មីជាតិចែករំលែកសម្ភារការពារសុវត្ថិភាព និងស្បៀងអាហារជូននិស្សិតស្នាក់នៅរាជធានីភ្នំពេ

ក្រុមហ៊ុនមីជាតិ បានរៀបចំកម្មវិធីចែករំលែកកញ្ចប់សម្ភារការពារសុវត្ថិភាព និងស្បៀងអាហារចាំបាច់ ជូនដល់និស្សិតខ្វះខាតដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីរបស់ក្រសួងអប់រំ យុវជន និងកីឡា ចំនួន 194នាក់ នៅល្ងាចថ្ងៃទី04 ខែឧសភា នេះ។ ក្នុងស្មារតីខ្មែរដើម្បីខ្មែរ មីជាតិតែងតែបន្តនូវបេសកកម្មជួយគ្នាទៅវិញទៅមក មិនថានៅក្នុងកាលៈទេសៈលំបាកណាក៏ដោយ។ តួយ៉ាងសកម្មភាពសប្បុរសធម៌នៅថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណងចែកជូននូវសម្ភារការពារសុវត្ថិភាព និងគ្រឿងឧបភោគបរិភោគដែលចាំបាច់បំផុត សម្រាប់ការប្រើប្រាស់ និងទទួលទានប្រចាំថ្ងៃ សំដៅចូលរួមជួយកាត់បន្ថយការលំបាករបស់និស្សិតកម្ពុជា…