​ក្រុមហ៊ុន​មី​ជាតិ​ ​និង​ទឹក​ពិសា​វី​តា​ល់​ចុះ​ចែក​ស​ម្ភារៈ​ចាំបាច់​ជូន​កងកម្លាំង​ឈរ​ជើង​នៅ​ទីតាំង​ត្រួតពិនិត្យ​

​ក្រុមហ៊ុន​មី​ជាតិ​ ​និង​ទឹក​ពិសា​វី​តា​ល់ ​បាន​ចុះ​ចែក​ស​ម្ភារៈ​ចាំបាច់​ដូចជា​ ​មី​ជាតិ​ ​ទឹក​ពិសា​វី​តា​ល់ ​ម៉ាស់​ ​អាកុល​ ​ឆ័​ត្រ​ ​និង​ចំណីអាហារ​ជូន​ទៅដល់​កងកម្លាំង​ឈរ​ជើង​នៅ​ទីតាំង​ត្រួតពិនិត្យ​តំបន់​បិទ​ខ្ទប់​ច្រើនជាង​២​០​០​កន្លែង​ ​នៅ​ក្នុង​ភូមិ​សា​ស្រ្ត​រា​ធានី​ភ្នំពេញ​ ​និង​ក្រុង​តាខ្មៅ​ ​ក្នុង​គោលបំណង​ចូលរួម​សម្រួល​ទៅដល់​ការ​អនុវត្ត​ភារកិច្ច​ក្នុង​ការ​ត្រួតពិនិត្យ​តំបន់​បិទ​ខ្ទប់​នីមួយៗ​។​ ​ក្រុមហ៊ុន​មី​ជាតិ​បានឲ្យ​ដឹង​ថា​ ​ក្នុង​កំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​រង​ផល​ប៉ះពាល់​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​កងកម្លាំង​ត្រួតពិនិត្យ​តំបន់​បិទ​ខ្ទប់​នីមួយៗ​ ​ពិតជា​បាន​ធ្វើការ​លះបង់​ជាច្រើន​រួម​ទាំង​ពេលវេលា​ ​កម្លាំង​កាយ​ ​និង​ស្មារតី​ដើម្បី​រក្សា​សុវត្ថិភាព​ ​និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​។​ ​ដូច្នេះ​…