​ប្រូ​ម៉ូ​សិន​ពិសេស​នៅ​ខេត្ត​កំពង់ចាម​បាន​មកដល់​​​ហើយ​

​ដើម្បី​បំពេញ​តាម​តម្រូវ​ការ​កើន​ឡើង​របស់​អតិថិជន​ក្នុង​ការ​បរិភោគ​មី​កញ្ចប់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​ក្រុមហ៊ុន​មី​ជាតិ​បាន​ពង្រីក​វិសាលភាព​យុទ្ធនាការ​ផ្សព្វផ្សាយ​កា​រលក់​ ​ដោយ​ដាក់​ស្តង់​លក់​ប្រូ​ម៉ូ​សិន​ ​មិន​ត្រឹមតែ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​តែ​បន្ត​ធ្វើ​នៅ​ខេត្ត​កំពង់ចាម​។​ ​នៅ​ក្នុង​យុទ្ធនាការ​នេះ​ ​ក្រុមហ៊ុន​បាន​កំណត់​ទីតាំង​ចំនួន​៤​កន្លែង​ក្នុង​កា​រលក់​ដែល​រួម​មាន​ ​នៅ​ផ្សារ​ធំ​ថ្មី​ ​ផ្សារ​បឹង​កុក​ ​ផ្សារ​ស្គន់​ ​និង​ផ្សារ​ផ្អាវ​។​ ​សម្រាប់​ពេលវេលា​ជាក់លាក់​នៃ​កា​រដាក់​តាំង​បង្ហាញ​នៅ​ទីតាំង​នីមួយៗ​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​បុក​របស់​មី​ជាតិ​។​ ​ចាប់ពី​ថ្ងៃ​ទី​០​៦​ ​ដល់​ ​១​១​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​០​ ​អតិថិជន​នៅ​ខេត្ត​កំពង់ចាម​ទាំងអស់​អាច​អញ្ជើញ​មក​ភ្លក្ស​រសជាតិ​មី​ជាតិ​ ​ដែល​ជា​ផលិតផល​ខ្មែរ​ថ្មី​ដោយ​ឥត​គិតថ្លៃ​។​ ​មិនតែប៉ុណ្ណោះ​ ​អតិថិជន​នឹង​មានឱកាស​ទទួល​បានជា​មួយ​ប្រូ​ម៉ូ​សិន​ពិសេស​ ​គឺ​ ​ទិញ​១​កេស​ ​ថែម​ ​៣​កញ្ចប់​ ​និង​ ​ទិញ​២​កេស​នឹង​មានឱកាស​បង្វិល​ ​«​កង​នាំ​សំណាង​»​ ​ដែល​អាច​ឈ្នះ​រង្វាន់​ជាច្រើន​ពី​មី​ជាតិ​។​ ​យើង​សង្ឃឹម​ថា​នឹង​ជួប​អ្នក​ទាំងអស់គ្នា​នៅ​ខេត្ត​កំពង់ចាម​! ​

មី​ជាតិ​រៀប​ចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​លក់​ដល់​អតិថិជន

