កម្មវិធីសប្បុរសធម៌ “អំណោយផ្តល់ភាពកក់ក្តៅ”

មី​ជាតិ​ សហការ​ជាមួយ​វី​តាល់​ រៀបចំ​កម្មវិធី​សប្បុរសធម៌​ «អំណោយ​ផ្តល់​ភាព​កក់ក្តៅ​» កាលពី​ថ្ងៃ​ ទី២៤​ ខែធ្នូ​ ឆ្នាំ២០១៩​ នៅ​បរិវេណ​សួនច្បារ​វត្ត​បទុម​វត្តី​ ដោយ​ចែក​ជូន​ មី​ជាតិ​ វី​តាល់​ អង្ករ​ អា​វរ​ងារ​ ភួយ​ ថ្នាំសង្កូវ​ និង​ថវិកា​មួយចំនួន​ ជូន​ប្រជាជន​ក្រីក្រ​ គ្មាន​ផ្ទះសម្បែង​ ប្រមាណ​ ៣៥០នាក់​ ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ភាគច្រើន​ ជា​អ្នក​ប្រកបរបរ​បន្តិចបន្តួច​ដូចជា​អ្នក​ធាក់ស៊ីក្លូ​ អ្នក​ថ្លឹង​គីឡូ​ អ្នក​អនាម័យ​ជាដើម​។

លោកជំទាវ​ ជឹង​ សុ​គន្ធា​វី​ អគ្គ​នាយិកា​ ក្រុមហ៊ុន​មី​ជាតី​ និង​វិ​តាល់​ បាន​មានប្រសាសន៍​ថា​ នេះ​ ជា​លើក​ទី៤ហើយ​ ដែល​ក្រុមហ៊ុន​បាន​ប្រារព្ធ​កម្មវិធី​នេះ​ឡើង​ ក្នុង​គោលបំណង​ ពង្រឹង​វប្បធម៌​ចែករំលែក​ជូន​គ្នា​ ទៅវិញទៅមក​ ក្នុង​គោលការណ៍​ ស្រលាញ់​រាប់អាន​ ផ្ដល់​អធ្យាស្រ័យ​ និង​គោរព​គ្នា​ដោយ​ស្មោះស្ម័គ្រ​ ។ ក្រៅពី​នេះ​កម្មវិធី​នេះ​ធ្វើឡើង​ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​ ដល់​អ្នក​ខ្សត់ខ្សោយ​ គ្មាន​ទីជម្រក​សមរម្យ​ឲ្យ​មាន​ក្តី​សង្ឃឹម​ ដើម្បី​ជម្នះ​ឧបសគ្គ​ ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​។