​មី​ជាតិ​៖​ ​ទឹកចិត្ត​ជា​ផលិតផល​ជាតិ​នៅ​ជាមួយ​ខ្មែរ​

​មី​ ​នៅ​អាស៊ី​ ​មាន​ដើមកំណើត​ចាប់តាំង​ពី​៥​០​០​ឆ្នាំមុន​គ្រឹះ​សករាជ​នៅ​ក្នុង​ប្រទេស​ចិន​។​ ​ហើយ​ក្រោយមក​ ​មី​កញ្ចប់​ឆ្អិន​ស្រាប់​ ​ត្រូវ​បាន​ច្នៃប្រឌិត​ ​និង​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១​៩​៥​៨​ ​នៅ​ប្រទេស​ជប៉ុន​។​ ​វត្តមាន​នៃ​មី​កញ្ចប់​ ​ក៏បាន​រីក​សាយ​ ​និង​ទទួលស្គាល់​ជាបន្តបន្ទាប់​នៅ​លើ​ពិភពលោក​។​
​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​ការ​បរិភោគ​មី​ ​មានការ​ពេញ​និយម​យ៉ាង​ខ្លាំង​ ​រហូតដល់​ប្រទេស​ជាច្រើន​ក្នុង​តំបន់​បាន​ផលិត​មី​ប្រចាំ​ប្រទេស​នីមួយៗ​ ​តួ​រយ៉ា​ង​ ​មាន​ដូចជា​ប្រទេស​ថៃ​ ​ប្រ​ទស​ឥណ្ឌូ​នេ​ស៊ី​ ​ប្រទេស​ភី​លី​ពី​ន​ ​ប្រទេស​វៀតណាម​ ​និង​មាន​ប្រទេស​ជាច្រើន​ទៀត​។​
​នៅ​កម្ពុជា​ ​មី​ជាតិ​ ​ដែល​ជា​ផលិតផល​ក្រុមហ៊ុន​ ​វ​័​ន​ម៉រ ​មេ​នូ​ហ្វេ​ក​ឆឺ​រីង​ ​កំពុង​មានការ​ទទួលស្គាល់​ ​និង​ចាប់អារម្មណ៍​ពីសំណាក់​ប្រជាជន​ខ្មែរ​ជា​ខ្លាំង​។​ ​មី​ជាតិ​ ​មាន​វត្តមាន​នៅ​ក្នុង​ទី​ផ្សារ​កម្ពុជា​នៅ​ចុង​ឆ្នាំ​២​០​១​៩​ ​ក្រោម​ការ​វិនិយោគ​របស់​អ្នក​វិនិ​យោ​ទុន​ខ្មែរ​ ​ដើម្បី​បង្ហាញ​អំពី​សមត្ថភាព​ ​និង​ផ្តល់​ការ​ផ្គត់​ផ្គង​ដល់​ប្រជាពលរដ្ឋ​។​
​នៅ​ក្នុង​ឆ្នាំ​២​០​២​០​ ​មី​ជាតិ​ ​ក៏បាន​ក្លាយ​ជា​ស្បៀងអាហារ​ម្រុ​ង​សម្រាប់​កម្ពុជា​ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​គ្រាអាសន្ន​ ​ដូចជា​អំឡុង​ពេល​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​និង​គ្រោះ​ទឹក​ជន​ន់​ជាដើម​។​ ​វត្តមាន​របស់​មី​ជាតិ​ ​បាន​បញ្ជាក់​ពី​ការ​វិវឌ្ឍ​ន៍​មួយ​ក​ម្រិ​ត​ទៀត​លើ​ផ្នែក​ផលិត​ចំណីអាហារ​របស់​កម្ពុជា​ ​ក្នុង​ការ​ផលិត​មី​កញ្ចប់​ដែល​មានគុណ​ភាព​ ​និង​ត្រូវ​បាន​ទទួលស្គាល់​។​
​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ ​គឺជា​រូបភាព​មួយ​ក្នុង​ការ​ឲ្យ​តម្លៃ​ដល់​ស​ម្មិទ្ធ​ផល​ជាតិ​ ​និង​ជួយ​ទៅដល់​ការ​ពន្លឿន​នៃ​សេដ្ឋកិច្ច​ជាតិ​។​ ​វត្តមាន​នៃ​ផលិតផល​ក្នុងស្រុក​ផ្ទាល់​ ​បាន​បង្ក​រ​ភាព​ងាយស្រួល​សម្រាប់​ការ​ផ្គត់​ផ្គង​ប្រជាជន​ពលរដ្ឋ​ខ្មែរ​ ​ដោយ​មិន​ចាំបាច់​អាស្រ័យ​ការនាំចូល​ពី​បរទេស​ ​ឬ​ការ​ឡើងចុះ​នៃ​តម្លៃ​ផលិតផល​។​
​មី​ជាតិ​ជា​មី​របស់​ខ្មែរ​ ​តែង​យកចិត្តទុកដាក់​ពី​ដំណើរ​វិវឌ្ឍ​ន៍​នៃ​សង្គម​ ​និង​នៅ​ជាមួយ​ប្រជាជន​ខ្មែរ​ក្នុង​គ្រប់​កាលៈទេសៈ​ ​ដើម្បី​រួមគ្នា​ជំ​នៈ​នឹង​ឧបសគ្គ​ប្រឈម​។​ ​មី​ជាតិ​ ​យកចិត្តទុកដាក់​លើ​គុណភាព​ ​បង្កើន​ភាព​ងាយស្រួល​ ​និង​បំពេញ​តម្រូវ​ការ​របស់​ប្រជាជន​។​ ​តើ​មី​ជាតិ​មាន​អ្វី​ថ្មី​បន្ត​ទៀត​? ​កុំ​ភ្លេច​តាមដាន​ក្នុង​ពេល​ឆាប់​នេះ​៕​