​មី​ជាតិ​៖​ ​២​៤​កញ្ចប់​ក្នុង​កេស​ថ្មី​ ​កាន់តែ​ស្រស់​ ​កាន់តែ​ឆ្ងាញ់

​ផលិតផល​មី​ជាតិ​ ​បាន​ប្រកាស​សម្ពោធ​រូបរាង​កេស​ថ្មី​ ​ជាមួយនឹង​ការរចនា​ស្រស់​ស្អាត​ ​រឹង​មាំ​ ​និង​មាន​ភាព​ងាយ​ស្រួ​ស​ក្នុង​ការប្រើប្រាស់​។​ ​កេស​ថ្មី​នេះ​ ​ត្រូវ​បាន​ប្រើ​ជំនួស​កេស​ចាស់​ទាំងស្រុង​ ​និង​បាន​ចរាចរ​នៅ​ក្នុង​ទី​ផ្សារ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​០​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​នេះ​តទៅ​។​
​លោក​ ​ហុង​ ​សុវណ្ណ​ ​ប្រធាន​ ​ផ្នែក​ទី​ផ្សារ​នៃ​ក្រុមហ៊ុន​ ​វ​័​ន​ម៉រ ​មេ​នូ​ហ្វេ​ក​ឆឺ​រីង​ ​បាន​មានប្រសាសន៍ថា​ “​រូបរាង​កេស​ថ្មី​ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មើលឃើញ​ពី​ភាព​សំខាន់​នៃ​កា​រវេច​ខ្ចប់​ ​ដើម្បី​បំពេញ​តម្រូវ​ការ​ ​និង​បង្ក​ភាព​ងាយស្រួល​ក្នុង​ការប្រើប្រាស់​ដល់​ប្រជាជន​កម្ពុជា​។​”
​លោក​បាន​បន្ត​ថា​ ​ក្រៅពី​ការរចនា​កេស​ដ៏​ស្រស់​ស្អាត​ ​រឹង​មាំ​ ​និង​បង្កើន​ភាព​ងាយ​ស្រួ​ស​ក្នុង​ការប្រើប្រាស់​កេស​ថ្មី​មី​ជាតិ​ ​មាន​គុណសម្បត្តិ​ជួយ​រក្សា​គុណភាព​ ​និង​រក្សា​បាន​ភាព​ថ្មី​ស្រស់​នៃ​ផលិតផល​ ​ដែល​ធ្វើឲ្យ​រសជាតិ​កាន់តែ​ប្រសើរ​។​
​កេស​ថ្មី​មី​ជាតិ​ ​មាន​២​៤​កញ្ចប់​ ​ដែល​បរិមាណ​ក្នុង​មួយ​កញ្ចប់​ត្រូវ​បាន​រក្សាទុក​ដដែល​ ​និង​មាន​តម្លៃ​ត្រឹមតែ​១​៦​០​០​០​រៀល​នៅ​ក្នុង​មួយ​កេស​សម្រាប់​គ្រប់​រសជាតិ​។​ ​កេស​ថ្មី​មី​ជាតិ​ ​បាន​ផ្លាស់ប្តូរ​ទៅជា​ពណ៌​ការ៉ុត​ ​ដែល​ជា​ពណ៌​តំណាង​ផលិតផល​មី​ជាតិ​។​ ​លក្ខណៈ​សម្គាល់​របស់​រសជាតិ​នីមួយៗ​ ​គឺ​មាន​ពណ៌​តំណាង​ ​រូប​កញ្ចប់​ផលិតផល​ ​និង​អក្សរ​បញ្ជាក់​អំពី​រសជាតិ​នីមួយៗ​នៅ​លើ​កេស​។​
​លោកជំទាវ​ ​ជីង​ ​សុគន្ធា​វី​ ​នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​ ​វ​័​ន​ម៉រ ​មេ​នូ​ហ្វេ​ក​ឆឺ​រីង​ ​បាន​មានប្រសាសន៍ថា​ “​ចាប់តាំង​ពី​ថ្ងៃ​ដែល​យើង​បង្កើត​មី​ជាតិ​មក​ ​យើង​បាន​ប្តេជ្ញា​បន្ត​បង្កើត​នូវ​គំនិតច្នៃប្រឌិត​ ​ដើម្បី​នាំមក​ជូន​បងប្អូន​ជនរួមជាតិ​នូវ​អ្វី​ដែល​ថ្មី​ ​និង​ប្រសើរ​បំផុត​ស្របតាម​ការ​វិវឌ្ឍ​ន៍​នៃ​បច្ចេកវិទ្យា​ថ្មីៗ​។​”
“​ជាក់ស្តែង​ថ្ងៃនេះ​ ​មី​ជាតិ​បាន​នាំមក​នូវ​សម្បក​វេច​ខ្ចប់​ថ្មី​ ​រចនា​ឡើង​ដើម្បី​ភាព​ស្រស់​ស្អាត​ ​និង​មាន​ភាព​ទាក់ទាញ​ ​ជា​សម្បក​កេ​សមានគុណ​ភាព​ខ្ពស់​ ​និង​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ការពារ​គុណភាព​ផលិតផល​បាន​កាន់តែ​ប្រសើរ​ ​រក្សា​បាន​នូវ​សភាព​ដើម​ ​ភាព​ស្រស់​ថ្មី​ ​និង​រសជាតិ​ឲ្យ​នៅ​ល្អឥតខ្ចោះ​។​” ​លោកជំទាវ​បាន​បន្ត​ដូច្នេះ​។​
​មី​ជាតិ​ ​ជា​មី​កញ្ចប់​ឆ្អិន​ស្រាប់​ ​ដែល​ផលិត​ឡើង​ស្របតាម​ស្តង់​ដារ​អន្តរជាតិ​ ​។​ ​វត្ថុធាតុដើម​ត្រូវ​បាន​ជ្រើសរើស​យ៉ាង​សម្រិតសម្រាំង​ប្រកបដោយ​គុណភាព​ទាំង​ក្នុងស្រុក​ ​និង​នាំចូល​ពី​ប្រទេស​អូស្ត្រាលី​ ​សិង្ហបុរី​ ​ថៃ​ ​និង​ម៉ាឡេស៊ី​។​ ​មី​ជាតិ​ប្រើប្រាស់​វត្ថុធាតុដើម​ពី​ធម្មជាតិ​ ​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​ចំពោះ​សុខភាព​។​ ​មី​ជាតិ​ ​ត្រូវ​បាន​ផលិត​ ​និង​វេច​ខ្ចប់​ ​ក្នុង​កន្លែង​បិទ​ជិត​ ​និង​មាន​អនាម័យ​ខ្ពស់​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ ​និង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ពី​ប្រទេស​ជប៉ុន​។​ ​គ្រប់​ដំណាក់កាល​នៃ​ខ្សែ​សង្វាក់​ផលិតកម្ម​ ​ប្រព្រឹត្ត​ឡើង​ដើម្បី​ធានា​បាន​នូវ​គុណភាព​ល្អ​បំផុត​ ​និង​រស​ជាតិខ្មែរ​ពិតៗ​៕