​មី​ជាតិ​ប្តូរ​រូបរាង​ថ្មី​ ​កាន់​ស្រស់​ស្អាត​ ​កាន់តែ​រឹង​មាំ​

ក្រុមហ៊ុន​ ​វ័ន​ម៉រ ​មេ​នូ​ហ្វេ​ក​ឆឺ​រីង​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​មី​ជាតិ​ ​បាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​កេស​ថ្មី​មី​ជាតិ​ ​ដែល​បាន​ចរាចរ​ក្នុង​ទី​ផ្សារ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​០​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​នេះ​ ​តទៅ​។​
​កេស​ថ្មី​មី​ជាតិ​ ​ត្រូវ​បាន​រចនា​ដោយមាន​ភាព​ស្រស់​ស្អាត​ទាក់ទាញ​ជាមួយនឹង​សម្បក​កេស​រឹង​មាំ​ ​ដែល​អាច​​​រក្សា​សភាព​ដើម​ ​គុណភាព​ ​និង​ធានា​នូវ​ភាព​ថ្មី​ស្រស់​នៃ​ផលិតផល​ ​ដែល​ធ្វើឲ្យ​រសជាតិ​កាន់តែ​ប្រសើរ​។​ ​កេស​ថ្មី​នេះ​ ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​វត្ថុធាតុដើម​មានគុណ​ភាព​ខ្ពស់​ក្នុង​រូបរាង​តូច​ជាង​មុន​ ​ដែល​មាន​២​៤​កញ្ចប់​ ​និង​បង្ក​ជា​ភាព​ងាយស្រួល​ក្នុង​ការ​កាន់​ ​និង​រក្សាទុក​។​
​លោក​ ​ហុង​ ​សុវណ្ណ​ ​ប្រធាន​ ​ផ្នែក​ទី​ផ្សារ​នៃ​ក្រុមហ៊ុន​ ​វ​័​ន​ម៉រ ​មេ​នូ​ហ្វេ​ក​ឆឺ​រីង​ ​បាន​មានប្រសាសន៍ថា​ ​ដោយ​មើលឃើញ​ពី​ភាព​សំខាន់​នៃ​កា​រវេច​ខ្ចប់​ ​មី​ជាតិ​បាន​ប្តូរ​រូបរាង​ ​កេស​ថ្មី​ដើម្បី​បំពេញ​តម្រូវ​ការ​ ​និង​បង្ក​ភាព​ងាយស្រួល​ក្នុង​ការប្រើប្រាស់​ដល់​ប្រជាជន​កម្ពុជា​។​ ​កេស​ថ្មី​មី​ជាតិ​ ​បាន​ផ្លាស់ប្តូរ​ទៅជា​ពណ៌​ការ៉ុត​ ​ដែល​ជា​ពណ៌​តំណាង​ផលិតផល​មី​ជាតិ​។​ ​លក្ខណៈ​សម្គាល់​របស់​រសជាតិ​នីមួយៗ​ ​គឺ​មាន​ពណ៌​តំណាង​ ​រូប​កញ្ចប់​ផលិតផល​ ​និង​អក្សរ​បញ្ជាក់​អំពី​រសជាតិ​នីមួយៗ​នៅ​លើ​កេស​។​
​លោកជំទាវ​ ​ជីង​ ​សុគន្ធា​វី​ ​នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​ ​វ័ន​ម៉រ ​មេ​នូ​ហ្វេ​ក​ឆឺ​រីង​ ​បាន​មានប្រសាសន៍ថា​ “​ចាប់តាំង​ពី​ថ្ងៃ​ដែល​យើង​បង្កើត​មី​ជាតិ​មក​ ​យើង​បាន​ប្តេជ្ញា​បន្ត​បង្កើត​នូវ​គំនិតច្នៃប្រឌិត​ ​ដើម្បី​នាំមក​ជូន​បងប្អូន​ជនរួមជាតិ​នូវ​អ្វី​ដែល​ថ្មី​ ​និង​ប្រសើរ​បំផុត​ស្របតាម​ការ​វិវឌ្ឍ​ន៍​នៃ​បច្ចេកវិទ្យា​ថ្មីៗ​។​”
“​ជាក់ស្តែង​ថ្ងៃនេះ​ ​មី​ជាតិ​បាន​នាំមក​នូវ​សម្បក​វេច​ខ្ចប់​ថ្មី​ ​រចនា​ឡើង​ដើម្បី​ភាព​ស្រស់​ស្អាត​ ​និង​មាន​ភាព​ទាក់ទាញ​ ​ជា​សម្បក​កេ​សមានគុណ​ភាព​ខ្ពស់​ ​និង​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ការពារ​គុណភាព​ផលិតផល​បាន​កាន់តែ​ប្រសើរ​ ​រក្សា​បាន​នូវ​សភាព​ដើម​ ​ភាព​ស្រស់​ថ្មី​ ​និង​រសជាតិ​ឲ្យ​នៅ​ល្អឥតខ្ចោះ​។​” ​លោកជំទាវ​បាន​បន្ត​។​
​មី​ជាតិ​ ​ជា​ប្រភេទ​មី​កញ្ចប់​ឆ្អិន​ស្រាប់​ផលិត​ឡើង​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ស្របតាម​ស្តង់​ដារ​អន្តរជាតិ​ ​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ ​និង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ពី​ប្រទេស​ជប៉ុន​។​ ​មី​ជាតិ​ ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​នៃ​ព្រះរាជាណាចក្រកម្ពុជា​។​ ​មី​ជាតិ​ ​ក៏​ត្រូវ​បាន​ទទួលស្គាល់​ ​និង​ត្រូវ​បាន​ដាក់បញ្ចូល​ជា​សមាជិក​នៃ​សមាគម​ន៍​មី​កញ្ចប់​ឆ្អិន​ស្រាប់​ពិភពលោក​នៃ​ប្រទេស​ជប៉ុន​ ​ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​៕