មី​ជាតិ​រៀប​ចំ​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ការ​លក់ ដោយ​ដាក់​ស្តង់​លក់​ប្រូមូសិន​ជូន​អតិថិជន​នៅ​តាម​ទីតាំង​ដែល​បានកំណត់​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុងតាខ្មៅ ចាប់​ពី​ថ្ងៃ​ទី៧ ខែ​មីនា ដល់​ថ្ងៃ​ទី២៥ ខែ​ឧសភា ឆ្នាំ​២០២០។ ដោយ​សង្កេត​ឃើញ​ពី​តម្រូវ​ការ​កើនឡើង​របស់​អតិថិជន​ក្នុង​ការបរិភោគ​មី​កញ្ចប់ ក្រុម​ហ៊ុន​បាន​រៀបចំ​យុទ្ធនាការ​នេះ​ឡើង ដើម្បី​ផ្សព្វផ្សាយ​ការ​លក់ និង​បង្កើត​ឱកាស​ឲ្យ​អតិថិជន​បាន​ភ្លក្ស និង​ស្គាល់​រស​ជាតិ​មីជាតិ ដែល​ជា​ផលិត​ផល​ខ្មែរ​ថ្មី។ នៅ​ក្នុង​យុទ្ធនាការ​នេះ ក្រុមហ៊ុន​បាន​កំណត់​ទីតាំង​ចំនួន​១០​កន្លែង​ក្នុង​ធ្វើយុទ្ធនាការ​ផ្សព្វផ្សាយ​ការលក់ ដែល​មាន​ដូចជា​នៅ​ផ្សារទួល​ទំពូង ផ្សារ​អូឬស្សី ផ្សារ​ដេប៉ូ ផ្សារ​ច្បារអំពៅ ផ្សារ​កាណាឌីយ៉ា ផ្សារ​បុរីពិភព​ថ្មី​ចំការ​ដូង ផ្សារ​ឈូក​មាស ផ្សារ​ចោមចៅ ផ្សារ​ដើម​គ​ និង​ផ្សារ​តាខ្មៅ​ចាស់។ សម្រាប់​ពេល​វេលា​ជាក់​លាក់​នៃ​ការ​ដាក់​តាំង​បង្ហាញ​នៅ​ទី​តាំង​នីមួយៗ​នឹង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​​ក្នុង​ទំព័រ​ហ្វេស​បុករបស់មីជាតិ។ ក្នុង​ឱកាស​នេះ អតិថិជន​នឹង​មាន​ឱកាស​ទទួល​បាន​នូវ​ការ​ទិញ​មី​ជាតិ​មួយ​កេស ថែម​ជូន៤កញ្ចប់​ភ្លាមៗ និង​ការបង្វិល​កង​សំណាង​ឈ្នះ​រង្វាន់ ព្រម​ទាំង​បាន​ភ្លក្ស​រសជាតិ​មីជាតិ​ដោយ​ឥត​គិត​ថ្លៃ​ទៀត​ផង។ រីករាយទស្សនា​វីដេអូសកម្មភាពលក់មីជាតិនៅតាមទីផ្សារ! កម្មវិធី​បន្ថែមពិសេសរបស់មីជាតិ 😘តោះ! អានេះគ្រាន់តែ Highlight សកម្មភាពទិញរបស់ម៉ូយៗនៅផ្សារដេប៉ូកាលពីព្រឹកមិញតែបន្តិចទេ តែបេីមកផ្ទាល់បានដឹងថាឡូយប៉ុណ្ណា! 🙏😍😍🙏អរគុណម៉ូយៗទាំងអស់គ្នាសម្រាប់ការគាំទ្រផលិតផលមីជាតិ…

​រួសរាន់​ឡើង​ ​ប្រូ​ម៉ូ​សិន​ជិត​អស់ហើយ​!

​កុំ​អោយ​ខកខាន​ឱកាស​ប្រ​ម៉ូ​សិន​ដ៏​ពិសេស​របស់​មី​ជាតិ​! ​នៅចាំ​អី​ទៀត​ ​រួសរាន់​ជាវ​មី​កញ្ចប់​ខ្មែរ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ពិសា​រ​ ​និង​ជា​ផលិតផល​ក្នុងស្រុក​គុណភាព​ល្អ​បំផុត​! ​មី​ជាតិ​ ​ជា​មី​កញ្ចប់​ខ្មែរ​ដំបូង​គេ​ដែល​មាន​រស​ជាតិខ្មែរ​ ​មាន​លក់​ក្នុង​ទី​ផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​វា​ត្រូវ​បាន​ផលិត​ដោយ​ម៉ាស៊ីន​និង​បច្ចេកវិទ្យា​ជប៉ុន​ដើម្បី​ធានា​បាន​នូវ​គុណភាព​អន្តរជាតិ​។​ ​មី​ជាតិ​ ​ផលិតផល​ខ្មែរ​ ​រស​ជាតិខ្មែរ​។​ ​ទស្សនា​វីដេអូ​ខាងក្រោម​ដើម្បី​ដឹង​អំពី​ប្រូ​ម៉ូ​សិន​ពិសេស​របស់យើង​ !!

