​ដំណើរ​ទស្សនកិច្ច​ ​ឯកឧត្តម​ ​អូ​ស្មាន​ ​ហា​ស្សាន់ ​ទេស​រដ្ឋ​ម​ន្រ្តីមកកាន់​រោងចក្រ​មី​ជាតិ​

(​ភ្នំពេញ​) ​ដើម្បី​ជំរុញលើកទឹកចិត្ត​ដល់​សហគ្រាស​រោងចក្រ​ ​ដែល​កំពុង​ប្រើប្រាស់​វិញ្ញា​បន​ប​ត្រ​បញ្ជាក់​ស្តង់​ដា​ផលិតផល​ ​ហា​ឡា​ល​កម្ពុជា​ ​ឯកឧត្តម​ ​អូ​ស្មាន​ ​ហា​ស្សាន់ ​ទេស​រដ្ឋ​ម​ន្រ្តី ​ទទួលបន្ទុក​បេ​ស​សកម្ម​ពិសេស​ ​និង​ជា​អនុ​ប្រធានគណៈកម្មការ​ត្រួតពិនិត្យ​ផលិតផល​ហា​ទ្បា​ល​កម្ពុជា​ ​បាន​ដឹកនាំ​ប្រតិភូ​ចុះ​ពិនិត្យ​ ​និង​ស្វែងយល់​ពី​ដំណើរ​ប្រតិបត្តិការ​ ​រោងចក្រ​ ​និង​ខ្សែ​សង្វាក់​ផលិតកម្ម​ ​ផលិតផល​មី​ជាតិ​ ​ស្ថិតនៅ​តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ​ ​ភូមិ​ភ្លូ​ផ្អែម​ ​សង្កាត់​គោក​រកា​រ​ ​ខណ្ឌ​ព្រែក​ព្នៅ​ ​រាជធានី​ភ្នំពេញ​ ​។​
​នៅ​ព្រឹក​ថ្ងៃ​ទី​០​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​នា​រោងចក្រ​មី​ជាតិ​ ​ឯកឧត្តម​ ​ទេស​រដ្ឋ​ម​ន្រ្តី ​អូ​ស្មាន​ ​ហា​ស្សាន់ ​បាន​ដឹកនាំ​ប្រតិភូ​អន្តរ​ក្រសួង​ ​ដោយមាន​សមាសភាព​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​ខ្មែរឥស្លាម​ ​រដ្ឋលេខាធិការ​ ​អនុរដ្ឋលេខាធិការ​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​ ​កិច្ច​ការប្រកួតប្រជែង​ ​និង​បង្ក្រាប​ការ​ក្លែង​បន្លំ​ ​«​ក​.​ប​.​ប​.​»​ ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ ​និង​ប្រតិភូ​អម​ដំណើរ​ជាច្រើន​នាក់​ទៀត​ ​អញ្ជើញ​ចុះ​ពិនិត្យ​ ​និង​ស្វែងយល់​អំពី​សង្វាក់​ផលិតកម្ម​ ​មី​ជាតិ​ ​ដែល​បាន​ទទួល​វិញ្ញា​បន​ប​ត្រ​បញ្ជាក់​ស្តង់​ដា​ផលិតផល​ហា​ឡា​ល​កម្ពុជា​ ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ ​ឯកឧត្តម​ ​ទេស​រដ្ឋ​ម​ន្រ្តី ​អូ​ស្មាន​ ​ហា​ស្សាន់ ​បាន​កោត​ស​សើ​រ​ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទំនើបកម្ម​ ​បច្ចេកវិទ្យា​ ​និង​គុណភាព​ ​អនាម័យ​ ​របស់​រោងចក្រ​មី​ជាតិ​ ​ដែល​ជា​ផលិតផល​របស់​ ​ក្រុមហ៊ុន​ ​វ​័​ន​ម៉រ ​មេ​នូ​ហ្វេ​ក​ឆឺ​រីង​ ​។​ ​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​ ​ទេស​រដ្ឋ​ម​ន្រ្តី ​បាន​បន្ថែម​ទៀត​ថា​ ​ផលិតផល​ហា​ឡា​ល​មិន​សំដៅ​សម្រាប់​តែ​តម្រូវ​ការចាំបាច់​ ​របស់​អ្នក​កាន់សាសនា​ឥស្លាម​ប៉ុណ្ណោះ​ទេ​ ​ផលិតផល​ហា​ទ្បា​ល​ ​គឺ​មាន​វិសាលភាព​ទី​ផ្សារ​ធំធេង​ណាស់​ ​បើ​ធៀប​នឹង​ចំនួន​ប្រជាជន​មុ​ស្លី​ម​លើ​សកលលោក​ ​ដែល​មាន​អ្នក​កាន់សាសនា​ឥស្លាម​ស្មើនឹង​១​ភាគ​៣​ឯណោះ​។​

​មាន​ប្រសា​ស​ន៌ ​ក្នុង​ដំណើរ​ទស្សនកិច្ច​ស្វែងយល់​ ​របស់​គណៈកម្មការ​ត្រួតពិនិត្យ​ផលិតផល​ហា​ទ្បា​ល​កម្ពុជា​ ​លោក​ ​ឡាវ​ ​វ៉ាន់​ ​នាយក​គ្រប់គ្រង​ ​ក្រុមហ៊ុន​ ​វ៉ន​ម៉រ ​មេ​នូ​ហ្វេ​ក​ឆឺ​រីង​ ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ទទួល​បាន​វិញ្ញា​បន​ប​ត្រ​បញ្ជាក់​ស្តង់​ដា​ហា​ឡា​ល​ ​គឺ​ពិតជា​បាន​ជំរុញ​ទី​ផ្សារ​ឱ្យ​ផលិតផល​ ​មី​ជាតិ​ ​កាន់តែ​មានទំនុក​ចិត្ត​ពី​អតិថិជន​បន្ថែម​ទៀត​ជាពិសេស​ក្នុង​ស្រទាប់​បងប្អូន​សាសនិក​ឥស្លាម​។​ ​លោក​បន្ត​ថា​ ​ទស្សនកិច្ច​របស់​ប្រតិភូ​ជាន់ខ្ពស់​ខ្មែរឥស្លាម​នា​ថ្ងៃនេះ​ ​គឺ​ពិតជា​សា​ក្ខី​ភាព​ ​មួយទៀត​ ​ដែល​បញ្ជាក់​ថា​ផលិតផល​ ​មី​ជាតិ​ ​គឺ​សុវត្ថិភាព​ ​និង​មាន​ស្តង់​ដារ​គុណភាព​គួរ​ឱ្យ​ទុកចិត្ត​ពី​អ្នកប្រើប្រាស់​ ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ ​ផលិតផល​មី​ជាតិ​ ​រសជាតិ​ស៊ុប​មាន់​ ​និង​រសជាតិ​ខ​គោ​ ​បាន​ទទួល​វិញ្ញា​បន​ប​ត្រ​បញ្ជាក់​ស្តង់​ដា​ផលិតផល​ហា​ឡា​ល​ (​H​A​L​A​L​) ​កម្ពុជា​ ​តាំងពី​ដើម​ឆ្នាំ​២​០​២​០​ ​ដោយមាន​ការ​ត្រួតពិនិត្យ​វាយ​តម្លៃ​យ៉ាង​យកចិត្តទុកដាក់​ ​ពី​ក្រុម​ឯកទេស​នៃ​គណៈកម្មការ​ត្រួតពិនិត្យ​ផលិតផល​ហា​ទ្បា​ល​កម្ពុជា​ ​និង​ក្រសួង​ពាណិជ្ជកម្ម​។​ ​មី​ជាតិ​ ​ស្នាដៃ​ខ្មែរ​ ​រស​ជាតិខ្មែរ​ ​៕​