​មី​ជាតិ​៖​ ​ការពិត​ ​និង​គុណប្រយោជន៍​មី​កញ្ចប់​

​មី​កញ្ចប់​ ​ជា​អាហារ​ពេញ​និយម​មួយ​ប្រភេទ​ ​ដែល​ត្រូវ​គេ​ទទួលស្គាល់​ ​និង​បរិភោគ​ជុំវិញ​ពិភពលោក​។​ ​តើ​មី​កញ្ចប់​មានគុណ​ប្រយោជន៍អ្វី​ខ្លះ​ដល់​អ្នក​បរិភោគ​?
​មី​កញ្ចប់​ ​ផ្តល់​គុណប្រយោជន៍​ជាច្រើន​ដល់​អ្នក​បរិភោគ​។​ ​មី​កញ្ចប់​ ​មាន​ផ្ទុក​នូវ​សារធាតុ​ច​ញ្ចឹ​ម​សម្រាប់​សារពាង្គ​កាយ​ ​មាន​រសជាតិ​ឆ្ងាញ់​ ​មាន​សុវត្ថិភាព​ ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ច​ម្អិ​ន​ ​មាន​តម្លៃ​សមរម្យ​ ​និង​អាច​​​រក្សាទុក​បាន​យូរ​ ​នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​គេហទំព័រ​ ​Health​ ​Benefit​ ​Time​s​។​
​មី​ជាតិ​ ​ជា​ផលិតផល​របស់​ក្រុមហ៊ុន​ ​វ​័​ន​ម៉រ ​មេ​នូ​ហ្វេ​ក​ឆឺ​រីង​ ​ជា​ប្រភេទ​មី​កញ្ចប់​ឆ្អិន​ស្រាប់​ផលិត​ឡើង​ដោយ​ ​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ ​ស្របតាម​ស្តង់​ដារ​អន្តរជាតិ​។​ ​មី​ជាតិ​ ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល​ ​និង​ស្ថាប័ន​ពាក់​ពន្ធ​នានា​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​។​ ​មី​ជាតិ​ ​ក៏​ត្រូវ​បាន​ទទួលស្គាល់​ ​និង​ត្រូវ​បាន​ដាក់បញ្ចូល​ជា​សមាជិក​នៃ​សមាគម​ន៍​មី​កញ្ចប់​ឆ្អិន​ស្រាប់​ពិភពលោក​ ​ដែល​មកដល់ពេលនេះ​មី​ជាតិ​ជា​មី​កញ្ចប់​តែមួយ​គត់​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​សមាគម​ន៍​ពិភពលោក​មួយ​នេះ​។​
​មី​ជាតិ​ ​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ដូចជា​ ​សូ​ដ្យូ​ម​អ៊ី​ដ្រូ​សែន​ ​កា​បូ​ណា​ត​ ប៉ូ​តា​ស្យូ​មកា​បូ​ណា​ត​ ​វីតាមីន​អ៊ី​ ​និង​ប្រូតេអ៊ីន​ ​ដែល​មាន​នាទី​ទ្រ​ទ្រុង​ដល់​សារពាង្គ​កាយ​។​ ​សម្រាប់​រសជាតិ​ ​មី​ជាតិ​ ​ត្រូវ​បាន​ផលិត​ដោយ​សម្បូរ​បែប​ ​ស្របតាម​តម្រូវ​ការ​ ​និង​ការ​និយម​របស់​អតិថិជន​ ​ក្នុង​នោះ​ ​មាន​ ​រសជាតិ​ខ​គោ​ ​រសជាតិ​សាច់ជ្រូក​ចិញ្ច្រាំ​ ​និង​រសជាតិ​ស៊ុប​មាន់​។​
​ការ​ផលិត​ ​មី​ជាតិ​ ​ត្រូវ​បាន​អនុវត្ត​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​និង​បច្ចេកទេស​ទំនើប​ចុងក្រោយ​ពី​ប្រទេស​ជប៉ុន​។​ ​ដំណើរការ​ផលិត​ធ្វើឡើង​ក្នុង​បន្ទប់​បិទ​ជិត​ ​បំពាក់​ដោយ​ប្រព័ន្ធ​អនាម័យ​ ​និង​សុវត្ថិភាព​ខ្ពស់​។​ ​រីឯ​ ​កា​រវេច​ខ្ចប់​ត្រូវ​បាន​រចនា​ឡើង​ដោយ​ផ្តោត​លើ​គុណភាព​ ​និង​ភាព​ស្រស់​ស្អាត​។​ ​សម្បក​វេច​ខ្ចប់​មាន​ភាព​រឹង​មាំ​ ​ធានា​បានការ​រក្សា​គុណភាព​ផលិតផល​ ​ភាព​ស្រស់​ថ្មី​ ​និង​រស់​ជាតិ​ឲ្យ​នៅ​ភាព​ដើម​។​
​ការ​ច​ម្អិ​ន​មី​ជាតិ​ ​មាន​ភាព​ងាយស្រួល​។​ ​ក្រៅពី​យកទៅ​ស្រុះ​ ​ឬ​ឆុង​ជាមួយ​ម្សៅស៊ុប​រសជាតិ​ ​មី​ជាតិ​ ​ក៏​សាក​សម​សម្រាប់​ការ​ច​ម្អិ​ន​តាមចំណូលចិត្ត​ផ្សេងៗ​ ​ដូចជា​ ​ស្រុះ​ ​ឆា​ ​និង​បំពង​ ​ជាដើម​។​ល​។​
​មី​ជាតិ​ ​តែងតែ​យកចិត្តទុកដាក់​លើ​គុណភាព​ផលិតផល​ ​តម្រូវ​ការ​អតិថិជន​ ​និង​ភាព​ច្នៃប្រឌិត​ថ្មី​។​ ​តើ​មី​ជាតិ​មាន​អ្វី​ថ្មី​បន្ត​ទៀត​? ​កុំ​ភ្លេច​តាមដាន​ក្នុង​ពេល​ឆាប់​នេះ​៕​