​មី​ជាតិ​ ​ចូលរួម​ជំរុញ​វិ​ស័​យ​កសិកម្ម​ក្នុង​ខេត្ត​ស្វាយរៀង​

មី​ជាតិ​បាន​ឧបត្ថម្ភ​ ​គ្រាប់​ពូជ​បន្លែ​ចម្រុះ​ចំនួន​១​៥​០​កញ្ចប់​ ​និង​ពូជ​មាន់​ស្រែ​ចំនួន​១​៥​០​ក្បាល​ ​ដល់​កសិករ​ខ្វះខាត​ចំនួន​៣​០​គ្រួសារ​ ​ក្នុង​ខេត្ត​ស្វាយរៀង​ ​កាលពី​ថ្ងៃ​ទី​០​២​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​ដើម្បី​ជួយ​សម្រួល​ជីវភាព​កសិករ​ ​និង​ចូលរួម​លើកស្ទួយ​វិ​ស​័​យ​កសិកម្ម​លក្ខណៈ​គ្រួសារ​ក្នុង​ខេត្ត​។​
​លោក​ ​ហុង​ ​សុវណ្ណ​ ​ប្រធាន​ផ្នែក​ធនធានមនុស្ស​ ​ក្រុមហ៊ុន​មី​ជាតិ​ ​បាន​មានប្រសាសន៍ថា​ ​«​ក្នុង​ជានា​ម​ក្រុមហ៊ុន​ផលិត​ចំណីអាហារ​ក្នុងស្រុក​ ​មី​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង​ ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរយើង​ ​និង​ជួយ​ជំរុញ​វិ​ស​័​យ​ផលិត​ចំណីអាហារ​ក្នុងស្រុក​។​ ​ហេតុដូច្នេះហើយ​ ​បានជា​យើង​រៀបចំ​ជា​កម្មវិធី​នេះ​ឡើង​ ​ដើម្បី​ជួយ​លើកស្ទួយ​វិ​ស​័​យ​កសិកម្ម​ ​ក៏ដូចជា​ជួយ​ជំរុញ​ការ​ផលិត​ចំណីអាហារ​ក្នុងស្រុក​ ​ពិសេស​ក្នុង​អំឡុង​ពេល​ ​ដែល​មានការ​រីក​រាល​ដាល់​នៃ​វី​រុ​ស​កូ​វី​ដ​ ​១​៩​ ​ដែល​វិ​ស​័​យ​នេះ​ដើរតួ​យ៉ាងសំខាន់​។​»​
​លោក​បន្ត​ថា​ ​«​យើង​បាន​ជ្រើសរើស​គ្រាប់​ពូជ​បន្លែ​ចម្រុះ​ ​ដែល​ទី​ផ្សារ​កំពុង​ត្រូវការ​ ​ដើម្បី​ចែក​ជូន​បងប្អូន​កសិករ​យើង​។​ ​គ្រាប់​ពូជ​នេះ​ទៀតសោត​ ​សុទ្ធសឹងតែ​ជាគ្រាប់​ពូជ​ល្អ​ៗ​ ​ដែល​នឹង​ផ្តល់​ទិន្នផល​ខ្ពស់​។​ ​ដូចគ្នា​ដែរ​ ​ពូជ​មាន់​ស្រែ​ ​ដែល​យើង​ចែក​ជូន​នេះ​ ​ក៏​សុទ្ធតែ​ជា​ពូជ​ល្អ​ៗ​ ​និង​ត្រូវ​បាន​ចាក់​វាក់​សាំង​ការពារ​ការ​ឆ្លង​ជំងឺ​ផ្សេងៗ​រួចជាស្រេច​។​»​
​អ្នកស្រី​ ​សឹង​ ​សុខ​នៅ​ ​តំណាង​ឲ្យ​កសិករ​ខេត្ត​ស្វាយរៀង​ ​បាន​ថ្លែង​អំណរគុណ​ដល់​មី​ជាតិ​ ​ដែល​បាន​ឧប​ត្តម្ភ​ជាគ្រាប់​ពូជ​បន្លែ​ចម្រុះ​ ​និង​ពូជ​មាន់​ជូន​ពួកគាត់​។​ ​អ្នកស្រី​បានឲ្យ​ដឹង​ថា​ ​ការ​ជួយ​នេះ​ ​ពិតជា​បាន​ជួយ​សម្រួល​ដល់​ជីវភាព​កសិករ​ខ្វះខាត​ដូច​រូប​គាត់​ ​ហើយ​ទង្វើ​នេះ​ ​ពិតជា​បាន​ជួយ​លើកស្ទួយ​វិ​ស​័​យ​កសិកម្ម​លក្ខណៈ​គ្រួសារ​ឲ្យ​រីក​ចម្រើន​មួយ​ក​ម្រិ​ត​ ​និង​បាន​លើកទឹកចិត្ត​គាត់​ឲ្យ​បន្ត​ធ្វើ​កសិកម្ម​នេះ​ឲ្យ​ទទួល​បាន​ជោគជ័យ​តទៅមុខ​ទៀត​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​មី​ជាតិ​ ​គឺជា​ផលិតផល​មី​កញ្ចប់​របស់​ខ្មែរ​ ​ផលិត​ដោយ​ខ្មែរ​ ​ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​មី​ជាតិ​ ​មាន​បី​រសជាតិ​ ​គឺ​ខ​គោ​ ​សាច់ជ្រូក​ចិញ្រ្ចាំ ​និង​ស៊ុប​មាន់​ ​ដែល​ត្រូវ​បាន​ផលិត​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ជប៉ុន​ ​និង​បច្ចេកវិទ្យា​ជប៉ុន​ទំនើប​ចុងក្រោយបង្អស់​៕​

មីជាតិ ចូលរួមជំរុញវិស័យកសិកម្មក្នុងខេត្តស្វាយរៀង

ជាតិបានឧបត្ថម្ភ គ្រាប់ពូជបន្លែចម្រុះចំនួន១៥០កញ្ចប់ និងពូជមាន់ស្រែចំនួន១៥០ក្បាល ដល់កសិករខ្វះខាតចំនួន៣០គ្រួសារ ក្នុងខេត្តស្វាយរៀង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ដើម្បីជួយសម្រួលជីវភាពកសិករ និងចូលរួមលើកស្ទួយវិស័យកសិកម្មលក្ខណៈគ្រួសារក្នុងខេត្ត។នេះ សបញ្ជាក់ឲ្យឃើញថា វិស័យឯកជន (ក្រុមហ៊ុនមីជាតិ) បានដើរតួនាទីក្នុងការបំពេញនូវកិច្ចការមនុស្សធម៌សង្គមដោយមានកិច្ចសហការជាមួយសមាគមអ្នកផលិតកសិកម្មដើម្បីបង្កើនផលិតភាពកសិកម្មឆ្លើយតបបានទៅនឹងកំណើនម្ហូបអាហារនាពេលបច្ចុប្បន្ននិងអនាគត។មីជាតិ គឺជាផលិតផលមីកញ្ចប់របស់ខ្មែរ ផលិតដោយខ្មែរ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ មីជាតិ មានបីរសជាតិ គឺខគោ សាច់ជ្រូកចិញ្រ្ចាំ និងស៊ុបមាន់ ដែលត្រូវបានផលិតដោយប្រើប្រាស់ម៉ាស៊ីនជប៉ុន និងបច្ចេកវិទ្យាជប៉ុនទំនើបចុងក្រោយបង្អស់៕

Posted by មីជាតិ – Mee Chiet on Thursday, October 8, 2020