ហែកឆុង!ហែកឈ្នះ រដូវកាលទី២ ត្រលប់មកវិញហើយ!

ក្រុមហ៊ុនមីជាតិ បានរៀបចំយុទ្ធនាការពិសេសចែកជូនអតិថិជននូវលុយសុទ្ធជាច្រើនសន្ធឹកសន្ធាប់នៅក្នុងកញ្ចប់មីជាតិ ដែលមានក្នុងកេសប្រូម៉ូសិន “ហែកឆុង ហែកឈ្នះ”។

យុទ្ធនាការនេះ ត្រូវបានធ្វើឡើងក្នុងការអបអរសាទរឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ និងមើលឃើញការគាំទ្រយ៉ាងខ្លាំងពីរដូវកាលមុនពីអតិថិជនមីជាតិផងនោះ មីជាតិបានបន្តរដូវកាលទី២ ជូនដល់អតិថិជន ដោយបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនទៅដល់អតិថិជនប្រើប្រាស់មីជាតិទូទាំងប្រទេស។

ដើម្បីមានឱកាសទទួលបានរង្វាន់ អតិថិជនរបស់មីជាតិ គ្រាន់តែជាវមីជាតិរសជាតិណាមួយក៏បាន ហើយហែកកញ្ចប់មីជាតិដែលមានក្នុងកេសប្រូម៉ូសិន លោកអ្នកនឹងមានឱកាសទទួលបានរង្វាន់ធំជាលុយសុទ្ធហូតទៅដល់ ៥លានរៀល ពីមីជាតិ។

រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទាំងនោះ ត្រូវបានវេចខ្ចប់ដាក់ក្នុងកញ្ចប់ផ្លាស្ទិកបិទជិតប្រកបដោយអនាម័យ និងការយកចិត្តទុកដាក់បំផុត មុននឹងដាក់ចូលក្នុងកញ្ចប់មីជាតិនៃកេសប្រូម៉ូសិន ហើយធ្វើការចែកចាយទូទាំងប្រទេស។ ក្រុមហ៊ុនមីជាតិ បន្តចែកជូនរង្វាន់ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតអស់ពីស្តុក។

ប្រញាប់ឡើង! រង្វាន់ជាច្រើនសន្ធឹកសន្ធាប់កំពុងរង់ចាំលោកអ្នក! ហែកឆុង! ហែកឈ្នះ! វគ្គ២!

មីជាតិជាផលិតផលមីកញ្ចប់របស់ខ្មែរ ដែលផលិតឡើងយ៉ាងផ្ចិតផ្ចង់បំផុតដោយប្រើប្រាស់ម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបចុងក្រោយពីប្រទេសជប៉ុន។ មីជាតិ ប្រកាន់ខ្ជាប់នូវតម្លៃជាផលិតផលជាតិ និងតែងតែយកចិត្តទុកដាក់លើសុវត្ថិភាពនៃការប្រើប្រាស់ ការវេចខ្ចប់ គុណភាព និងរសជាតិនៃផលិតផល៕