគិតគូរនូវរាល់ កង្វះខាតរបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងបានបង្ហាញពីការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការងារសង្គម និងមនុស្សធម៌ ។ ក្នុងកិច្ចសហប្រតិបត្ដិការ ១០ ឆ្នាំ រវាងមជ្ឈមណ្ឌលជាតិ ផ្ដល់ឈាម និងវីតាល់-មីជាតិ កន្លងមកនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានប្រមូលឈាម ដែលបានមកពីអ្នកបរិច្ចាគឈាមស្ម័គ្រចិត្ដមិនគិតកម្រៃចំនួន ១២០,៤៥៧ប្លោក ស្មើនឹង ៤២,១៥៩,៩៥០មីលីលីត្រឈាម ។ ជាថ្មីម្ដងទៀតក្នុងនាមប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងមន្រ្ដីរាជការទាំងអស់ សង្ឃឹមថា វីតាល់ និងមីជាតិ នៅតែបន្ដឧបត្ថម្ភគាំទ្របន្ថែមទៀតជូន ដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃដដែលនេះថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និង ថ្នាក់ដឹកនាំក្រុមហ៊ុន វ័ន ហ្រ្វេតធើនីធី (វីតាល់/មីជាតិ) ព្រមទាំងភ្ញៀវកិត្កិយស និងសហការីជា ច្រើនរូបទៀត បានធ្វើទស្សនកិច្ចរោងចក្រទឹកពិសាបរិសុទ្ធ វីតាល់ ដើម្បីស្វែងយល់ពីដំណើរ ការនៃការផលិតទឹកបរិសុទ្ធ វីតាល់ ដែលមានគុណភាពខ្ពស់ទទួលស្គាល់ជាសកល ព្រមទាំង ទទួលបាននូវមេដាយមាសគុណភាពពិភពលោកពីស្ថាប័ន Monde Selection ឆ្នាំ ២០២៣ នេះផងដែរ ៕