​មី​ជាតិ​ ​ចូលរួម​បើក​បវេសនកាល​ថ្មី​ ​ជាមួយ​គម្រោង​ “​កាតាប​ខ្ញុំ​ ​អនាគត​ខ្ញុំ​” ​នៅ​ស្រុក​សំរោង​ទង​ ​ខេត្ត​កំពង់ស្ពឺ​

​ដើម្បី​ចូលរួម​អប​អរសាទរ​ដល់​កា​របើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ ​និង​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ក្នុង​ការសិក្សា​ក្រោម​ទស្សនាទាន​ថ្មី​ “​គន្លង​ប្រក្រតី​ភាព​ថ្មី​ក្នុង​វិ​ស​័​យ​អប់រំ​” ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្រុមហ៊ុន​មី​ជាតិ​ ​បាន​នាំ​យក​នូវ​សម្ភារ​សិក្សា​ ​និង​សម្ភារ​ប្រើប្រាស់​ចាំបាច់​មួយ​ចំនួន​ជូន​ដល់​សិស្សានុសិស្ស​ ​ដែល​កំពុង​សិក្សា​នៅ​សាលាបឋមសិក្សា​ទួល​ស្រគំ​ ​ឃុំ​រលាំង​ចក​ ​ស្រុក​សំរោង​ទង​ ​ខេត្ត​កំពង់ស្ពឺ​ ​កាល​ពីព្រឹក​ថ្ងៃ​ទី​១​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​ជាមួយ​គម្រោង​ “​កាតាប​ខ្ញុំ​ ​អនាគត​ខ្ញុំ​” ​ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​ ​មី​ជាតិ​។​

​កម្មវិធី​នេះ​ ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ក្រោម​ការចូលរួម​ដោយ​ ​ឯកឧត្តម​ ​សរ​ សុពុ​ត្រា​ ​អភិបាល​រង​ ​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ស្ពឺ​ ​តំណាង​ក្រុមហ៊ុន​មី​ជាតិ​ ​មន្ត្រី​រាជការ​ ​អាជ្ញាធរ​មូលដ្ឋាន​ ​លោកគ្រូ​អ្នក​គ្រូ​ ​បុគ្គលិក​ក្រុមហ៊ុន​មី​ជាតិ​ ​អាណា​ព្យា​ល​បាល​សិស្ស​ ​និង​សិស្សានុសិស្ស​ប្រមាណ​ ​១​៥​០​នាក់​។​ ​សម្ភារ​ដែល​បាន​នាំ​ជូន​សិស្ស​នុ​សិស្ស​ ​សាលា​ ​លោកគ្រូ​ ​អ្នក​គ្រូ​ ​និង​អាជ្ញាធរ​មូលដ្ឋាន​ ​រួម​មាន​ ​ថ្នាំពេទ្យ​ ​ម៉ា​ស​ ​អាកុល​ ​កាតាប​ស្ពាយ​ ​សៀវភៅ​ ​ខ្មៅដៃ​ ​សៀវភៅ​គំនូរ​ ​ដប​ទឹក​ ​សាប៊ូ​ ​ដប​អាល់កុល​ ​ទឹក​ពិសា​វី​តា​ល់ ​និង​មី​ជាតិ​ ​ជាច្រើន​កេស​។​

