​ឆ្នាំ​ថ្មី​ពី​មី​ជាតិ​ ​តូច​ជាង​មុន​ ​ស្អាត​ជាង​មុន​ ​តម្លៃ​ត្រឹមតែ​…

​ឆ្នាំ​ថ្មី​ ​មី​ជាតិ​បាន​ប្តូរ​រូបរាង​កេស​ថ្មី​ ​ជាមួយនឹង​ភាព​ស្រស់​ស្អាត​ ​កាន់តែ​រឹង​មាំ​ ​និង​រសជាតិ​កាន់តែ​ប្រសើរ​ ​ដើម្បី​បំពេញ​តម្រូវ​ការ​ ​និង​បង្ក​ភាព​ងាយស្រួល​ក្នុង​ការប្រើប្រាស់​ដល់​ប្រជាជន​កម្ពុជា​។​
​លោក​ ​ហុង​ ​សុវណ្ណ​ ​ប្រធាន​ ​ផ្នែក​ទី​ផ្សារ​នៃ​ក្រុមហ៊ុន​ ​វ​័​ន​ម៉រ ​មេ​នូ​ហ្វេ​ក​ឆឺ​រីង​ ​បានឲ្យ​ដឹង​ថា​ ​បន្ទាប់ពី​គុណភាព​ ​និង​រសជាតិ​ ​កា​រវេច​ខ្ចប់​មី​ជាតិ​ ​គឺជា​កត្តា​ដ៏​សំខាន់​ ​ដែល​បញ្ជាក់​អំពី​អនាម័យ​ ​សុវត្ថិភាព​ចំណីអាហារ​ ​និង​ភាព​ថ្មី​ស្រស់​នៃ​ផលិតផល​។​ ​ទាំងនេះ​ ​គឺជា​អ្វី​ដែល​ក្រុមហ៊ុន​ ​តែងតែ​យកចិត្តទុកដាក់​។​
​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ ​មី​ជាតិ​បាន​ផ្លាស់ប្តូរ​សម្បក​កេស​ថ្មី​ ​ដែល​សម្បក​កេស​នេះ​ត្រូវ​បាន​ផលិត​ដោយ​វត្ថុធាតុដើម​ដែល​មានគុណ​ភាព​ខ្ពស់​ ​ដើម្បី​ធានា​នូវ​ភាព​រឹង​មាំ​ ​រក្សា​សភាព​ដើម​របស់​ផលិតផល​ ​រក្សា​គុណភាព​ផលិតផល​ ​និង​រក្សា​ភាព​ស្រស់​នៃ​ផលិតផល​ ​ដែល​ធ្វើឲ្យ​រសជាតិ​កាន់តែ​ប្រសើរ​។​ ​នេះ​ ​ជា​អ្វី​ដែល​លោក​ ​ហុង​ ​សុវណ្ណ​ ​បាន​លើកឡើង​។​
​ជាមួយគ្នា​នេះ​ ​លោកជំទាវ​ ​ជីង​ ​សុគន្ធា​វី​ ​នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​ ​វ​័​ន​ម៉រ ​មេ​នូ​ហ្វេ​ក​ឆឺ​រីង​ ​បាន​មានប្រសាសន៍ថា​ “​ចាប់តាំង​ពី​ថ្ងៃ​ដែល​យើង​បង្កើត​មី​ជាតិ​មក​ ​យើង​បាន​ប្តេជ្ញា​បន្ត​បង្កើត​នូវ​គំនិតច្នៃប្រឌិត​ ​ដើម្បី​នាំមក​ជូន​បងប្អូន​ជនរួមជាតិ​នូវ​អ្វី​ដែល​ថ្មី​ ​និង​ប្រសើរ​បំផុត​ស្របតាម​ការ​វិវឌ្ឍ​ន៍​នៃ​បច្ចេកវិទ្យា​ថ្មីៗ​។​”
“​ជាក់ស្តែង​ថ្ងៃនេះ​ ​មី​ជាតិ​បាន​នាំមក​នូវ​សម្បក​វេច​ខ្ចប់​ថ្មី​ ​រចនា​ឡើង​ដើម្បី​ភាព​ស្រស់​ស្អាត​ ​និង​មាន​ភាព​ទាក់ទាញ​ ​ជា​សម្បក​កេ​សមានគុណ​ភាព​ខ្ពស់​ ​និង​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ការពារ​គុណភាព​ផលិតផល​បាន​កាន់តែ​ប្រសើរ​ ​រក្សា​បាន​នូវ​សភាព​ដើម​ ​ភាព​ស្រស់​ថ្មី​ ​និង​រសជាតិ​ឲ្យ​នៅ​ល្អឥតខ្ចោះ​។​” ​លោកជំទាវ​បាន​បន្ថែម​ដូច្នេះ​។​
​កេស​ថ្មី​នេះ​ ​បាន​រចនា​ក្នុង​រូបភាព​ពណ៌​ការ៉ុត​ ​ដែល​ជា​ពណ៌​តំណាង​ផលិតផល​មី​ជាតិ​ ​និង​មាន​ទំហំ​តូច​ជាង​មុន​ ​ដែល​បង្ក​ជា​ភាព​ងាយស្រួល​ក្នុង​ការ​កាន់​ ​និង​រក្សាទុក​ ​ជាមួយនឹង​បរិមាណ​២​៤​កញ្ចប់​ក្នុង​មួយ​កេស​ ​និង​មាន​តម្លៃ​ត្រឹមតែ​១​៦​០​០​០​រៀល​ក្នុង​មួយ​កេស​សម្រាប់​គ្រប់​រសជាតិ​។​ ​ចំណែក​ ​លក្ខណៈ​សម្គាល់​របស់​រសជាតិ​នីមួយៗ​ ​គឺ​មាន​ពណ៌​តំណាង​ ​រូប​កញ្ចប់​ផលិតផល​ ​និង​អក្សរ​បញ្ជាក់​អំពី​រសជាតិ​នីមួយៗ​នៅ​លើ​កេស​៕​