​ក្រុមហ៊ុន​មី​ជាតិ​ ​បន្ត​ផ្តល់​ជំនួយ​គាំទ្រ​ ​នៃ​គម្រោង​ខ្មែរ​ដើម្បី​ខ្មែរ​ ​ដល់​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​

​ក្នុងស្មារតី​គាំទ្រ​ដោយស្មោះស្ម័គ្រ​ចំពោះ​វរជន​អាវ​ស​ ​ក្រុមហ៊ុន​មី​ជាតិ​ ​បាន​បន្ត​ឆន្ទៈ​ចែករំលែក​ក្រោម​គម្រោង​ “​ខ្មែរ​ដើម្បី​ខ្មែរ​” ​ក្នុង​យុទ្ធនាការ​ពាំ​នាំ​ជំនួយ​គាំទ្រ​ ​និង​ថ្នាំសង្កូវ​ជូន​ដល់​មន្ទីរ​សុខាភិបាល​ ​និង​មណ្ឌល​ព្យាបាល​កូ​វី​ដ​១​៩​ ​ខេត្ត​បន្ទាយ​មានជ័យ​ ​និង​ខេត្ត​បាត់​ដំបង​ ​ចំនួន​៦​កន្លែង​ ​ដែល​កំពុង​ប្រឈម​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​មេរោគ​បំ​ប្លែងខ្លួន​ថ្មី​ ឌែ​លតា​ ​កាលពី​ថ្ងៃ​ទី​១​៦​ ​និង​១​៧​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​១​ ​កន្លងទៅ​នេះ​។​

​លោក​ ជុ​ង​ហៀង​ ​ថាវ​សិទ្ធិ​ ​អនុប្រធាន​ធុរៈ​កិច្ច​ ​នៃ​ក្រុមហ៊ុន​មី​ជាតិ​ ​បាន​មានប្រសាសន៍ថា​ ​ការ​ពាំ​នាំ​អំណោយ​នៅ​ថ្ងៃនេះ​ ​គឺ​ស្ថិតនៅ​ក្រោម​គម្រោង​ “​ខ្មែរ​ដើម្បី​ខ្មែរ​” ​ដែល​ជា​គំនិត​ផ្តួចផ្តើម​ក្នុង​ការ​ឆ្លើយតប​បន្ទាន់​ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២​០​កុម្ភៈ​។​ ​សកម្មភាព​នៅ​ខេត្ត​បាត់​ដំបង​ ​និង​បន្ទាយ​មានជ័យ​នេះ​ ​ជា​ជំហាន​ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន​ ​ក្នុង​ការ​ជួយ​សម្រួលការ​លំបាក​របស់​កងទ័ព​អាវ​ស​ ​និង​បងប្អូន​ពលករ​នៅ​តាម​បណ្តាល​ខេត្ត​ជាប់​ព្រំដែន​ ​ដែល​កំពុង​មានការ​រីក​រាលដាល​ខ្លាំង​ ​នៃ​វី​រ៉ុ​ស​កូ​វី​ដ​១​៩​ បំ​ប្លែងខ្លួន​ថ្មី​ឌែ​លតា​។​ ​លោក​បាន​បន្ត​ថា​ជា​ការពិត​ណាស់​ ​ការ​អនុវត្ត​គម្រោង​នេះ​តម្រូវ​ឲ្យ​ក្រុម​ការងារ​ ​ចុះទៅ​ដល់​មណ្ឌល​នីមួយៗ​ ​ដើម្បី​បាន​ជួប​ផ្ទាល់​ជាមួយ​ក្រុម​ការងារ​ជួរមុខ​ ​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​យ៉ាងសកម្ម​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​

​លោក​វេជ្ជបណ្ឌិត​ ​ឡេ​ ​ច​័ន្ទ​សង្វាត​ ​ប្រធានមន្ទីរ​សុខាភិបាល​ ​នៃ​រដ្ឋបាល​ខេត្ត​បន្ទាយ​មានជ័យ​ ​បាន​មានប្រសាសន៍ថា​ ​សកម្មភាព​របស់​ ​ក្រុមហ៊ុន​មី​ជាតិ​ ​ជា​កាយវិការ​ដ៏​ប្រពៃ​ ​ដែល​វិ​ស​័​យ​ឯកជន​ ​ចូលរួម​សម្រាល​ទុក្ខ​លំបាក​របស់​រាជរដ្ឋាភិបាល​ ​ក្នុង​ការចូលរួម​គាំទ្រ​ផ្តល់​ជា​កម្លាំងចិត្ត​ ​និង​ធនធាន​ជា​សម្ភារ​ ​ដល់​ប្រតិបត្តិការ​ ​របស់​ក្រុម​គ្រូពេទ្យ​ជួរមុខ​។​ ​លោក​បាន​បន្ថែម​ទៀត​ថា​ ​អំណោយ​ទាំងនេះ​ ​នឹង​ត្រូវ​បាន​ចែក​ជូន​បន្ត​ដល់​បងប្អូន​អ្នកជំងឺ​ដែល​ជា​ពលករ​ ​ក៏ដូចជា​ក្រុម​គ្រូពេទ្យ​ជួរមុខ​ ​នៅ​តាម​មណ្ឌល​ព្យាបាល​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​។​

