វីតាល់ ​និង​មី​ជាតិ​ឧបត្ថម្ភ​គម្រោង​ជំរុញ​អភិវឌ្ឍ​ផ្នែក​ទេសចរណ៍​រមណីយដ្ឋាន​៖​ “​ដំណើរ​ផ្សងព្រេង​ទិសដៅ​ថ្ម​លយ​”

​ដើម្បី​ចូលរួម​ទៅដល់​ការ​ជំរុញ​អភិវឌ្ឍន៍​ផ្នែក​ទេសចរណ៍​រមណីយដ្ឋាន​ក្នុងស្រុក​ ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ​និង​មី​ជាតិ​ ​បាន​ចូលរួម​ឧបត្ថម្ភ​ធំ​លើ​គម្រោង​ “​ដំណើរ​ផ្សងព្រេង​ទិសដៅ​ថ្ម​លយ​” ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១​៥​ ​និង​១​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​នៅ​ទីតាំង​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​កុ​ស​មៈ​គី​រី​រម្យ​ ​ក្នុងស្រុក​ភ្នំ​ស្រួច​ ​ខេត្ត​កំពង់ស្ពឺ​ ​ក្រោម​ការរៀបចំ​របស់​ក្រុម​សា​ស្រ្តាចារ្យ ​និង​និសិ្ស​ត​នៃ​សាកលវិទ្យាល័យ​ផា​រ៉ា​ហ្គ​ន​។​

​គម្រោង​នេះ​ ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយមាន​ការចូលរួម​ពី​យុវជន​ប្រមាណ​៦​០​នាក់​ពី​រាជធានី​ភ្នំពេញ​ ​ដើម្បី​ស្ថាបនា​ដាក់​ស្លាក​សញ្ញាបញ្ជា​ក់​ទិសដៅ​ ​និង​ព័ត៌មាន​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ក្នុង​ដំណើរ​ឆ្ពោះទៅ​រមណីយដ្ឋាន​ថ្ម​លយ​។​ក្រៅពី​ចូលរួម​ឧបត្ថម្ភ​លើ​សកម្មភាព​ខាងលើ​ ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ​និង​មី​ជាតិ​ ​ក៏បាន​ចូលរួម​ចែក​នូវ​មី​ជាតិ​ ​និង​ទឹក​ពិសា​វី​តា​ល់ ​ទៅដល់​សិស្សានុសិស្ស​នៅ​ក្នុង​សាលាបឋមសិក្សា​ចំបក់​ ​ប្រមាណ​១​២​០​នាក់​ ​ដែល​មាន​ទីតាំងនៅ​ជិ​តនឹង​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​កុ​ស​មៈ​គី​រី​រម្យ​ផង​ដែរ​។​

​នៅ​ក្នុង​ឱកាស​នេះ​ ​លោក​ ​ហុង​ ​សុវណ្ណ​ ​ប្រធាន​ផ្នែក​ទី​ផ្សារ​នៃ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ​និង​មី​ជាតិ​ ​បាន​មានប្រសាសន៍ថា​ “​ក្រុមហ៊ុន​ទាំងពីរ​ ​ពិតជា​មាន​សេចក្តីរីករាយ​ ​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ក្នុង​គម្រោង​របស់​យុវជន​មួយ​នេះ​។​ ​នេះ​ ​ជា​ការ​ផ្តួចផ្តើម​ ​និង​ផ្តល់​សា​រៈ​ប្រយោជន៍​ទៅដល់​ការ​អភិវឌ្ឍ​ផ្នែក​ទេសចរណ៍​រមណីយដ្ឋាន​ក្នុងស្រុក​។​ ​ម៉្យាងទៀត​ ​នេះ​គឺជា​ឱកាស​ដ៏​ល្អ​ ​ដែល​ក្រុមហ៊ុន​ឯកជន​ដូចជា​វី​តា​ល់ ​និង​មី​ជាតិ​ ​បាន​សហការ​ធ្វើការ​រួមគ្នា​ជាមួយ​ក្រុម​យុវជន​ក្នុងស្មារតី​សាមគ្គី​ ​រួប​រួមគ្នា​ ​និង​ជឿជាក់​តាមរយៈ​សកម្មភាព​លើកស្ទួយ​ទៅដល់​កិច្ចការ​សង្គម​។​”

​លោក​ ​ហុង​ ​សុវណ្ណ​ ​បាន​បន្ថែម​ថា​ “​តាមរយៈ​សកម្មភាព​ទាំងនេះ​ ​ខ្ញុំ​ជឿ​ក​ជាក់​ថា​ ​វា​នឹង​ជួយ​សម្រួល​ទៅដល់​ភ្ញៀវ​ទេសចរណ៍​ក្នុង​ដំ​ណើ​ក​ម្សាន្ត​ទៅ​ទីតាំង​ថ្ម​លយ​ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ ​និង​ស្រស់ស្រាយ​ ​ជាក់​ជាមិនខាន​។​ ”

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​រមណីយដ្ឋាន​ថ្ម​លយ​ ​មាន​ទីតាំងនៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​កុ​ស​មៈ​គី​រី​រម្យ​ ​ក្នុងស្រុក​ភ្នំ​ស្រួច​ ​ខេត្ត​កំពង់ស្ពឺ​ ​ដែល​មាន​ចម្ងាយ​ប្រមាណ​ ​១​១​០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ​និង​មាន​ទេសភាព​ព្រៃ​ភ្នំ​ស្រស់​ស្អាត​ ​ស័ក្តិសម​សម្រាប់​ដំណើរ​ក​ម្សាន្ត​បែប​គ្រួសារ​ ​មិត្រ​ភក្តិ​ ​និង​បោះតង់​ផ្សងព្រេង​ជាដើម​។​

​ក្នុងនាម​ជា​ផលិតផល​ជាតិ​ ​វី​តា​ល់ ​និង​មី​ជាតិ​ ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ចូលរួម​គាំទ្រ​សកម្មភាព​សប្បុរស​ធម៌​នានា​ ​ក៏ដូចជា​ផលិតផល​ជាតិ​ដើម្បី​រួមចំណែក​លើក​ក​ម្ពស់ ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​។​ ​ឆ្លើយតបនឹង​ការ​គាំទ្រ​ពីសំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​ ​វី​តា​ល់ ​និង​មី​ជាតិ​ ​ប្តេជ្ញា​ចិត្ត​បន្ត​ចូល​រួមចំណែក​ក្នុង​សកម្មភាព​សង្គម​ ​និង​សប្បុរស​ធម៌​នានា​៕