មី​ជាតិ​នាំ​យក​ទៀន​ព្រះវស្សា​ ​និង​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ព្រែក​អំពិល​ ​ខេត្ត​កំពត

​មី​ជាតិ​ ​បាន​នាំ​យក​ទៀន​ព្រះវស្សា​ ​និង​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​ ​ដែល​គង់​ចាំ​ព្រះវស្សា​អស់​កាល​ត្រីមាស​ ​ក្នុង​ពុទ្ធ​សីមា​វត្ត​ព្រែក​អំពិល​ ​ដែល​ស្ថិត​ក្នុង​ភូមិ​ព្រែក​អំពិល​ ​សង្កាត់​កោះ​តូច​ ​ក្រុង​បូកគោ​ ​ខេត្ត​កំពត​ ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​១​៣​កើត​ ​ខែ​ទុតិយាសាឍ​ ​ឆ្នាំ​ឆ្លូវ​ ​ត្រីស័ក​ ​ពុទ្ធសករាជ​ ​២​៥​៦​៥​ ​ត្រូវនឹង​ថ្ងៃ​ទី​២​២​ ​ខែក​ក្ត​ដា​ ​ឆ្នាំ​២​០​២​១​ ​។​

​កម្មវិធី​នេះ​ ​ធ្វើឡើង​ស្របតាម​ការ​ចូល​មកដល់​នៃ​ពិធីបុណ្យ​ចូល​ព្រះវស្សា​ ​ដែល​ប្រជាជន​ខ្មែរ​ ​និយម​យក​នូវ​វ​ស្សិ​ក​សាដក​ (​សំពត់​សំរាប់​ងូត​ទឹកភ្លៀង​) ​ដែល​និយម​ហៅថា​ ​សំពត់​សាដក​ ​ព្រមទាំង​ប្រេងកាត​ ​ទៀន​ ​ធូប​ ​និង​ភេសជ្ជៈ​ ​និង​អាហារ​ផ្សេងៗ​ទៀត​តាម​លទ្ធភាព​ ​ដើម្បី​ប្រគេន​ព្រះសង្ឃ​ដែល​នឹង​គង់​ចាំ​ព្រះវស្សា​អស់​កាល​ត្រីមាស​ក្នុង​វស្សានរដូវ​។​ ​ពាក្យ​ថា​ ​វស្សា​មក​អំពី​ពាក្យ​បាលី​ថា​ ​វស្ស​ ​ប្រែ​ថា​ភ្លៀង​ ​ឬ​រដូវភ្លៀង​ ​ដែល​មានកំណត់​រយៈពេល​ ​៤​ខែ​ ​គឺ​រាប់​ ​ពី​ថ្ងៃ​១​រោច​ ​ខែ​អាសា​ធ​ ​រហូតដល់​ថ្ងៃ​១​៥​កើត​ ​ខែ​កត្តិក​ ​រយៈពេល​នោះ​ឯង​ហៅថា​វស្សានរដូវ​។​

​លោក​ ​ហុង​ ​សុវណ្ណ​ ​តំណាង​ផ្នែក​ទី​ផ្សារ​ ​បាន​មានប្រសាសន៍ថា​ ​មី​ជាតិ​ ​តែង​យកចិត្តទុកដាក់​ទៅលើ​សកម្មភាព​ ​ចូលរួម​សង្គម​ ​សាសនា​ ​និង​វប្បធម៌​ ​ក្នុង​គោលបំណង​ជួយ​សម្រួល​ទៅដល់​គោលដៅ​អភិវឌ្ឍន៍សង្គម​ជាតិ​។​ ​ជាពិសេស​អំឡុង​ពេល​ការ​រីក​រាលដាល​នៃ​កូ​វី​ដ​១​៩​ ​ប្រជាជន​ភាគច្រើន​បាន​អនុវត្ត​វិធាន​សុខាភិបាល​ ​ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ដែល​ជា​កត្តា​នាំឲ្យ​ទី​វត្តអារាម​មួយ​ចំនួន​មានការ​ខ្វះខាត​។​ ​ហេតុ​ដូចនេះ​ទើប​
​ក្រុមហ៊ុន​មី​ជាតិ​បាន​រៀបចំ​នាំ​យក​ទៀន​ចំណាំ​ព្រះវស្សា​ ​និង​ទេយ្យទាន​ជា​ច្រើនមុខ​ ​ដើម្បី​វេរ​ប្រគេន​ព្រះសង្ឃ​ក្នុង​ ​គោលបំណង​ចូលរួម​សម្រួល​ដល់​ស្ថានការណ៍​លំបាក​របស់​វត្ត​ ​។​

​សម្រាប់​គ្រឿង​រ​ណ្តាប់​ដែល​បាន​នាំ​យក​ប្រគេន​ព្រះសង្ឃ​រួម​មាន​១​៧​មុខ​ ​ដូចជា​ទាន​ព្រះវស្សា​ ​ស្លា​ដក​ ​អង្ករ​ ​មី​ជាតិ​ ​ត្រីខ​កំប៉ុង​ ​ទឹក​វី​តា​ល់ ​តែ​ ​កាហ្វេ​ ​ស្ករស​ ​អំបិល​ ​ទឹកត្រី​ ​ទឹកស៊ីអ៊ីវ​ ​ប្រេងកាត​ ​អាកុល​ ​ម៉ាស់​ ​ឆៃប៉ូវ​ ​និង​ថ្នាំសង្កូវ​ជា​ច្រើនមុខ​។​ ​ពិធីបុណ្យ​ចូល​ព្រះវស្សា​ឆ្នាំនេះ​ ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​២​៥​ ​ខែក​ក្ត​ដា​ ​ឆ្នាំ​២​០​២​១​នេះ​ ​ក្នុង​កាល​កំណត់​រយៈពេល​ ​៤​ខែ​ ​គឺ​រាប់​ពី​ថ្ងៃ​១​រោច​ ​ខែ​ទុតិយាសាឍ​ ​រហូតដល់​ថ្ងៃ​១​៥​កើត​ ​ខែ​កត្តិក​ ​ជា​អំឡុង​ពេល​នៃ​រដូវ​ធ្លាក់​ភ្លៀង​ ​ដែល​ព្រះសង្ឃ​ត្រូវ​គង់​ចាំ​ព្រះវស្សា​ក្នុង​ទីអារាម​តាមកាល​កំណត់​៕​