​និសិ្ស​ត​នៃ​វិទ្យាស្ថាន​ “ខេ​ម​អេ​ត​” ​ធ្វើ​ទស្សន​កិច្ចសិក្សា​នៅ​រោងចក្រ​មី​ជាតិ​

ផលិតផល​ “​មី​ជាតិ​” ​បាន​ទទួលស្វាគមន៍​ដំណើរ​ទស្សន​កិច្ចសិក្សា​របស់​និសិ្ស​ត​នៃ​វិទ្យាស្ថាន​ “ខេ​ម​អេ​ត​” ​ប្រមាណ​ ​៤​០​នាក់​ ​នៅ​រោងចក្រ​មី​ជាតិ​ ​កាល​ព្រឹក​ថ្ងៃ​ទី​២​៣​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​។​ ​ដំណើរ​ទស្សនកិច្ច​ ​មាន​គោលបំណង​ស្វែងយល់​អំពី​ខ្សែ​សង្វាក់​ដ៏​ទំនើប​នៃ​ផលិតផល​មី​កញ្ចប់​រស​ជាតិខ្មែរ​ដំបូង​គេ​។​

​ទស្សនកិច្ច​នេះ​ ​ជា​ផ្នែក​មួយ​នៃ​ការសិក្សា​ ​និង​ស្វែងយល់​អំពី​អាជីវកម្ម​ក្នុងស្រុក​ ​និង​ការប្រព្រឹត្ត​ទៅ​នៃ​រោងចក្រ​ផលិត​ចំណីអាហារ​ក្នុងស្រុក​។​

​អំឡុង​ពេល​ទស្សនកិច្ច​ ​អ្នកចូលរួម​ត្រូវ​បាន​ទទួលស្វាគមន៍​យ៉ាង​រាក់ទាក់​ ​ជាមួយនឹង​ការ​ធ្វើ​បង្ហាញ​អំពី​ដំណើរការ​ផលិត​ ​គុណភាព​ផលិតផល​ ​កា​រវេច​ខ្ចប់​ ​និង​ការ​រក្សាទុក​ផលិតផល​។​ ​មិនតែប៉ុណ្ណោះ​ ​អ្នក​ទស្សនកិច្ច​ ​ក៏បាន​ទស្សនា​ដោយ​ផ្ទាល់​ក្នុង​ទី​ខ្សែ​សង្វាក់​ផលិតកម្ម​ ​ហើយក៏​បាន​ភ្លក្ស​មី​ជាតិ​ស្រស់​ៗ​រស​ជាតិខ្មែរ​ដ៏​ឆ្ងាញ់​ពិសា​ទៀត​ផង​។​

​មី​ជាតិ​ ​ជា​មី​កញ្ចប់​រស​ជាតិខ្មែរ​ដំបូង​គេ​ ​ដែល​ផលិត​ឡើង​ដោយ​ស្នាដៃ​ខ្មែរ​ ​ដើម្បី​ផ្គត់​ផ្គង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​ ​មី​ជាតិ​មាន​បី​រសជាតិ​ ​រួម​មាន​រសជាតិ​ខ​គោ​ ​សាច់ជ្រូក​ចិញ្ច្រាំ​ ​និង​ស៊ុប​មាន់​។​ ​រសជាតិ​ទាំងអស់​ត្រូវ​បាន​ឆ្លងកាត់​ការស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់​ដើម្បី​ធានា​ឲ្យ​សម​ស្របតាម​រស​និយម​របស់​ប្រជាជន​កម្ពុជា​។​