​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​សម្រាប់​មណ្ឌល​ “​រោងចក្រ​មី​ជាតិ​”

​រោងចក្រ​មី​ជាតិ​ ​និង​ទឹក​ពិសា​វី​តា​ល់ ​សូម​ជូនដំណឹង​ដល់​បងប្អូន​កម្មករ​និយោជិត​ ​និង​ថា្នក់​ដឹកនាំ​អង្គការ​វិជ្ជាជីវៈ​ដែល​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ដូ​ស​លើក​ទី​១​ ​ដោយក្រុម​ពេទ្យ​របស់​​​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​ស្ថិត​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ ​ឲ្យបាន​ជ្រាប​ថា​ ​បងប្អូន​អាចម​ក​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​នៅ​មណ្ឌល​ “​រោងចក្រ​មី​ជាតិ​” ​តាម​កាលវិភាគ​ដូច​ខាងក្រោម​៖​

• ​សម្រាប់​អ្នក​ដែល​បាន​ចាក់​ដូ​ស​ទី​១​ ​ចន្លោះ​ថ្ងៃ​ទី​២​-​១​៦​/​០​៤​/​២​០​២​១​ ​អាចម​ក​ចាក់​នៅ​រសៀល​ថ្ងៃ​ទី​៣​០​/​០​៤​/​២​០​២​១​

• ​សម្រាប់​អ្នក​ដែល​បាន​ចាក់​ដូ​ស​ទី​១​ ​ចន្លោះ​ថ្ងៃ​ទី​៣​-​១​៧​/​០​៤​/​២​០​២​១​ ​អាចម​ក​ចាក់​នៅ​ថ្ងៃ​ទី​០​១​/​០​៥​/​២​០​២​១​

• ​សម្រាប់​អ្នក​ដែល​បាន​ចាក់​ដូ​ស​ទី​១​ ​ចន្លោះ​ថ្ងៃ​ទី​៤​-​១​៨​/​០​៤​/​២​០​២​១​ ​អាចម​ក​ចាក់​នៅ​ថ្ងៃ​ទី​០​២​/​០​៥​/​២​០​២​១​

​ដូច្នេះ​ ​សូម​បងប្អូន​កម្មករ​និយោជិត​និង​ថា្នក់​ដឹកនាំ​អង្គការ​វិជ្ជាជីវៈ​ ​ចូលរួម​ផ្សព្វផ្សាយ​បន្ត​ ​និង​រួសរាន់​ក្នុង​ការ​ទទួល​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​។​

​ទីតាំង​មណ្ឌល​ “​រោងចក្រ​មី​ជាតិ​” ​ស្ថិតនៅ​ ​លើ​មហាវិថី​ឈ្នះ​ឈ្នះ​ (​ផ្លូវ​កប់​ស្រូវ​) ​ភូមិ​ភ្លូ​ផ្អែម​ ​សង្កាត់​គោក​រកា​ ​ខណ្ឌ​ព្រែក​ព្នៅ​ ​រាជធានី​ភ្នំពេញ​។​