វីតាល់ ​និង​មី​ជាតិ​ ​ប្រគល់​ជូន​សម្ភារ​បរិក្ខារ​ ​ដល់​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​

​កាល​ពីព្រឹក​ថ្ងៃ​ទី​ ​២​០​ ​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​២​ ​ក្រុមហ៊ុន​ ​វ័ន​ម៉រ ​លី​មី​ធី​ត​ ​ដែល​មាន​ទឹក​ពិសា​ ​វី​តា​ល់ ​និង​ផលិតផល​ ​មី​ជាតិ​ ​បាន​ធ្វើការ​ប្រារព្ធ​ ​ពិធី​ប្រគល់​-​ទទួល​សម្ភារ​បរិក្ខារ​ ​ជូន​ទៅដល់​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​ (N​P​I​C) ​ក្រោមអធិបតីភាព​ ​លោកជំទាវ​ ​ជឹង​ ​សុគន្ធា​វី​ ​អគ្គ​នាយិកា​ ​ក្រុមហ៊ុន​ ​វ័​ន​ម៉រ ​លី​មី​ធី​ត​ ​និង​ ​ឯកឧត្តម​ ​ប៊ុន​ ​ភា​រិន​ ​នាយក​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​ ​ព្រមទាំង​មាន​ការចូលរួម​ពី​ ​សំណាក់​សា​ស្រ្តាចារ្យ ​គណៈ​គ្រប់គ្រង​ ​បុគ្គលិក​ ​នៃ​ក្រុមហ៊ុន​ ​ទឹក​ពិសា​វី​តា​ល់ ​មី​ជាតិ​ ​និង​និសិ្ស​ត​ជាច្រើន​នាក់​។​

​ការ​ផ្តល់​ជូន​សម្ភារ​បរិក្ខារ​ ​រួម​មាន​ម៉ាស៊ីនត្រជាក់​ ​៦​គ្រឿង​ ​និង​ប៉ា​ដារ​ពាក្យស្លោក​ជាច្រើន​ផ្ទាំង​ ​លម្អ​ជុំវិញ​បរិវេណ​ទីធ្លា​វិទ្យាស្ថាន​ ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ ​នឹង​តម្រូវ​ការចាំបាច់​របស់​វិទ្យាស្ថាន​ ​និង​ជា​ចំណែក​នៃ​ការ​អភិវឌ្ឍ​គុណភាព​ ​អប់រំ​នៅ​កម្ពុជា​ ​តាមរយៈ​ការ​បំពាក់​ជូន​នូវ​សម្ភារ​បរិក្ខារ​ទំនើប​ៗ​ ​ដែល​ផ្តល់​នូវ​អំណោយផល​ដល់​ការប្រជុំ​ ​និង​សិក្សា​របស់​និស្សិត​ដែល​កំពុង​សិក្សា​នៅ​ ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​ (N​P​I​C)​។​

​លោកជំទាវ​ ​ជឹង​ ​សុគន្ធា​វី​ ​អគ្គ​នាយិកា​ក្រុមហ៊ុន​ ​បាន​មានប្រសាសន៍ថា​ “ ​ដោយ​មើលឃើញ​ពី​តម្រូវ​ការចាំបាច់​ទាំងនេះ​ ​ទើប​ក្រុមហ៊ុន​ ​វ័​ន​ម៉រ ​លី​មី​ធី​ត​ ​ដែល​មាន​ទឹក​ពិសា​វី​តា​ល់ ​និង​មី​ជាតិ​ ​បាន​រៀបចំ​បំពាក់​ជូន​វិទ្យាស្ថាន​ ​តាំងពី​ឆ្នាំ​២​០​២​១​ ​មក​ម៉្លេះ ​ប៉ុន្តែ​ដោយ​ការ​រីក​រាលដាល​ ​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ក្នុង​សហគមន៍​ ​បាន​ធ្វើ​អោយ​យើង​ពន្យារ​ការ​ជួបជុំ​រហូត​មកដល់ពេលនេះ​ ​ទើប​យើង​មានឱកាស​បាន​រៀបចំ​ពិធី​ប្រគល់​-​ទទួល​ជា​ផ្លូវការ​ស្រប​តាមបែបបទ​ ​គន្លង​ប្រក្រតី​ភាព​ថ្មី​ ​។​

​ក្នុង​កម្មវិធី​នោះ​ផង​ដែរ​ ​ឯកឧត្តម​ ​ប៊ុន​ ​ភា​រិន​ ​នាយក​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​ ​បាន​មានប្រសាសន៍ថា​ “​ក្នុងនាម​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​ ​ដែល​ជា​គ្រឹះស្ថាន​បណ្តុះបណ្តាល​សាធារណៈ​មួយ​នៃ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​យើងខ្ញុំ​សូម​ឆ្លៀតឱកាស​នេះ​សំដែង​នូវ​អំណរគុណ​ ​ជាពិសេស​ចំពោះ​ ​ក្រុមហ៊ុន​ទឹក​ពិសា​ ​វី​តា​ល់ ​និង​មី​ជាតិ​ ​ដែល​បាន​ចូលរួម​គាំទ្រ​ ​ដល់​វិទ្យាស្ថាន​ជាតិ​បច្ចេកទេស​ជាដរាប​ ​មិនថា​ការ​ផ្តល់​ជូន​នូវ​សម្ភារ​ ​និង​ការឧបត្ថម្ភ​ផ្សេងៗ​ ​តួ​យ៉ាងដូច​ថ្ងៃនេះ​ ​ការ​ផ្តល់​ជូន​នូវ​ម៉ាស៊ីនត្រជាក់​នេះ​ ​ពិតជា​បាន​ជួយ​សម្រួល​ដល់​តម្រូវ​ការចាំបាច់​របស់​វិទ្យាស្ថាន​ ​និង​ស្តែង​ចេញពី​ការ​យកចិត្តទុកដាក់​របស់​វិ​ស័​យ​ឯកជន​ ​ក្នុង​ចូលរួម​សកម្មភាព​សង្គម​ ​ជាពិសេស​លើ​វិ​ស័​យ​អប់រំ​។​

​គូស​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុមហ៊ុន​វី​តា​ល់ ​ជា​ក្រុមហ៊ុន​ផលិត​ទឹក​ពិសា​ ​ដែល​មានគុណ​ភាព​ខ្ពស់​ស្របតាម​ស្តង់​ដារ​ ​និង​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​។​ ​វី​តា​ល់ ​ត្រូវ​បាន​ទទួលស្គាល់​និង​ពេញ​និយម​ពីសំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ ​ដែល​មានវត្តមានក្នុង​ទី​ផ្សារ​តាំងពី​ឆ្នាំ​២​០​១​០​ ​មក​ម៉្លេះ​។​ ​ចំណែក​ ​ផលិតផល​មី​ជាតិ​ ​ជា​ផលិត​មី​កញ្ចប់​ឆ្អិន​ស្រាប់​ ​ដែល​មាន​រសជាតិ​បែប​ខ្មែរ​ដំបូង​គេ​ ​ផលិត​ដោយ​ជន​ជាតិខ្មែរ​ ​និង​ត្រូវ​បាន​ទទួលស្គាល់​លើ​គុណភាព​ ​អនាម័យ​ ​ជា​ផលិតផល​មី​កញ្ចប់​ក្នុងស្រុក​ ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ពិសា​៕