មីជាតិ ចូលរួមឧបត្ថម្ភធំព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី៧ នៅក្រុងសៀមរាប

​ក្នុង​ទឹកចិត្ត​ខ្មែរ​តែមួយ​រួមគ្នា​អភិ​រក្ស​បរិស្ថាន​ ​និង​ជួយ​ដល់​កុមារ​កម្ពុជា​ ​ក្រុមហ៊ុន​ ​មី​ជាតិ​ ​បាន​ចូលរួម​ឧបត្ថម្ភ​ធំ​នៅ​ក្នុង​ព្រឹត្តិការណ៍​សប្បុរស​ធម៌​ “​ជិះកង់​ដើម្បី​បរិស្ថាន​ ​និង​សុខភាព​កុមារ​ ​ឆ្នាំ​ទី​៧​” ​ដែល​បាន​ធ្វើ​នៅ​ក្រុង​សៀមរាប​ ​ថ្ងៃ​ទី​ ​១​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​១​ ​រៀបចំ​ឡើង​ដោយ​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ជិះកង់​ C​F​C ​និង​មន្ទីរពេទ្យ​កុមារ​អង្គរ​។​

​ព្រឹត្តិការណ៍​នេះ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​រៃ​អង្គាស​ថវិកា​ពី​សាធារណជន​ វិ​ស​័​យ​ឯកជន​ ​និង​ស្ថាប័ន​នានា​ដើម្បី​ទ្រទ្រង់​ដល់​ដំណើរការ​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​ ​ដែល​មាន​បេសកកម្ម​ព្យាបាល​ ​និង​ជួយ​ស​ង្រ្គោះ​អាយុជីវិត​របស់​កុមារ​កម្ពុជា​ ​ប្រកបដោយ​គុណភាព​ ​ក្តី​មេត្តា​ករុណា​ ​និង​មិន​គិត​ក​ម្រៃ​។​ ​ទោះបីជា​មាន​បញ្ហា​កង្វះ​ថវិកា​នៅ​ក្នុង​ដំណើរ​ការប្រតិបត្តិ​យ៉ាងណាក៏ដោយ​ ​មន្ទីរពេទ្យ​មួយ​នេះ​ ​មិនដែល​រួញរា​ក្នុង​ការ​ស​ង្រ្កោះ​អាយុជីវិត​កុមារ​ណា​ម្នាក់​នោះ​ឡើង​។​

​លោក​ ​ហុង​ ​សុវណ្ណ​ ​ប្រធាន​ផ្នែក​ទី​ផ្សារ​នៃ​ក្រុមហ៊ុន​ផលិត​ ​មី​ជាតិ​ ​បាន​មានប្រសាសន៍ថា​ “​ផលិតផល​មី​ជាតិ​ ​ពិតជា​មាន​សេចក្តីរីករាយ​ ​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ក្នុង​កម្មវិធី​ជិះកង់​នេះ​។​ ​ម៉្យាងទៀត​ ​នេះ​គឺជា​ឱកាស​ដ៏​ក​ម្រ​មួយ​របស់​ប្រជាជន​កម្ពុជា​ ​ក្នុងស្មារតី​សាមគ្គី​ ​រួប​រួមគ្នា​ ​និង​បង្ហាញ​ក្តី​ស្រលាញ់​ ​តាមរយៈ​ការ​ប្រមូល​ថវិកា​ដើម្បី​ជួយសង្គ្រោះ​ដល់​កុមារ​កម្ពុជា​។​

​ដំណើរ​ជិះកង់​នេះ​ ​បាន​ចូលរួម​ពី​សាធារណជន​ ​ក្រុមហ៊ុន​ឯកជន​ ​និង​សា្ថ​ប​័​ន​នានា​ ​ប្រមាណ​ ​៤​០​០​ ​នាក់​ ​ចេញពី​ផ្សារ​រាត្រី​សៀមរាប​ ​អា​ត​សិន​ធ​័​រ​ ​ឆ្ពោះទៅ​កាន់​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ធម្មជាតិ​ ​ភ្នំ​ក្រោម​ក្នុង​ចម្ងាយ​ប្រមាណ​ ​០​៩​ ​គីឡូម៉ែត្រ​។​ ​ក្នុងនាម​ជា​ផលិតផល​ជាតិ​ ​មី​ជាតិ​ ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ចូលរួម​គាំទ្រ​សកម្មភាព​សប្បុរស​ធម៌​នានា​ ​ក៏ដូចជា​ផលិតផល​ជាតិ​ដើម្បី​រួមចំណែក​លើក​ក​ម្ពស់ ​និង​អភិវឌ្ឍន៍​ស​សេដ្ឋកិច្ច​ជាតិ​ ​៕​