ផលិត​ផល​មី​ជាតិ ចូល​រួម​ចំណែក​ជំរុញ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា

ផលិត​ផល​មី​ជាតិ បាន​ក្លាយ​ឧទាហរណ៍​មួយ​នៃ​សហគ្រាស​ក្នុង​ស្រុក​ក្នុង​ការ​ចូល​រួម​ជំរុញ​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​មាន​ការ​រីកចម្រើន​ទៅ​មុខ។ ការ​បង្កើត​សហគ្រាស​ក្នុង​ស្រុក ដូច​ជា រោង​ចក្រ​ផលិត​មី​ជាតិ គឺ​ជា​មោទ​ភាព​របស់​ជាតិ​ដែល​បាន​រួម​ចំណែក​បង្កើន​ប្រាក់​ចំណូល​ក្នុង​ស្រុក បង្កើត​ការងារ​ និង​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​ផង​ដែរ។ ទាំង​នេះ ជា​ខ្លឹម​សារ​វីដេអូ​ព័ត៌​មាន​របស់​ទូរទស្សន៍​បាយ័ន ដែល​បាន​ផ្សព្វ​ផ្សាយ​នា​ពេល​ថ្មីៗ​នេះ។

ក្នុងខ្លឹមសារវីដេអូព័ត៌មានមួយនេះ បានបង្ហាញអំពីគោល​ជំហរ​​របស់​រាជ​រដ្ឋាភិបាល​​ក្នុង​ការ​គាំទ្រ​ឲ្យ​មានសហ​គ្រាស​ក្នុង​ស្រុក ​ដែល​ជា​គុណ​តម្លៃ​ជួយ​ជំរុញ​ទៅ​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ។

ក្នុងនោះ រាជ​រដ្ឋាភិ​បាល​បាន​ជំរុញ​ឲ្យ​ផលិតករ និង​​ពាណិជ្ជករ​​ក្នុង​​​ស្រុក​យក​ចិត្ត​ទុក​ដាក់​លើ​គុ​ណ​ភាព និងសុវត្ថិភាពឲ្យ​​ស្រប​តាម​​បទ​ដ្ឋាន​​ស្តង់​ដារ​ត្រឹម​ត្រូវរួមទាំង​សោភ័ណ​ភាព ការ​ទាក់​ទាញ​​នូវ​​លើ​ការ​វេច​ខ្ចប់ ស្លាក​សញ្ញា​ពាណិជ្ជ​កម្ម និង​ការ​ចុះ​បញ្ចីរជាដើម​។ ទាំង​នេះ ជា​អ្វី​ដែល​រោង​ចក្រ​មី​ជាតិ​បាន​យក​ចិត្ត​ទុក និង​កំពុង​អនុវត្តន៍​ដោយ​ជាក់​ច្បាស់។

ដើម្បី​ឲ្យ​បាន​ជ្រាប​ច្បាស់​អំពី​ខ្លឹម​សារ​វីដេអូ​នេះ សូម​ទស្សនា​នូវ​វីដេអូ​ខាង​ក្រោម៖ ​