ឆ្នាំថ្មី មីជាតិចេញប្រ៉ូសិនថ្មី ៣រសជាតិក្នុងកេសតែមួយ

មីជាតិ ចេញប្រម៉ូសិនថ្មី ៣រសជាតិក្នុងកេសតែមួយ ជាមួយតម្លៃប្រម៉ូសិន ដើម្បីអបអរសាទរ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំ២០២០ និងចូលឆ្នាំប្រពៃណីចិន នៅចុងខែមករា ខាងមុខនេះ។ កេសមីជាតិ សម្រាប់ប្រូម៉ូសិនថ្មីនេះ ត្រូវបានឌីហ្សាញដោយប្រើពណ៌ការ៉ុតឆើត ដែលងាយស្រួលចំណាំ និងរកមើលនៅលើទីផ្សារ ដោយក្នុងមួយកេស មានមីជាតិ រសជាតិសាច់ជ្រូកចិញ្រ្ចាំ១០កញ្ចប់ រសជាតិស៊ុបមាន់១០កញ្ចប់ និង រសជាតិខគោ១០កញ្ចប់។ លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកទីផ្សារ របស់មីជាតិ បានលើកឡើងថា «ប្រូម៉ូសិន ៣រសជាតិក្នុងកេសតែមួយនេះ ធ្វើឡើងដើម្បីផ្តល់ភាពស្រួល ដល់អ្នកដែលចង់ភ្លក្សមីជាតិ និងគ្រួសារដែលមានសមាជិក មានចំណង់ចំណូលចិត្តផ្សេងៗគ្នា ពីព្រោះទិញតែមួយកេសទេ តែអាចតម្រូវចិត្តបានគ្រប់គ្នា។» តម្លៃរបស់ មីជាតិ ៣រសជាតិក្នុងកេសតែមួយនេះ ក៏ជាតម្លៃប្រម៉ូសិនផងដែរ។ លោកពន្យល់ថា…

ប្រូម៉ូសិន ៣+១

ភ្លក្សក៏បាន បើទិញទៀត រឹតតែចំណេញ ព្រោះមានប្រម៉ូសិនពិសេសណា! ប្រ​ម៉ូ​សិន​នេះ​មានតែ​ក្នុង​ស្តង់​របស់​មី​ជាតិ​តែប៉ុណ្ណោះ​! បើ​លោកអ្នក​ទិញ​នៅ​តាម​ផ្សារ​ ឬដេប៉ូ​ធម្មតា​ នោះ​លោកអ្នក​មិន​ទទួល​បា​នប្រ​ម៉ូ​សិន​នេះ​ទេ​! ដូច្នេះ​កុំ​ភ្លេច​រកមើល​ស្តង់​មី​ជាតិ​ណា​! យើង​នឹង​រៀបចំ​ស្តង់​នៅ​តាម​ ផ្សារ​ ចំណតរថយន្ត​ក្រុង​ សាលារៀន​ សាកល​វិទ្យាល័យ​ និង​រោងចក្រ​នានា​ ក្នុង​រាជធានី​ភ្នំពេញ​ ខេត្តកណ្តាល​ តាកែវ​ កំពត​ ព្រះសីហនុ​ កំពង់ស្ពឺ​ ត្បូងឃ្មុំ​ កំពង់ចាម​ សៀមរាប​ បន្ទាយមានជ័យ​ និង​បាត់ដំបង​ ចាប់ពី​ថ្ងៃនេះ​ រហូតដល់​ដើមខែ​មករា​ ឆ្នាំ២០២០​។