​វីតាល់ ​និង​មី​ជាតិ​ ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺគ្រុនឈាម​ ​និង​ចែក​អំណោយ​ដល់​ប្រជាជន​ក្រីក្រ​នៅ​កំពង់ស្ពឺ​

​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ​និង​មី​ជាតិ​ ​បាន​ចូលរួម​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ស្ពឺ​ ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺគ្រុនឈាម​ ​និង​គ្រុន​ឈី​ក​ ​ដោយ​ចូលរួម​អប់រំ​ ​និង​ដាក់​ថ្នាំ​អា​ល់បែ​ត​ក្នុង​ពាង​ទឹក​ ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ត្រពាំង​ជោ ​ស្រុក​ឱ​រ៉ា​ល់ ​ខេត្ត​កំពង់ស្ពឺ​ ​កាលពី​ថ្ងៃ​ទី​០​៧​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​០​។​