​មកកាន់​ខេត្ត​បាត់​ដំបង​ ​លោក​ឱសថ​បណ្ឌិត​ វឿ​ង​ ​ប៊ុន​រេ​ត​ ​ប្រធានមន្ទីរ​សុខាភិបាល​ ​នៃ​រដ្ឋបាល​ខេត្ត​បាត់​ដំបង​ ​ជួស​មុខ​ឲ្យ​មន្ត្រី​រាជការ​ជុំវិញ​មន្ទីរ​សុខាភិបាល​ខេត្ត​ ​សូម​កោតសរសើរ​ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​ ​របស់​ក្រុមហ៊ុន​ដែល​ឆ្លើយតប​បន្ទាន់​ ​និង​គាំទ្រ​ដល់​ក្រុម​ការងារ​ជួរមុខ​ ​ដែល​កំពុង​ប្រយុទ្ធ​យ៉ាងសកម្ម​ក្នុង​ការ​ព្យាបាល​ ​បងប្អូន​ប្រជាពលករ​ជាច្រើន​នាក់​ ​ដែល​កំពុង​សម្រាក​ព្យាបាល​ទូទាំង​ខេត្ត​។​ ​លោក​បាន​បន្ត​ថា​ ​អំណោយ​នេះ​ ​គឺជា​ការ​គាំទ្រ​ដ៏​ប្រពៃ​ចំពោះ​ខ្មែរ​ដូចគ្នា​ ​ដែល​អាច​ធ្វើ​បាន​ក្នុង​គ្រា​មានអាសន្ន​នេះ​។​ ​ខេត្ត​បាត់​ដំបង​ ​ក៏ដូចជា​បណ្តា​រ​ខេត្ត​ដែល​ជាប់​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​ ​កំពុង​មានការ​ប្រឈម​នឹង​ការ​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ទាំង​ឆ្លង​ក្នុង​សហគមន៍​ ​និង​ករណី​នាំចូល​ ​រហូត​មកដល់ពេលនេះ​នៅ​ខេត្ត​បាត់​ដំបង​ ​មិន​មាន​ឃុំ​ ​ឬ​ ​ស្រុក​ណាមួយ​ពុំ​មាន​ករណី​ឆ្លង​នោះ​ទេ​។​

​លោក​ ជុ​ង​ហៀង​ ​ថាវ​សិទ្ធិ​ ​បាន​បន្ត​ថា​ ​ក្នុងនាម​វិ​ស​័​យ​ឯកជន​ ​សូម​លើកទឹកចិត្ត​ក្រុមហ៊ុន​ ​សហគ្រាស​ចូលរួម​ការ​ចែករំលែក​តិចក្តីច្រើនក្តី​ ​ដែល​នេះ​ជា​កាយវិការ​ដ៏​ប្រពៃ​ ​ក្នុងនាម​ប្រជាជាតិ​តែមួយ​ ​រួម​សុខ​រួម​ទុក្ខ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​រួមគ្នា​ ​ដើម្បី​យកឈ្នះ​ ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ទាំងអស់គ្នា​។​
​ការចែក​អំណោយ​មួយ​ជុំ​នេះ​ ​ក្រុមហ៊ុន​មី​ជាតិ​បាន​ ​ពាំ​នាំ​នូវ​ស្បៀងអាហារ​រូ​ម​មាន​ ​មី​ជាតិ​ ​ទឹក​ពិសា​វី​តា​ល់ ​ជាច្រើន​កេស​ ​និង​ថ្នាំសង្កូវ​មួយ​ចំនួន​ធំ​ ​ជូន​ដល់​មន្ទីរ​សុខាភិបាល​ខេត្ត​ទាំងពីរ​ ​និង​មណ្ឌល​ព្យាបាល​ ​ចំនួន​៤​កន្លែងផ្សេង​ទៀត​ ​រួម​មាន​ ​មណ្ឌល​ព្យាបាល​កង​វ៉ា​ ​មណ្ឌល​ព្យាបាល​ ​ហ៊ុន​សែន​ខ្លា​កូន​ ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ ​មណ្ឌល​ព្យាបាល​វិទ្យាល័យ​មុន្នី​វង្ស​ ​និង​មណ្ឌល​ព្យាបាល​ក​ម្រិ​ត​ស្រាល​ ​និង​ធ្ងន់​ ​វិទ្យាល័យ​សម្តេច​ឪ​ ​ក្នុង​ខេត្ត​បាត់​ដំបង​៕