​វីតាល់ ​និង​មី​ជាតិ​ ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺគ្រុនឈាម​ ​និង​ចែក​អំណោយ​ដល់​ប្រជាជន​ក្រីក្រ​នៅ​កំពង់ស្ពឺ​

​កំពង់ស្ពឺ​ – ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ​និង​មី​ជាតិ​ ​បាន​ចូលរួម​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ស្ពឺ​ ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺគ្រុនឈាម​ ​និង​គ្រុន​ឈី​ក​ ​ដោយ​ចូលរួម​អប់រំ​ ​និង​ដាក់​ថ្នាំ​អា​ល់បែ​ត​ក្នុង​ពាង​ទឹក​ ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ត្រពាំង​ជោ ​ស្រុក​ឱ​រ៉ា​ល់ ​ខេត្ត​កំពង់ស្ពឺ​ ​កាលពី​ថ្ងៃ​ទី​០​៧​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​០​។​

​ក្នុង​កម្មវិធី​នេះ​ ​វី​តា​ល់ ​និង​មី​ជាតិ​ ​ក៏បាន​ចែក​អំណោយ​សប្បុរស​ធម៌​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​១​០​០​គ្រួសារ​ផង​ដែរ​ ​ដោយ​មួយ​គ្រួសារ​ទទួល​បាន​ ​មុង​១​ ​វី​តា​ល់​១​កេស​ ​មី​ជាតិ​១​កេស​ ​ត្រីខ​១​យួរ​ ​និង​ថវិកា​៤​ម៉ឺន​រៀល​។​

​លោក​តិច​ ​មិញ​ ​ប្រធាន​គ្រប់គ្រង​ប្រតិបត្តិការ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ​និង​មី​ជាតិ​ ​បាន​មានប្រសាសន៍ថា​ ​«​យើង​ចូលរួម​ទប់​ស្កាត់​ការ​រីក​រាល់​នៃ​ជំងឺគ្រុនឈាម​ ​និង​គ្រុន​ឈី​ក​ ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ស្ពឺ​ ​ដោយ​យើង​បាន​មើលឃើញ​ថា​ ​រដូវ​ភ្លៀ​វ​បាន​ឈាន​ចូល​មកដល់​ ​ដែល​រដូវ​នេះ​ ​ជា​រដូវ​មាន​ហា​និ​ភ័យ​នៃ​ការ​រីក​រាល​ដាល់​នៃ​ជំងឺគ្រុនឈាម​ ​គ្រុន​ឈី​ក​ ​និង​ជំងឺ​ផ្សេងៗ​ដែល​បង្ក​ដោយ​មូស​ខ្លា​។​ ​ទន្ទឹម​នឹង​ការ​ការពារ​ខ្លួន​ពី​កូ​វី​ដ​១​៩​ ​យើង​ក៏​ត្រូវការ​ពារ​ខ្លូ​ន​ពី​ជំងឺ​គ្រុន​ឈី​ក​ ​និង​គ្រុនឈាម​ផង​ដែរ​ ​ពីព្រោះ​ជំងឺ​នេះ​អាច​កើតមានឡើង​លើ​មនុស្ស​គ្រប់​វ័យ​ ​ហើយក៏​អាច​បណ្តាលឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​ផង​ដែរ​។​»​

លោក​បន្ត​ថា​ ​«​ការចូលរួម​ក្នុងថ្ងៃនេះ​ ​គឺ​បាន​ស​បញ្ជាក់​ជាថ្មី​ម្តងទៀត​ ​អំពី​ការចូលរួម​ក្នុង​សកម្មភាព​សង្គម​យ៉ាងសកម្ម​របស់​វី​តា​ល់ ​និង​មី​ជាតិ​ ​ពិសេស​ក្នុង​វិ​ស័យ​សុខាភិបាល​។​»​

​លោកជំទាវ​ ​ឡុង​ ​បូ​ណា​រ៉េត​ ​អភិបាល​រង​ ​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ស្ពឺ​ ​បាន​ស្ងើចសរសើរ​ដ៏​ក្រុមហ៊ុន​វី​តា​ល់ ​និង​មី​ជាតិ​ ​ដែល​បាន​ចែក​អំណោយ​សប្បុរស​ធម៌​ដល់​ប្រជាពលរដ្ឋ​ទាំង​១​០​០​គ្រួសារ​ ​និង​ចូលរួម​ទប់​ស្កាត់​ការ​រីក​រាល​ដាល់​ជំងឺគ្រុនឈាម​ក្នុង​ខេត្ត​។​ ​លោកជំទាវ​ ​ក៏បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ ​ឲ្យការ​ពារ​ខ្លូ​ន​កុំឲ្យ​មូស​ខ្លា​ខាំ​ ​និង​រួមគ្នា​បំបាត់​ប្រភព​មូស​ខ្លា​ ​និង​មូស​ខ្លា​ ​តាមរយៈ​កា​រដាក់​ថ្នាំ​អា​ល់បែ​ត​ក្នុង​ពាង​ទឹក​ ​និង​កំចាត់​ប្រភព​ទឹកដក់​នៅ​ជុំវិញ​ផ្ទះ​ជាដើម​។​

​ការចូលរួម​ជាមួយ​វិ​ស័យ​សុខាភិបាល​នេះ​ ​មិនមែន​ជា​លើក​ទី​១​របស់​វី​តា​ល់ ​និង​មី​ជាតិ​ទេ​ ​ដោយ​កន្លងមក​ ​ក្រុមហ៊ុន​ទាំងពីរ​ ​ក៏បាន​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ​ហើយ​ថ្មីៗ​នេះ​បាន​ឧបត្ថម្ភ​អង្ករ​១​០​តោន​ទៅកាន់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប​ ​និង​ចូលរួម​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ​ពិនិត្យ​ ​និង​ព្យាបាល​សុខភាព​ដោយ​ឥត​គិតថ្លៃ​ ​ដល់​សិស្សានុសិស្ស​ ​និង​ប្រជាពលរដ្ឋ​ប្រមាណ​៣​០​០​ ​គ្រួសារ​នៅ​សាលា​ដូង​ ​នៅ​គី​រី​រម្យ​ផង​ដែរ​៕