​តើ​អ្នកណា​ជា​អ្នក​មានសំណាង​ ​ឈ្នះ​រង្វាន់​ម៉ូតូ​ ​H​on​d​a​ ​Scoop​y​ ​ដ៏​ថ្មីស្រឡាង​ពី​មី​ជាតិ​?

ថ្មីៗ​នេះ​ ​ក្រុមហ៊ុន​មី​ជាតិ​បាន​រក​ឃើញ​អ្នកឈ្នះ​រង្វាន់​ម៉ូតូ​ ​H​on​d​a​ ​Scoop​y​ ​ដំបូង​គេ​ ​ពី​កម្មវិធី​ហែក​ឆុង​ហែក​ឈ្នះ​ ​ដែល​បាន​រៀបចំ​ឡើង​កាលពីដើម​ខែ​តុលា​ ​កន្លងទៅ​នេះ​។​
​ម៉ូតូ​ ​H​on​d​a​ ​Scoop​y​ ​សេរី​ឆ្នាំ​២​០​២​១​ ​ដ៏​ថ្មីស្រឡាង​ ​ត្រូវ​បាន​ប្រគល់​ជូន​អ្នកឈ្នះ​រង្វាន់​ម៉ូតូ​ដំបូង​គេ​ ​ក្នុង​កម្មវិធី​ហែក​ឆុង​ហែក​ឈ្នះ​របស់​មី​ជាតិ​ ​ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​។​ ​អ្នកឈ្នះ​រង្វាន់​មានឈ្មោះ​ ​នូ​ ​សុវណ្ណ​នី​ ​ភេទ​ស្រី​ ​អាយុ​៦​១​ឆ្នាំ​ ​រស់នៅ​ក្នុង​ភូមិ​អន្លង់​ថ្ងាន់​លិច​ ​ឃុំ​បត់​ត្រង់​ ​ស្រុក​មង្គល​បូរី​ ​ខេត្ត​បន្ទាយ​មានជ័យ​។​

​នៅ​ក្នុង​ឱកាស​នេះ​ ​អ្នកមីង​ ​នូ​ ​សុវណ្ណ​នី​ ​ដែល​ជា​អ្នកឈ្នះ​រង្វាន់​ ​បាន​មាន​ចំណាប់អារម្មណ៍​ថា​ “​ខ្ញុំ​ពិតជា​រំភើប​សប្បាយចិត្ត​មែនទែន​រក​អ្វី​ប្រៀបផ្ទឹម​គ្មាន​ ​ដែល​បាន​ឈ្នះ​រង្វាន់​នេះ។​ ​ពេល​ត្រូវ​រង្វាន់​ភ្លាម​ ​ខ្ញុំ​ឲ្យ​កូន​ខ្ញុំ​តេ​ទៅ​ក្រុមហ៊ុន​ ​ហើយ​ប្រាប់​កូន​ខ្ញុំ​ថា​ ​បើ​ក្រុមហ៊ុន​ឲ្យ​វេ​លុយ​អី​ ​កុំឲ្យ​សោះ​ ​ព្រោះ​ខ្លាច​គេ​បោក​។​ ​តែ​ឥឡូវ​ ​អត់​បោក​ទេ​ ​រង្វាន់​ពិតមែន​។​”
“​ខ្ញុំ​សូម​អរគុណ​ក្រុមហ៊ុន​មី​ជាតិ​ក្នុង​ការរៀបចំ​កម្មវិធី​នេះ​ឡើង​។​ ​ហើយ​សូមឲ្យ​អតិថិជន​ទាំងអស់​ជាវ​មី​ជាតិ​មក​ញ៉ាំ​ដូច​ខ្ញុំ​ ​ឈ្នះ​រង្វាន់​ដូច​ខ្ញុំ​។​ ​មី​ជាតិ​ ​មួយ​កេស​ ​១​៦​០​០​០​រៀល​ ​ឈ្នះ​រង្វាន់​ពិតៗ​។​”

​មី​ជាតិ​ជា​មី​កញ្ចប់​រស​ជាតិខ្មែរ​ដំបូង​គេ​ ​នៅ​បន្ត​ចែក​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ ​រួម​មាន​ម៉ូតូ​ ​ទូរស័ព្ទ​ ​I​phone​ ​និង​ទឹកប្រាក់​ជាច្រើន​ទៀត​។​ ​រាល់​ការ​ជាវ​ពី​មី​ជាតិ​នៅ​ក្នុង​កេស​ប្រូ​ម៉ូ​សិន​ឥឡូវនេះ​ ​លោកអ្នក​ ​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​។​

​ប្រញាប់​ឡើង​ ​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​កំពុង​រង់ចាំ​លោកអ្នក​។​ ​ហែក​ឆុង​ ​ហែក​ឈ្នះ​។​ ​ហែក​កាន់តែ​ច្រើន​ ​មានឱកាស​ឈ្នះ​រង្វាន់​កាន់តែ​ច្រើន​៕​