មីជាតិចែករង្វាន់ជាច្រើនសន្ធឹកសន្ធាប់ជូនអតិថិជន

​ហែក​ឆុង​! ​ហែក​ឈ្នះ​! ​ឈ្នះ​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ពី​មី​ជាតិ​!

​ក្រុមហ៊ុន​មី​ជាតិ​ ​បាន​រៀបចំ​កម្មវិធី​ពិសេស​ចែក​ជូន​អតិថិជន​នូវ​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​នៅ​ក្នុង​កញ្ចប់​មី​ជាតិ​ ​ដែល​មាន​ក្នុង​កេស​ប្រូ​ម៉ូ​សិន​ “​ហែក​ឆុង​ ​ហែក​ឈ្នះ​”​។​

​កម្មវិធី​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ឱកាស​ពិធី​បុណ្យភ្ជុំបិណ្ឌ​ ​ក្នុង​រូបភាព​មួយ​ដើម្បី​ថ្លែង​អំណរគុណ​ទៅដល់​អតិថិជន​មី​ជាតិ​ដែល​តែងតែ​គាំទ្រ​ផលិតផល​មី​ជាតិ​កន្លងមក​ ​និង​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​ក្រុមហ៊ុន​ទៅដល់​អតិថិជន​ប្រើប្រាស់​មី​ជាតិ​។​

​ដើម្បី​មានឱកាស​ទទួល​បាន​រង្វាន់​ ​អតិថិជន​របស់​មី​ជាតិ​ ​គ្រាន់តែ​ជាវ​មី​ជាតិរស​ជាតិ​ណាមួយ​ក៏បាន​ ​ហើយ​ហែក​កញ្ចប់​មី​ជាតិ​ដែល​មាន​ក្នុង​កេស​ប្រូ​ម៉ូ​សិន​ ​លោកអ្នក​នឹង​មានឱកាស​ទទួល​បាន​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ពី​មី​ជាតិ​។​ ​រង្វាន់​ទាំងនោះ​មាន​ដូចជា​ ​ម៉ូតូ​ ​Scoop​y​ ​ទូរស័ព្ទ​ ​I​phone​ ​និង​ ​លុយ​សុទ្ធ​ជាច្រើន​លាន​រៀល​។​

​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ទាំងនោះ​ ​ត្រូវ​បាន​វេច​ខ្ចប់​ដាក់​ក្នុង​កញ្ចប់​ផ្លា​ស្ទិ​ក​បិទ​ជិត​ប្រកបដោយ​អនាម័យ​ ​និង​ការ​យកចិត្តទុកដាក់​បំផុត​ ​មុននឹង​ដាក់​ចូលក្នុង​កញ្ចប់​មី​ជាតិ​នៃ​កេស​ប្រូ​ម៉ូ​សិន​ ​ហើយ​ធ្វើការ​ចែកចាយ​ទូទាំង​ប្រទេស​។​ ​ក្រុមហ៊ុន​មី​ជាតិ​ ​បន្ត​ចែក​ជូន​រង្វាន់​ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ​រហូត​អស់ពី​ស្តុក​។​ ​កុំ​នៅ​រង់ចាំ​យូរ​ ​ជាវ​មី​ជាតិ​ឥឡូវនេះ​ ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​។​

​ប្រញាប់​ឡើង​! ​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​កំពុង​រង់ចាំ​លោកអ្នក​! ​ហែក​ឆុង​! ​ហែក​ឈ្នះ​!

​មី​ជាតិ​ជា​ផលិតផល​មី​កញ្ចប់​របស់​ខ្មែរ​ ​ដែល​ផលិត​ឡើង​យ៉ាង​ផ្ចិតផ្ចង់​បំផុត​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ ​និង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ពី​ប្រទេស​ជប៉ុន​។​ ​មី​ជាតិ​ ​ប្រកាន់ខ្ជាប់​នូវ​តម្លៃ​ជា​ផលិតផល​ជាតិ​ ​និង​តែងតែ​យកចិត្តទុកដាក់​លើ​សុវត្ថិភាព​នៃ​ការប្រើប្រាស់​ ​កា​រវេច​ខ្ចប់​ ​គុណភាព​ ​និង​រសជាតិ​នៃ​ផលិតផល​៕​

ចំណាំ៖ មីជាតិ សូមរក្សាសិទ្ធប្រគល់រង្វាន់ត្រឹម​ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២២