​មី​ជាតិ​ ​វឌ្ឍនភាព​អស្ចារ្យ​ឆ្ពោះទៅ​កាន់​ទី​ផ្សារ​អន្តរជាតិ​

​ស្រប​ពេល​មានការ​ទទួលស្គាល់​លើ​គុណភាព​ ​និង​រសជាតិ​ឆ្ងាញ់​នៃ​ផលិតផល​មី​ជាតិ​ ​ក្រុមហ៊ុន​ដែល​មាន​ស្ថាបនិក​ជា​កូនខ្មែរ​ ​និង​ជា​ក្រុមហ៊ុន​ផលិត​មី​កញ្ចប់​ ​រស​ជាតិខ្មែរ​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា​ ​បាន​នាំចេញ​ផលិតផល​មី​ជាតិ​ជា​លើកទីមួយ​ទៅកាន់​ទី​ផ្សារ​ប្រទេស​វៀតណាម​។​ ​នេះ​ ​ជា​វឌ្ឍនភាព​ថ្មី​ដ៏​អស្ចារ្យ​មួយទៀត​ក្នុង​ការពង្រីក​វិសាលភាព​ផលិតផល​ខ្មែរ​ចូលក្នុង​ទី​ផ្សារ​ថ្នាក់​តំបន់​នា​ពេល​បច្ចុប្បន្ន​ ​និង​ទៅកាន់​ពិភពលោក​នា​ពេល​អនាគត​។​

​កា​របើក​ទំព័រ​នៃ​ដំណើរ​ថ្មី​របស់​ផលិតផល​ ​មី​ជាតិ​ ​ក្នុង​ការ​ឆ្ពោះទៅ​កាន់​ប្រទេស​រៀ​ត​ណាម​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយមាន​ការរៀបចំ​សន្និសីទ​សារ​ព័ត៌មាន​ ​នា​ព្រឹក​ថ្ងៃ​ទី​១​៣​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​ដែល​មាន​ការចូលរួម​ពី​គណៈ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​មី​ជាតិ​ ​និង​តំណាង​ចែកចាយ​លក់​បន្ត​នៅ​ក្នុង​ប្រទេស​វៀតណាម​ ​ព្រមទាំង​ ​ភ្ញៀវកិត្តិយស​ជាច្រើន​នាក់​ទៀត​។​
​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នេះ​ ​លោកជំទាវ​ ​ជឹង​ ​សុគន្ធា​វី​ ​នាយិកា​ ​ក្រុមហ៊ុន​វ​័​ន​ម៉រ ​មេ​នូ​ហ្វេ​ក​ឆឺ​រីង​ (​មី​ជាតិ​) ​បាន​មាន​ ​ប្រសាសន៍​ថា​ “​ការនាំចេញ​ជំហាន​ដំបូង​នេះ​គឺជា​ការ​ឆ្លុះបញ្ចាំង​ ​ពី​ការ​ជឿជាក់​លើ​គុណភាព​ផលិតផល​មី​ជាតិ​ ​នៅ​ក្នុង​ក​ម្រិ​ត​ស្តង់​អន្តរជាតិ​មួយ​ ​ស្រប​ជាមួយ​តម្រូវ​ការ​ទី​ផ្សារ​ក្នុង​ប្រទេសជិតខាង​ផង​ដែរ​។​” ​ការនាំចេញ​នេះ​បាន​ផ្តល់​ជា​កាលានុវត្ត​ភាព​ថ្មី​មួយទៀត​ ​សម្រាប់​ផលិតផល​មី​ជាតិ​ក្នុង​ការ​បង្ហាញខ្លួន​លើ​ទី​ផ្សារ​អន្តរជាតិ​ ​ខណៈ​ពេល​គុណភាព​ ​និង​រសជាតិ​នេះ​ ​បាន​ទទួលស្គាល់​រួចជាស្រេច​ពីសំណាក់​ប្រជាជន​នៅ​ក្នុងស្រុក​។​”

​ឯកឧត្តម​ ​ឡាវ​ ​វ៉ាន់​ ​នាយក​ប្រតិបត្តិ​ ​ក្រុមហ៊ុន​វ​័​ន​ម៉រ ​មេ​នូ​ហ្វេ​ក​ឆឺ​រីង​ ​បាន​បន្ត​ថា​ការនាំចេញ​នេះ​ពិតជា​បាន​ផ្តល់​ភាព​វិជ្ជា​មាន​ជាច្រើន​ដល់​ផលិតផល​មី​ជាតិ​ ​ដែល​ស្រប​ជាមួយ​បរិ​ការណ៍​ ​នៃ​ការ​ទទួលស្គាល់​ពី​គុណភាព​ ​និង​រសជាតិ​ឆ្ងាញ់​ ​របស់​មី​ជាតិ​ពី​សំណាក​ប្រជាជន​ក្នុងស្រុក​។​ ​ជាពិសេស​ ​នេះ​ជា​មោទនភាព​មួយ​ដែល​ផលិតផល​មី​កញ្ចប់​ក្នុងស្រុក​ ​របស់យើង​មានវត្តមានក្នុង​ទី​ផ្សារ​អន្តរជាតិ​។​

