វីតាល់ ​និង​មី​ជាតិ​ឧបត្ថម្ភ​គម្រោង​ជំរុញ​អភិវឌ្ឍ​ផ្នែក​ទេសចរណ៍​រមណីយដ្ឋាន​៖​ “​ដំណើរ​ផ្សងព្រេង​ទិសដៅ​ថ្ម​លយ​”

​ដើម្បី​ចូលរួម​ទៅដល់​ការ​ជំរុញ​អភិវឌ្ឍន៍​ផ្នែក​ទេសចរណ៍​រមណីយដ្ឋាន​ក្នុងស្រុក​ ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ​និង​មី​ជាតិ​ ​បាន​ចូលរួម​ឧបត្ថម្ភ​ធំ​លើ​គម្រោង​ “​ដំណើរ​ផ្សងព្រេង​ទិសដៅ​ថ្ម​លយ​” ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១​៥​ ​និង​១​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​នៅ​ទីតាំង​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​កុ​ស​មៈ​គី​រី​រម្យ​ ​ក្នុងស្រុក​ភ្នំ​ស្រួច​ ​ខេត្ត​កំពង់ស្ពឺ​ ​ក្រោម​ការរៀបចំ​របស់​ក្រុម​សា​ស្រ្តាចារ្យ ​និង​និសិ្ស​ត​នៃ​សាកលវិទ្យាល័យ​ផា​រ៉ា​ហ្គ​ន​។​ ​គម្រោង​នេះ​ ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយមាន​ការចូលរួម​ពី​យុវជន​ប្រមាណ​៦​០​នាក់​ពី​រាជធានី​ភ្នំពេញ​ ​ដើម្បី​ស្ថាបនា​ដាក់​ស្លាក​សញ្ញាបញ្ជា​ក់​ទិសដៅ​ ​និង​ព័ត៌មាន​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ក្នុង​ដំណើរ​ឆ្ពោះទៅ​រមណីយដ្ឋាន​ថ្ម​លយ​។​ក្រៅពី​ចូលរួម​ឧបត្ថម្ភ​លើ​សកម្មភាព​ខាងលើ​ ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ​និង​មី​ជាតិ​…

​មី​ជាតិ​ ​ចូលរួម​បើក​បវេសនកាល​ថ្មី​ ​ជាមួយ​គម្រោង​ “​កាតាប​ខ្ញុំ​ ​អនាគត​ខ្ញុំ​” ​នៅ​ស្រុក​សំរោង​ទង​ ​ខេត្ត​កំពង់ស្ពឺ​

​ដើម្បី​ចូលរួម​អប​អរសាទរ​ដល់​កា​របើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ ​និង​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ក្នុង​ការសិក្សា​ក្រោម​ទស្សនាទាន​ថ្មី​ “​គន្លង​ប្រក្រតី​ភាព​ថ្មី​ក្នុង​វិ​ស​័​យ​អប់រំ​” ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្រុមហ៊ុន​មី​ជាតិ​ ​បាន​នាំ​យក​នូវ​សម្ភារ​សិក្សា​ ​និង​សម្ភារ​ប្រើប្រាស់​ចាំបាច់​មួយ​ចំនួន​ជូន​ដល់​សិស្សានុសិស្ស​ ​ដែល​កំពុង​សិក្សា​នៅ​សាលាបឋមសិក្សា​ទួល​ស្រគំ​ ​ឃុំ​រលាំង​ចក​ ​ស្រុក​សំរោង​ទង​ ​ខេត្ត​កំពង់ស្ពឺ​ ​កាល​ពីព្រឹក​ថ្ងៃ​ទី​១​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​ជាមួយ​គម្រោង​ “​កាតាប​ខ្ញុំ​ ​អនាគត​ខ្ញុំ​” ​ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​ ​មី​ជាតិ​។​ ​កម្មវិធី​នេះ​…