​លោក​ ​សោមនស្ស​ ​វិបុល​ ​ប្រធាន​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​ ​នៃ​ក្រុមហ៊ុន​ ​វ័ន​ ហ្វ្រេ​ត​ធើ​នី​ធី​ ​ឯ​.​ក​ (​មី​ជាតិ​) ​បាន​មានប្រសាសន៍ថា​ “​ការ​នាំ​យក​សម្ភារ​សិក្សា​ ​ក៏ដូចជា​សម្ភារ​ប្រើប្រាស់​មក​ជូន​នា​ពេលនេះ​ ​គឺជា​ស្ថិតនៅ​ក្រោម​គម្រោង​ “​កាតាប​ខ្ញុំ​ ​អនាគត​ខ្ញុំ​” ​ដែល​ជា​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ​ ​នៃ​បេសកកម្ម​របស់​ក្រុមហ៊ុន​មី​ជាតិ​ ​ដែល​តែងតែ​អនុវត្ត​ជាប្រចាំ​ដើម្បី​ផ្តល់​ជា​កិច្ច​គាំពារ​ទៅដល់​សង្គម​។​ ​គម្រោង​ “​កាតាប​ខ្ញុំ​ ​អនាគត​ខ្ញុំ​” ​មាន​ទស្សន​ផ្តល់​នូវ​គុណ​តម្លៃ​ក្នុង​ការចូលរួម​គាំទ្រ​ដល់​វិ​ស​័​យ​អប់រំ​ ​ដោយ​ស្រប​ជាមួយ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ​ក្នុង​គោលដៅ​ទី​៤​ “​ការអប់រំ​ប្រកបដោយ​គុណភាព​” ​តាមរយៈ​ការ​ផ្តល់​ជូន​នូវ​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស​ ​ដែល​ជួប​ការលំបាក​ ​និង​ជួយ​ពួកគេ​កាត់បន្ថយ​ការ​ចំណាយ​លើ​ការសិក្សា​ផង​ដែរ​។​ ​ក្នុង​គោលបំណង​សំខាន់​មួយទៀត​ ​គឺ​ការចូលរួម​ដោយ​ផ្ទាល់​ ​ឬ​ ​ប្រយោល​ ក្ន​ង​ការ​កាត់បន្ថយ​អត្រា​បោះបង់​ចោល​ការសិក្សា​ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ​ ​និង​បរិយាកាស​នានា​ពិសេស​នៅ​តាម​តំបន់ជនបទ​។​”

​ឯកឧត្តម​ ​សរ​ សុពុ​ត្រា​ ​អភិបាល​រង​ ​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ស្ពឺ​ ​បាន​សម្តែង​ការ​កោត​ស​សើ​រ​នូវ​ទឹកចិត្ត​ ​និង​គំនិត​ផ្តួចផ្តើម​ ​របស់​ក្រុមហ៊ុន​មី​ជាតិ​ ​ដែល​ប្រឹងប្រែង​ទាំង​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​នាំ​យក​នូវ​ ​អំណោយ​ទាំងនេះ​ ​មក​ជូន​ដល់​លោកគ្រូ​ ​អ្នក​គ្រូ​ ​និង​សិស្សានុសិស្ស​ ​ក្នុង​ឱកាស​វិល​ត្រលប់​ចូល​ភូមិ​សិក្សា​វិញ​ ​បន្ទាប់ពី​ឆ្លងកាត់​ ​និង​ទទួល​នូវ​បទពិសោធន៍​នៃ​ការអប់រំ​ក្នុង​សម័យ​កូ​វី​ដ​-​១​៩​ ​ក្នុង​ឆ្នាំ​សិក្សា​កន្លងមក​នេះ​។​ ​លោក​បាន​បន្ត​ទៀត​ថា​ ​ការ​ផ្តល់​ជូន​នេះ​ ​ជា​ឆ​ន្ទះ​ដ៏​វិសេសវិសាល​ ​ដែល​ក្រុមហ៊ុន​ឯកជន​ ​ចូលរួម​គាំទ្រ​ដោយ​ផ្ទាល់​ ​តាមរយៈ​ការ​បង្កើត​នូវ​គំនិត​ផ្តួចផ្តើម​ថ្មីៗ​ ​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ​ស្រ​ម​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ ​និង​គោល​នយោបាយ​ជាតិ​ ​ស្ដីពី​ការអប់រំ​។​

​គួរ​បញ្ចា​ក់​ផង​ដែរ​ថា​ ​គម្រោង​ “​កាតាប​ខ្ញុំ​ ​អនាគត​ខ្ញុំ​” ​អាច​កើតឡើង​បាន​ ​ក៏​ដោយសារ​ការ​គាំទ្រ​ពីសំណាក់​អតិថិជន​ ​និង​អ្នកប្រើប្រាស់​ផលិតផល​មី​ជាតិ​ ​ដែល​ជា​មី​ឆ្អិន​ស្រាប់​មុនដំបូង​គេ​នៅ​កម្ពុជា​ ​និង​មាន​រស​ជាតិខ្មែរ​ ​បង្កើត​ឡើង​ដោយ​ ​ជន​ជាតិខ្មែរ​។​ ​ឆ្លើយតបនឹង​ការ​គាំទ្រ​ពីសំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​ ​មី​ជាតិ​ ​ប្តេជ្ញា​បន្ត​ចូល​រួមចំណែក​ក្នុង​សកម្មភាព​សង្គម​ ​និង​សប្បុរស​ធម៌​នានា​បន្ត​ទៀត​ ​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​៕