​ក្រុមហ៊ុន​មី​ជាតិ​ ​ធ្វើការ​អធ្យាស្រ័យ​ទៅដល់​បុគ្គលិក​អំឡុង​ពេល​ពិធី​ចូលឆ្នាំ​ខ្មែរ

​ក្រុមហ៊ុន​ ​មី​ជាតិ​ ​បាន​អនុវត្តន៍​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល​ ​ក៏ដូចជា​ការប្រកាស​របស់​​​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​មិន​អនុ​ញ្ញាត្ត​ឲ្យ​បុគ្គលិក​ឈប់​ស​ម្រាក់​អំឡុង​ពេល​ពិធី​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​វី​រុ​ស​កូ​វី​ដ​១​៩​។​

​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ​ជា​ឱកាស​ជួបជុំ​បងប្អូន​ដ៏​វិសេសវិសាល​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​។​ ​ដោយ​បារម្ភ​ថា​ការ​សម្រេច​នេះ​ ​អាច​នឹង​ប៉ះពាល់​ដល់​ស្មារតី​របស់​បុគ្គលិក​មី​ជាតិ​ ​ក្រុមហ៊ុន​មី​ជាតិ​ ​បាន​បញ្ចេញ​វីដេអូ​សូម​អធ្យាស្រ័យ​ ​និង​ថ្លែង​អំណរគុណ​ចំពោះ​បុគ្គលិក​ក្នុង​ការ​សហការ​អនុវត្ត​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល​។​

​លោកជំទាវ​ ​ជឹង​ ​សុគន្ធា​វី​ ​អគ្គ​នាយិកា​ក្រុមហ៊ុន​ ​វ​័​ន​ម៉រ ​លី​មី​ធី​ត​ ​បាន​មានប្រសាសន៍ថា​ “​នាងខ្ញុំ​សូមអនុញ្ញាត​អធ្យាស្រ័យ​ដល់​បងប្អូន​ទាំងអស់គ្នា​ ​ដែល​បាន​រងចាំ​នូវ​កម្មវិធី​ជាប្រចាំ​ឆ្នាំ​។​ ​ដោយសារ​ឆ្នាំនេះ​ ​យើង​មាន​បញ្ហា​កូ​វី​ដ​ទូ​ទាំងសកល​លោក​ ​ដូច្នេះ​ក្រុមហ៊ុន​សូម​ពន្យារពេល​ ​ហើយក៏​សន្យា​ថា​ ​និង​ស្វែងរក​ពេលវេលា​សមស្រប​ណាមួយ​ក្នុង​ការ​ជួបជុំ​ជាមួយ​បងប្អូន​ម្តងទៀត​។​”

​ក្នុង​នោះ​ ​លោកជំទាវ​ ​ក៏បាន​ថ្លែង​អំណរគុណ​ចំពោះ​បុគ្គលិក​គ្រប់ជាន់ថ្នាក់​នៃ​ក្រុមហ៊ុន​ ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​ភារកិច្ច​ក្នុង​ឆ្នាំ​ចាស់​កន្លងទៅ​ ​ក្នុង​ការ​អនុវត្ត​នូវ​កម្មវិធី​កំណែ​ទម្រង់​ប្រព័ន្ធ​ការងារ​ ​ជាមួយនឹង​គោលដៅ​លើក​ក​ម្ពស់ ​និង​កែ​លម្អ​គុណភាព​ ​និង​សេវាកម្ម​នៃ​ផលិតផល​។​

​ដើម្បីឲ្យ​ជ្រាប​ច្បាស់​ពី​ការ​អំពាវនាវ​នេះ​ ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

សារជូនពរ របស់ លោកជំទាវ ជឹង សុគន្ធាវី

សារជូនពរ របស់ លោកជំទាវ ជឹង សុគន្ធាវី ជូនចំពោះគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃក្រុមគ្រួសារ ក្រុមហ៊ុនបុត្រសម្ព័ន្ធ វ័នម៉រ លីមីធីត ក្នុងឱកាស នៃ ការប្រារព្ធ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ។" សូមរីករាយឆ្នាំថ្មី ដោយសុវត្ថិភាព រក្សាគម្លាតពីគ្នា និងលាងដៃឲ្យបានញឹកញាប់"

Posted by មីជាតិ – Mee Chiet on Monday, April 13, 2020