​លោក​បាន​បន្ត​ទៀត​ថា​ ​មី​ជាតិ​ ​បាន​ផលិត​ឡើង​ក្នុង​ស្តង់​ដារ​មួយ​ដ៏​ត្រឹមត្រូវ​តាំងពី​ការ​បង្កើត​ដំបូង​ ​ដើម្បី​សម្រេច​នូវ​ទ​ស្សនៈវិ​ស​័​យ​របស់យើង​ ​ជា​ផលិតផល​ចំណីអាហារ​ដែលគេ​គ្រប់គ្នា​ទទួលស្គាល់​។​ ​ហើយ​ថ្ងៃនេះ​ជា​ដំណើរ​ឆ្ពោះទៅ​មុខ​មួយ​ដំណាក់កាល​ទៀត​ ​ដែល​ក្រុមហ៊ុន​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​លើក​ក​ម្ពស់វិ​ស​័​យ​ចំណីអាហារ​វេច​ខ្ចប់​នៅ​កម្ពុជា​។​

​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នេះ​ដែល​ ​លោកជំទាវ​ ​ហ៊ីវ​ ​រតនា​ ​តំណាង​ដៃគូ​ចែកចាយ​មី​ជាតិ​ទៅបរទេស​ ​បាន​មានប្រសាសន៍ថា​ ​នេះ​ជា​ជំហាន​ដំបូង​ក្នុង​កិច្ច​សហការ​ជាមួយ​ក្រុមហ៊ុន​មី​ជាតិ​។​ ​យើង​ពិតជា​ជឿជាក់​លើ​គុណភាព​ ​និង​សុវត្ថិភាព​ ​នៃ​ផលិតផល​មួយ​នេះ​។​ ​ជាមួយគ្នា​នេះ​ផង​ដែល​យើង​បាន​ធ្វើ​ការសិក្សា​យ៉ាង​ល្អិត​ល្អិន​បំផុត​លើ​គុណភាព​ ​និង​រសជាតិ​ ​របស់​មី​ជាតិ​ ​ក៏ដូចជា​តម្រូវ​ការ​មី​កញ្ចប់​ក្នុង​ទី​ផ្សា​ប្រទេស​វៀតណាម​ផង​ដែរ​។​
​លោកជំទាវ​ ​ហ៊ីវ​ ​រតនា​ ​បាន​បន្ត​ទៀត​ថា​តម្រូវ​ការ​ ​មី​កញ្ចប់​ក្នុង​ប្រទេស​វៀតណាម​ ​មានការ​កើន​ឡើង​ខ្ពស់​ ​ក្នុង​បរិ​បទ​នៃ​ការ​រីក​រាលដាល​ ​នៃ​ជំងឺ​កូ​វី​ដ​១​៩​នេះ​។​ ​យើង​ជឿជាក់​ថា​ផលិតផល​មី​ជាតិ​ ​នឹង​ទទួល​បានការ​គាំទ្រ​ពី​ប្រជាជន​នៅ​ទីនោះ​។​

​ដើម្បី​បំពេញ​នូវ​លក្ខខណ្ឌ​ក្នុង​ការនាំចេញ​ ​ក​ម្រិ​ត​គុណភាព​ ​និង​សុវត្ថិភាព​ចំណីអាហារ​ ​ត្រូវ​បាន​ឆ្លងកាត់​ការសិក្សា​ ​និង​វាយ​តម្លៃ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ ​ដោយ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ ​លើ​បទដ្ឋាន​ស្តង់​ដារ​ដើម្បី​ធានា​ដល់​ការនាំចេញ​ប្រកបដោយ​សុវត្ថិភាព​ ​និង​គុណភាព​។​ ​មី​ជាតិ​ ​មោទនភាព​ ​ផលិតផល​ជាតិ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ផលិតផល​មី​ជាតិ​ត្រូវ​បាន​នាំចេញ​ដោយ​ក្រុមហ៊ុន​ ​M​o​t​ ​Than​h​ ​Co​., ​L​t​d​ ​ដែល​មាន​អាសយដ្ឋាន​នៅ​ក្នុង​ខេត្ត​អាន​ជាំ​ង​ ​ប្រទេស​វៀតណាម​៕