​មី​ជាតិ​ ​ពាំ​នាំ​អំណោយ​សប្បុរស​ធម៌​ជូន​សមាគម​ជន​ពិការ​

​មី​ជាតិ​ ​បាន​ពាំ​នាំ​អំណោយ​សប្បុរស​ធម៌​ ​ចែក​ជូន​សមាគម​តន្ត្រី​សំនៀង​ជន​ពិការ​ ​ដែល​មាន​សមាជិក​ភាគច្រើន​ជា​ជន​ពិការ​ភ្នែក​ចំនួន​៦​០​នាក់​ ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​សមាគម​ ​កាលពី​ថ្ងៃ​ទី​១​៧​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​០​ ​ដើម្បី​ដោះស្រាយ​ជីវភាព​ ​និង​ការពារ​ខ្លួន​ពី​វី​រុ​ស​កូ​វី​ដ​១​៩​។​ អំណោយ​សប្បុរស​ធម៌​ ​ដែល​មី​ជាតិ​នាំមក​ ​រួម​មាន​ ​មី​ជាតិ​ ​ទឹក​ពិសា​រ​វី​តា​ល់ ​អង្ករ​ ​ទឹកត្រី​ ​ទឹកស៊ីអ៊ីវ​ ​ត្រីខ​ ​ទឹក​អាល់កុល​ ​និង​ម៉ាស់​។​

​លោកជំទាវ​ ​ជឹង​ ​សុគន្ធា​វី​ ​អគ្គ​នាយិកា​ក្រុមហ៊ុន​មី​ជាតិ​ ​បាន​មានប្រសាសន៍ថា​ ​«​ការ​នាំ​យក​អំណោយ​មក​ជូន​នៅ​ថ្ងៃនេះ​ ​គឺជា​ទឹកចិត្ត​មួយ​ចំនួន​របស់​ក្រុមហ៊ុន​ ​ដោយ​យើងខ្ញុំ​ ​បាន​អង្កេត​ឃើញ​ការលំបាក​របស់​បងប្អូន​ជន​ពិការ​អំឡុង​ពេល​រីក​រាលដាល​នៃ​វី​រុ​ស​កូ​វី​ដ​១​៩​។​ ​យើង​ដឹង​ថា​ ​កន្លងមក​ ​បងប្អូន​អាច​​​រកចំណូល​បាន​តាមរយៈ​ការ​ប្រ​គុំ​តន្ត្រី​ ​និង​ការ​ម៉ា​ស្សា​ជាដើម​ ​តែ​អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​នៃ​វី​រុ​ស​កូ​វី​ដ​១​៩​នេះ​ ​វា​បាន​ប៉ះពាល់​ដល់​របប​រ​ទាំងនេះ​ជា​ខ្លាំង​ ​ហើយ​ប៉ះពាល់​ដល់​ប្រភព​ចំណូល​ប្រចាំថ្ងៃ​ទៀត​ផង​។​»​

​លោកជំទាវ​ ​ក៏បាន​បំ​ពាវ​នា​វ​ឲ្យ​បងប្អូន​ជន​ពិការ​ ​ប្រកាន់​ភ្ជាប់​នូវ​ការ​ថែរក្សា​អនាម័យ​ ​ដោយ​រក្សា​គ​ម្លា​ត​ ​លាងដៃ​ឲ្យបាន​ញឹកញាប់​ ​និង​ពាក់​ម៉ា​ស​ឲ្យបាន​ត្រឹមត្រូវ​ផង​ដែរ​ ​ដើម្បី​ការពារ​ខ្លូ​ន​ពី​ការ​ឆ្លង​វី​រុ​ស​ កូ​វី​ដ​១​៩​។​

​លោក​ ​ចាប​ តូ ​ប្រធាន​សមាគម​ត​ន្រ្តី​សំនៀង​ជន​ពិ​ការបាន​ឲ្យដឹង​ថា​ ​«​ជំនួយ​ពី​ក្រុមហ៊ុន​មី​ជាតិ​នេះ​ ​ពិតជា​មក​ចំ​ពេល​ ​ដែល​សមាគម​កំពុង​ត្រូវការ​ ​ខណៈ​បងប្អូន​ជន​ពិការ​ ​ដែល​ជា​សមាជិក​ជាច្រើន​កំពុង​ជួប​ការលំបាក​។​»​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុមហ៊ុន​មី​ជាតិ​ ​ជា​ក្រុមហ៊ុន​ខ្មែរ​ ​ដែល​តែង​ចូលរួម​ក្នុង​សកម្មភាព​សង្គម​នានា​ជាច្រើន​ ​ដូចជា​បាន​ផ្តល់​អំណោយ​សប្បុរស​ធម៌​ដល់​ប្រជាជន​ក្រីក្រ​ ​និង​កុមារ​កំព្រា​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​ ​បរិច្ចាគ​ទៅ​ឲ្យ​កម្មវិធី​ស​ប្បុ​រ​ធម៌​នានា​ ​និង​ចូលរួម​ក្នុង​ការ​ជំរុញ​ឲ្យ​មានការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ជាដើម​។​

​មី​ជាតិ​ ​គឺជា​ផលិតផល​មី​កញ្ចប់​របស់​ខ្មែរ​ ​ផលិត​ដោយ​ខ្មែរ​ ​ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​មី​ជាតិ​ ​មាន​បី​រសជាតិ​ ​គឺ​រសជាតិ​សាច់ជ្រូក​ចិញ្រ្ចាំ ​រសជាតិ​ស៊ុប​មាន់​ ​និង​រសជាតិ​ខ​គោ​ ​ដែល​ត្រូវ​បាន​ផលិត​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ជប៉ុន​ ​និង​បច្ចេកវិទ្យា​ជប៉ុន​ទំនើប​ចុងក្រោយបង្អស់​។​