​មី​ជាតិ​ ​វឌ្ឍនភាព​អស្ចារ្យ​ឆ្ពោះទៅ​កាន់​ទី​ផ្សារ​អន្តរជាតិ​

​ស្រប​ពេល​មានការ​ទទួលស្គាល់​លើ​គុណភាព​ ​និង​រសជាតិ​ឆ្ងាញ់​នៃ​ផលិតផល​មី​ជាតិ​ ​ក្រុមហ៊ុន​ដែល​មាន​ស្ថាបនិក​ជា​កូនខ្មែរ​ ​និង​ជា​ក្រុមហ៊ុន​ផលិត​មី​កញ្ចប់​ ​រស​ជាតិខ្មែរ​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា​ ​បាន​នាំចេញ​ផលិតផល​មី​ជាតិ​ជា​លើកទីមួយ​ទៅកាន់​ទី​ផ្សារ​ប្រទេស​វៀតណាម​។​ ​នេះ​ ​ជា​វឌ្ឍនភាព​ថ្មី​ដ៏​អស្ចារ្យ​មួយទៀត​ក្នុង​ការពង្រីក​វិសាលភាព​ផលិតផល​ខ្មែរ​ចូលក្នុង​ទី​ផ្សារ​ថ្នាក់​តំបន់​នា​ពេល​បច្ចុប្បន្ន​ ​និង​ទៅកាន់​ពិភពលោក​នា​ពេល​អនាគត​។​ ​កា​របើក​ទំព័រ​នៃ​ដំណើរ​ថ្មី​របស់​ផលិតផល​ ​មី​ជាតិ​ ​ក្នុង​ការ​ឆ្ពោះទៅ​កាន់​ប្រទេស​រៀ​ត​ណាម​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយមាន​ការរៀបចំ​សន្និសីទ​សារ​ព័ត៌មាន​ ​នា​ព្រឹក​ថ្ងៃ​ទី​១​៣​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​ដែល​មាន​ការចូលរួម​ពី​គណៈ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​មី​ជាតិ​ ​និង​តំណាង​ចែកចាយ​លក់​បន្ត​នៅ​ក្នុង​ប្រទេស​វៀតណាម​ ​ព្រមទាំង​ ​ភ្ញៀវកិត្តិយស​ជាច្រើន​នាក់​ទៀត​។​ ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នេះ​…