​មី​ជាតិ​ ​និង​វី​តា​ល់​ចែក​ម៉ាស់​ ​និង​ឱសថ​ជូន​បុគ្គលិក​ ​និង​បងប្អូន​កម្មករ​កម្មការ​នី​

ដើម្បី​សម្រួល​ទៅដល់​ការ​អនុវត្ត​វិធាន​ទប់​ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-​១​៩​ ​និង​ធានា​ដល់​សុវត្ថិភាព​ ​ក៏ដូចជា​សុខ​មាល​ភាព​របស់​បុគ្គលិក​ ​និង​បងប្អូន​កម្មករ​កម្មការ​នី​ ​ក្រុមហ៊ុន​មី​ជាតិ​ ​និង​វី​តា​ល់ ​បាន​រៀបចំ​ចែក​ម៉ាស់​ ​និង​ឱសថ​ជូន​បុគ្គលិក​ ​និង​បងប្អូន​កម្មករ​កម្មការ​នី​ ​ក្រុមហ៊ុន​មី​ជាតិ​ ​និង​វី​តា​ល់​កាលពី​ថ្ងៃ​ទី​១​០​ – ​១​១​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​ ​កន្លងទៅ​នេះ​។​

​ចាប់តាំង​ពី​មានការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-​១​៩​ ​ក្នុង​ប្រទេស​កម្ពុជា​លើ​ដំបូង​ ​ក្រុមហ៊ុន​ទាំងពីរ​ ​បាន​យកចិត្ត​ដាក់លើ​ការ​ចាត់​វិធាន​ទប់​ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-​១​៩​ ​ជាមួយ​បុគ្គលិក​ ​និង​បងប្អូន​កម្មករ​កម្មការ​នី​ ​ដែល​ក្នុង​នោះ​ក្រុមហ៊ុន​បាន​ធ្វើការ​អនុវត្ត​លើ​កា​រពាក់​ម៉ាស់​ ​ការ​លាងដៃ​នឹង​អាកុល​ ​ការ​រក្សា​គ​ម្លា​ត​ ​និង​វិធានការ​ផ្សេងទៀត​ដែល​ចូលរួម​ទប់​ស្កាត់​ដល់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-​១​៩​។​

​ការចែក​ជូន​នូវ​ម៉ាស់​ ​និង​ឱសថ​ជូន​បុគ្គលិក​ ​និង​បងប្អូន​កម្មករ​កម្មការ​នី​នេះ​ ​គឺជា​ទឹកចិត្ត​បន្តិចបន្តួច​ដែល​ក្រុមហ៊ុន​អាច​តបស្នង​ទៅដល់​បុគ្គលិក​ ​និង​បងប្អូន​កម្មករ​កម្មការ​នី​ ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បំ​ពេញការ​ងារ​ ​និង​ជា​ស្នូល​ដ៏​សំខាន់​ក្នុង​ការ​ធ្វើឲ្យ​ក្រុមហ៊ុន​មានដំណើរ​ការបាន​ ​ជាពិសេស​នៅ​ក្នុង​ស្ថានការណ៍​លំបាក​នេះ​។​

​ក្នុង​ការចែក​ជូន​នេះ​ ​បុគ្គលិក​ ​និង​បងប្អូន​កម្មករ​កម្មការ​នី​ម្នាក់ៗ​ ​ទទួល​បាន​នូវ​ម៉ាស់​១​ប្រអប់​ ​និង​ឱសថ​មួយ​ចំនួន​ដូចជា​ ​ថ្នាំ​ក្តៅខ្លួន​ ​ថ្នាំ​ក្អក​ ​ថ្នាំ​ផ្តាសាយ​ ​វីតាមីន​ស៊ី​ ​និង​វីតាមីន​ចម្រុះ​។​ ​ឱសថ​ដែល​បាន​ផ្តល់​ជូន​នេះ​ ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ស្របតាម​សេចក្តីណែនាំ​របស់​​​ក្រសួងសុខាភិបាល​សម្រាប់​ការប្រើប្រាស់​ ​និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​តាម​ផ្ទះ​។​

​កន្លងទៅ​ ​ជា​ផ្នែក​មួយ​ក្នុង​ការ​យកចិត្តទុកដាក់​ដល់​សុ​វត្តិ​ភាព​ ​និង​សុខ​មាល​ភាព​របស់​បុគ្គលិក​ ​និង​បងប្អូន​កម្មករ​កម្មការ​នី​ ​ក្រុមហ៊ុន​ទាំងពីរ​ ​ក៏បាន​រៀបចំ​ធ្វើការ​ចាក់​វ៉ាក់សាំង​ស៊ី​ន​ណូ​វ៉ា​ក់​ដល់​បងប្អូន​បុគ្គលិក​ ​និង​ដៃគូ​អាជីវកម្ម​ប្រមាណ​២​០​០​០​នាក់​ ​នៅ​ក្នុងមណ្ឌល​រោងចក្រ​មី​ជាតិ​ ​ក្នុង​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​កន្លងមក​។