មីជាតិបន្តនាំយកសម្ភារៈសម្រាប់ធ្វើអនាម័យ និងមីជាតិចែកជូនមណ្ឌលកុមារកំព្រានៅកំពង់ស្ពឺ

កំពង់ស្ពឺ – មីជាតិបានបន្តនាំយក ឧបករណ៍វាស់កម្តៅ ទឹកអាល់កុល សាប៊ូលាងដៃ ម៉ាស់ និងមីជាតិចំនួន១២០កេស ចែកជូនអង្គការបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា មួយទៀត នៅក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៧ ខែមេសា ឆ្នំា២០២០។ ក្រៅពីនាំយកអំណោយខាងលើ ក្រុមការងារមីជាតិ ក៏បានបង្ហាញអំពីរបៀបពាក់ម៉ាស់ និងរបៀបលាងដៃឲ្យបានត្រឹមត្រូវ ដើម្បីការពារខ្លូនពីការឆ្លងមេរោគនានាដល់តំណាងកុមារក្នុងមណ្ឌលកុមារកំព្រានេះផងដែរ។…