វីតាល់ និងមីជាតិ បន្តឧបត្ថម្ភធំសម្រាប់ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាននិងសុខភាពកុមារលើកទី៩ របស់មន្ទីរពេទ្យកុមារអង្គរ

ខេត្តសៀមរាប៖ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នាទឹកដីអង្គរ ខេត្តសៀមរាប ព្រឹត្តិការណ៍ជិះកង់រៃអង្គាសប្រាក់ដ៏ធំប្រចាំឆ្នាំរបស់​មន្ទីរពេទ្យកុមារអង្គរ ត្រូវបានរៀបចំឡើងដោយគណៈកម្មការជិះកង់ដើម្បីកម្ពុជា (CFC) និងដៃគូឧបត្ថម្ភធំ ពីសំណាកក្រុមហ៊ុនផលិតទឹកពិសាវីតាល់ និងមីជាតិ ដែលជាដៃគូសហការរៀបចំអស់រយៈពេល៣ឆ្នាំជាប់ៗគ្នា។ ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារលើកទី៩ ឆ្នាំនេះទទួលបានអ្នកចូលរួមប្រមាណជាង ១០០០ នាក់ ដែលអញ្ជើញមកពីគ្រប់មជ្ឈដ្ឋាន ជាមួយស្មារតីតែមួយដើម្បីបុព្វហេតុរួមគ្នាបន្តគាំទ្រដល់ប្រតិបត្តិការក្នុងការព្យាបាល…