ហែកឆុង!ហែកឈ្នះ រដូវកាលទី២ ត្រលប់មកវិញហើយ!

ក្រុមហ៊ុនមីជាតិ បានរៀបចំយុទ្ធនាការពិសេសចែកជូនអតិថិជននូវលុយសុទ្ធជាច្រើនសន្ធឹកសន្ធាប់នៅក្នុងកញ្ចប់មីជាតិ ដែលមានក្នុងកេសប្រូម៉ូសិន “ហែកឆុង ហែកឈ្នះ”។ យុទ្ធនាការនេះ ត្រូវបានធ្វើឡើងក្នុងការអបអរសាទរឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ និងមើលឃើញការគាំទ្រយ៉ាងខ្លាំងពីរដូវកាលមុនពីអតិថិជនមីជាតិផងនោះ មីជាតិបានបន្តរដូវកាលទី២ ជូនដល់អតិថិជន ដោយបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនទៅដល់អតិថិជនប្រើប្រាស់មីជាតិទូទាំងប្រទេស។ ដើម្បីមានឱកាសទទួលបានរង្វាន់ អតិថិជនរបស់មីជាតិ គ្រាន់តែជាវមីជាតិរសជាតិណាមួយក៏បាន ហើយហែកកញ្ចប់មីជាតិដែលមានក្នុងកេសប្រូម៉ូសិន លោកអ្នកនឹងមានឱកាសទទួលបានរង្វាន់ធំជាលុយសុទ្ធហូតទៅដល់ ៥លានរៀល ពីមីជាតិ។ រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទាំងនោះ ត្រូវបានវេចខ្ចប់ដាក់ក្នុងកញ្ចប់ផ្លាស្ទិកបិទជិតប្រកបដោយអនាម័យ…