មីជាតិ​ប្រគល់​និង​ទទួល​ម៉ាស៊ីន​ Q​MS​ ​និង​ ​ទូរទស្សន៍​ ​ពី​ក្រុមហ៊ុន​ ​មី​ជាតិ​ ​ជូន​ទៅដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម

ក្រុមហ៊ុន​មី​ជាតិ​ ​បាន​ប្រគល់​ម៉ាស៊ីន​ Q​MS​ ​និង​ ​ទូរទស្សន៍​ ​ចំនួន​២​គ្រឿង​ ​ជូន​ទៅដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ​ដើម្បី​សម្រួល​ដល់​ការបំរើ​សេវាកម្ម​ជូន​អតិថិជន​ ​និង​អ្នកស្ម័គ្រចិត្ត​ ​បរិច្ចាគ​ឈាម​ ​ក្នុង​គោលបំណង​ចូល​រួមចំណែក​ដល់​ការ​ទ្រទ្រង់​លើ​ប្រ​ត្តិ​ប​ត្ត​ការ​ប្រចាំថ្ងៃ​ ​របស់​មជ្ឈមណ្ឌល​ ​កាល​ពីព្រឹក​ថ្ងៃ​ទី​២​៧​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​។​

​ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​ទទួល​ ​លោកជំទាវ​ ​ជឹង​ ​សុគន្ធា​វី​ ​អគ្គ​នាយិកា​រ​ ​ក្រុមហ៊ុន​មី​ជាតិ​ ​បាន​មានប្រសាសន៍ថា​ “​ការ​ផ្តល់​ជូន​ស​ម្ភារៈ ​ទាំងពីរ​មុខ​នេះ​ប្រព្រឹត្តទៅ​ដោយ​មើលឃើញ​ ​ពី​តម្រូវ​ការចាំបាច់​ប្រចាំថ្ងៃ​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ​ក្នុង​ការបំរើ​សេវាកម្ម​ជូន​ប្រជាពលរដ្ឋ​ ​ឲ្យ​កាន់តែ​ប្រសិទ្ធ​ភាព​ ​និង​មាន​ភាព​ឆាប់រហ័ស​។​” ​លោកជំទាវ​ ​អគ្គ​នាយិកា​រ​ ​បាន​បន្ថែម​ថា​ ​ក្រុមហ៊ុន​មី​ជាតិ​ ​ចាត់​ទុក​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ​ជា​ដៃគូ​សហការ​យ៉ាង​ជិត​ស្និត​ ​ក្នុង​កិច្ចការ​បំរើ​សេវាកម្ម​ ​ដល់​ប្រជាពលរដ្ឋ​ ​និង​សង្គម​ឲ្យ​កាន់តែ​ប្រសើរ​ ​ដើម្បី​ជួយសង្គ្រោះ​ជីវិត​ ​អ្នក​ត្រូវការ​ឈាម​។​

​លោក​វេជ្ជបណ្ឌិត​ ​សុខ​ ប៉ូ ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ​បាន​លើកឡើង​ឲ្យដឹង​ថា​ ​ប្រតិបត្តិការ​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ​នា​សព្វថ្ងៃនេះ​ ​ពិតជា​មាន​សកម្មភាព​មមាញឹក​ពិតមែន​ ​ដែល​ត្រូវ​ទទួល​នូវ​អតិថិជន​ជា​អ្នក​បរិ​ច្ចា​ក​រាប់​រយ​នា​ក្នុងមួយថ្ងៃ​។​ ​ហើយ​ការ​ផ្តល់​ជូន​នូវ​ម៉ាស៊ីន​ចាប់​លេខ​ Q​MS​ ​និង​ទូរ​ទស្សន​ ​នេះ​ ​ពិត​បាន​សម្រួល​ ​និង​បន្ធូរបន្ថយ​ភាព​ម​មា​ក​ញឹក​រាល់ថ្ងៃ​បាន​ច្រើន​មែន​។​

​ម៉ាស៊ីន​ Q​MS​ ​នេះ​ ​ជា​ម៉ាស៊ីន​ចាប់​លេខ​រងចាំ​ទទួល​សេវា​ ​ដែល​បំពាក់​ទៅ​ដោយ​បច្ចេកទេស​ ​ចុងក្រោយ​នឹង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​ទិន្នន័យ​។​ ​ម៉ាស៊ីន​ Q​MS​ ​ត្រូវ​បំពាក់​ដោយ​អេក្រង់​ ​ទំនើប​ ​ដែល​ត្រូវ​រចនា​ឡើង​យ៉ាង​សាក​សម​ ​និង​មាន​លក្ខណៈ​សន្សំសំចៃ​ ​និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ ​ក្នុង​កញ្ចប់​ថវិកា​ចំនួន​ ​៩​០​០​០​ ដុល្លា​សហរដ្ឋអាមេរិក​។​ ​រីឯ​ទូរទស្សន៍​វិញ​គឺ​មាន​ទំហំ​អេក្រង់​ ​៤​០​អ៊ី​ង​ ​ដែល​ ​មាន​អេក្រង់​ធំ​ច្បាស់​ងាយ​ស្រួ​ស​ក្នុង​ការ​ទស្សនា​ ​និង​មិន​ប៉ះពាល់​ភ្នែក​។​

​គួរ​រំលឹក​ផង​ដែរ​ ​មី​ជាតិ​បាន​ចូលរួម​សកម្មភាព​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ក្នុង​ព្រឹត្តិការណ៍​ផ្តល់​ឈាម​ជាច្រើន​ ​ដូចជា​ការឧបត្ថម្ភ​កម្មវិធី​ “​ការ​ផ្តល់​ឈាម​ ​ផ្តល់​ក្តី​ស្រលាញ់​” ​និង​រៀបចំ​កម្មវិធី​ “​ការ​រិច្ចា​ក​ឈាម​ពី​បុគ្គលិក​ ​និង​ ​កម្មករ​នៃ​រោងចក្រ​មី​ជាតិ​ ​និង​វី​តា​ល់”​។​ ​សកម្មភាព​ទាំងអស់​នេះ​ ​កើត​ ​ឡើង​បាន​ដោយមាន​ ​ការ​គាំទ្រ​ពីសំណាក់​ ​អតិថិជន​ ​និង​អ្នកប្រើប្រាស់​ផលិតផល​មី​ជាតិ​ ​ដែល​ជា​មី​ ​កញ្ចប់​ឆ្អិន​ស្រាប់​មាន​រស​ជាតិខ្មែរ​ដំបូង​គេ​ ​ដែល​ផលិត​ដោយ​ម៉ាស៊ីន​ ​និង​បច្ចេកទេស​ទំនើប​ចុងក្រោយ​ ​របស់​ប្រទេស​ជប៉ុន​៕