​វីតាល់ ​និង​មី​ជាតិ​ ​ចែករំលែក​ភាព​កក់ក្តៅ​ ​ជា​លើក​ទី​៥​ ​ជូន​ប្រជាជន​ក្រីក្រ​ ​និង​ចាស់ជរា​ ​ក្នុង​រាជធានី​ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖​ ​វី​តា​ល់ ​និង​មី​ជាតិ​ ​បាន​សហ​ការរៀបចំ​កម្មវិធី​សប្បុរស​ធម៌​ “​ចែករំលែក​ផ្តល់​ភាព​កក់ក្តៅ​ ​លើក​ទី​៥​” ​នា​ព្រឹក​ថ្ងៃ​ទី​១​៣​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​នៅ​បរិវេណ​សួនច្បារ​ប្រាជ្ញា​បារមី​ ​ក្នុង​សង្កាត់​ជ្រោយ​ចង្វា​រ​ ​ដើម្បី​ចែក​អំណោយ​ជា​ ​គ្រឿងឧបភោគបរិភោគ​ ​ស​ម្ភារៈ​ប្រើប្រាស់​ ​ថ្នាំសង្កូវ​ ​និង​ថវិកា​មួយ​ចំនួន​ ​ថែមទាំង​ផ្តល់​ការ​កាត់សក់​ជូន​លោកតា​ស៊ីក្លូ​ ​ចាស់ជរា​ ​និង​ប្រជាជន​ក្រីក្រ​ ​ប្រមាណ​ជិត​ ​៣​០​០​នាក់​ ​ក្នុង​រាជធានី​ភ្នំពេញ​។​

​កម្មវិធី​សប្បុរស​ធម៌​នេះ​ ​បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​លោកជំទាវ​ ​ជឹង​ ​សុគន្ធា​វី​ ​អគ្គ​នាយិកា​នៃ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ​និង​ផលិតផល​មី​ជាតិ​ ​ព្រមទាំង​មាន​ការចូលរួម​ពីសំណាក់​ ​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​ ​ប្រជាពលរដ្ឋ​ ​យុវជន​ស្ម​គ្រ​័​ចិត្ត​ ​និង​ក្រុម​ការងារ​ជាច្រើន​នាក់​។

​នេះ​ជា​លើក​ទី​៥​ហើយ​ ​ដែល​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ​និង​មី​ជាតិ​ ​បាន​ប្រារព្ធ​កម្មវិធី​នេះ​ឡើង​ ​ក្នុង​គោលបំណង​ដើម្បី​ពង្រីក​ ​វប្បធម៌​នៃ​ការ​ចែករំលែក​ ​ក្នុង​គោលការណ៍​ស្រលាញ់​រាប់អាន​ ​ផ្តល់​អធ្យាស្រ័យ​ ​និង​គោរព​គ្នា​ដោយស្មោះស្ម័គ្រ​។​ ​ជាង​នេះ​ទៅទៀត​ ​កម្មវិធី​សប្បុរស​ធម៌​នេះ​ក៏​ចូលរួម​រំលែក​ការលំបាក​ ​និង​ផ្តល់​ភាព​កក់ក្តៅ​ដល់​អ្នក​ខ្សត់ខ្សោយ​ដែល​ត្រូវការ​ជំនួយ​ ​ជាពិសេស​នៅ​ក្នុង​រដូវលំហើយ​ ​នា​កាលៈទេសៈ​ដ៏​តានតឹង​នៃ​ជម្ងឺរាតត្បាត​ជាស​កល​ កូ​វី​ដ​ ​១​៩​ ​ផង​ដែរ​។

​ស្ថិត​ក្នុង​ឱកាស​ដ៏​មាន​អត្ថន័យ​នេះ​ ​លោកជំទាវ​ ​អគ្គ​នាយិកា​នៃ​ក្រុមហ៊ុន​ ​បាន​មានប្រសាសន៍ថា​ “​រដូវលំហើយ​បាន​មកដល់​ ​វា​ពិត​បង្ក​ការលំបាក​ណាស់​សម្រាប់​មនុស្សចាស់​ ​លោកពូ​ ​អ្នកមីង​ ​បង​ៗ​ ​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ​។​ ​ក្នុង​នោះ​ ​ពួកគាត់​ខ្លះ​មិន​មាន​ទី​ជំរក​សមរម្យ​ ​អ្នកខ្លះ​មិន​មាន​ស​ម្ភារៈ​ប្រើប្រាស់​គ្រប់គ្រាន់​ ​និង​អ្នកខ្លះ​មិន​មានលទ្ធភាព​ទិញ​អាហារ​បរិភោគ​ ​និង​ថ្នាំសង្កូវ​ប្រើប្រាស់​។​”

​លោកជំទាវ​បាន​បន្ត​ថា​ “​អាស្រ័យហេតុ​ដូចនេះ​ទើប​ ​វី​តា​ល់ ​និង​មី​ជាតិ​ ​បន្ត​រៀបចំ​កម្មវិធី​នេះ​ឡើង​ ​ដោយ​ក្រុមហ៊ុន​ ​សង្ឃឹម​ថា​ ​នឹង​អាច​ចូល​រួមចំណែក​ ​រំលែក​ការលំបាក​មួយ​ចំនួន​ ​និង​ផ្តល់​ភាព​កក់ក្តៅ​ ​ជូន​ដល់​ ​លោកតា​ ​លោកពូ​ ​អ្នកមីង​ ​បង​ៗ​ ​ដែល​មាន​ការលំបាក​។​”

​គួរ​បញ្ជាក់​ផង​ដែរ​ ​ចំពោះ​អំណោយ​ដែល​ក្រុមហ៊ុន​បាន​ចែក​ជូន​នា​ថ្ងៃនេះ​ ​មាន​ដូចជា​ ​អង្ករ​ ​ទឹក​ពិសា​វី​តា​ល់ ​មី​ជាតិ​ ​និង​ឃី​ត​ ​ក្នុង​នោះ​មាន​ ​ភួយ​ ​ក្រមា​ ​ថ្នាំសង្កូវ​ ​និង​ថវិកា​មួយ​ចំនួន​ផង​ដែរ​។​ ​ចាស់ជរា​ ​និង​ប្រជាជន​ដែល​ចូលរួម​ ​ភាគច្រើន​ប្រកប​របប​តិចតួច​ដើម្បី​ចិញ្ចឹមជីវិត​តួយ៉ាង​ ​ធាក់ស៊ីក្លូ​ ​លក់​អំបោស​ ​សំលៀងកាំបិត​ ​កាន់​ជញ្ជីង​ថ្លឹង​គីឡូ​ ​និង​ជន​ពិការ​ខ្វះខាត​ជាដើម​។​

​វី​តា​ល់ ​និង​មី​ជាតិ​ ​ជា​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​ទទួលការ​គាំទ្រ​យ៉ាង​ខ្លាំង​ពីសំណាក់​ប្រជាជន​កម្ពុជា​ចំពោះ​ការងារ​សប្បុរស​ធ​ម៍​និង​សង្គម​ ​អស់​រយៈ​ជាង​១​០​ឆ្នាំ​មក​ហើយ​។​ ​ក្រុមហ៊ុន​ទាំងពីរ​ ​ក៏បាន​អំពាវ​ដល់​សាធារណជន​ ​យុវជន​សម័យថ្មី​ ​សូម​ចូលរួម​ក្នុង​សកម្មភាព​សប្បុរស​ធម៌​ ​និង​សង្គម​ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ត​ទៅទៀត​ ​ដើម្បី​សង្គមជាតិ​យើង​ទាំងអស់គ្នា​៕​