​មី​ជាតិ​ ​ពាំ​នាំ​ស​ម្ភារៈ​បច្ចេកទេស​ ​និង​ស្បៀងអាហារ​ ​ជូន​កងកម្លាំង​សង្គ្រោះ​ទឹកជំនន់​

​នា​ថ្ងៃ​ទី​១​៧​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​ក្រុមហ៊ុន​ ​វ័ន​ម៉រ ​មេ​នូ​ហ្វេ​ក​ឆឺ​រីង​ (​មី​ជាតិ​) ​បាន​ពាំ​នាំ​នូវ​ស​ម្ភារៈ​សង្គ្រោះ​ ​ថ្នាំសង្កូវ​ ​ស​ម្ភារៈ​បច្ចេកទេស​ ​និង​ស្បៀងអាហារ​ជាច្រើន​ ​ជូន​ដល់​កងកម្លាំង​សង្គ្រោះ​ទឹកជំនន់​ស្ទឹង​ព្រែកត្នោត​ ​ដែល​ឈរ​ជើង​ក្នុង​ភូមិសាស្ត្រ​ ​ខណ្ឌ​ដង្កោ​ ​រាជធានី​ភ្នំពេញ​។​
​លោក​ ​ហុង​ ​សុវណ្ណ​ ​តំណាង​ក្រុមហ៊ុន​ ​វ័ន​ម៉រ ​មេ​នូ​ហ្វេ​ក​ឆឺ​រីង​ (​មី​ជាតិ​) ​មានប្រសាសន៍ថា​៖​ ​«​ដោយ​មើលឃើញ​ពី​តម្រូវ​ការចាំបាច់​របស់​កងកម្លាំង​សង្គ្រោះ​ ​មី​ជាតិ​ ​បាន​រៀបចំ​បន្ទាន់​ ​នូវ​ស​ម្ភារៈ​បច្ចេកទេស​ ​និង​ស្បៀងអាហារ​ជាច្រើន​ ​ដើម្បី​ចូលរួម​សម្រួល​ដល់​ប្រតិបត្តិការ​សង្គ្រោះ​របស់​កងកម្លាំង​ ​ក្នុង​ស្ថានភាព​គ្រោះ​ជំនន់​ទឹកភ្លៀង​ដ៏​រហ័ស​នា​ពេល​បច្ចុប្បន្ននេះ​»​។​ ​លោក​បាន​បន្ដ​ថា​ ​«​អំណោយ​ទាំងនេះ​ ​គឺ​កើត​ចេញពី​មូល​និ​ធី​មី​ជាតិ​ ​ដែល​ទទួល​បាន​ពី​ការ​គាំទ្រ​ពី​អតិថិជន​ ​និង​ការ​លើកទឹកចិត្ត​យ៉ាង​ខ្លាំង​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ​មានន័យ​ថា​ ​ក្រុមហ៊ុន​បាន​ដក​យក​ថវិកា​មួយ​ផ្នែក​ដែល​បាន​ពី​កា​រលក់​មី​ជាតិ​ ​ដើម្បី​ចូលរួម​ក្នុង​សង្គម​ក្រោម​គោលការណ៍​ ​«​ខ្មែរ​ ​ដើម្បី​ខ្មែរ​»​។​
​សកម្មភាព​ថ្ងៃនេះ​ ​មិនមែន​ជា​លើក​ទី​១​ទេ​ដែល​មី​ជាតិ​បាន​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ ​តួយ៉ាង​ ​មី​ជាតិ​ក៏​ធ្លាប់​បាន​រៀបចំ​សកម្មភាព​ជាច្រើន​កន្លងមក​ ​ដូចជា​ការ​ផ្តល់​អំណោយ​សប្បុរស​ធម៌​ដល់​ប្រជាជន​ក្រីក្រ​ក្នុង​រាជធានី​ ​ខេត្ត​ ​និង​ការឧបត្ថម្ភ​បរិច្ចាគ​ទៅ​ឲ្យ​កម្មវិធី​ស​ប្បុ​រ​ធម៌​នានា​ផង​ដែរ​ ​។​
​ឧត្តមសេនីយ៍ទោ​ ​សូ​យ​ ​ណា​រិទ្ធ​ ​មេបញ្ជាការ​អង្គភាព​សង្គ្រោះ​៧​១​១​ ​ដែល​កំពុង​មាន​វត្តមាន​នៅកន្លែង​សង្គ្រោះ​មានប្រសាសន៍ថា​៖​ ​«​ការ​ផ្តល់​ជូន​ស​ម្ភារៈ​បច្ចេកទេស​ ​ទូក​សង្គ្រោះ​ ​គ្រឿងឧបភោគ​ ​បរិភោគ​របស់​ ​ក្រុមហ៊ុន​មី​ជាតិ​ ​គឺជា​កាយវិការ​សប្បុរស​ធម៌​ដ៏​ប្រពៃ​ ​ដែល​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​វិ​ស័យ​ឯកជន​ ​ក្នុង​ការចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ​ដើម្បី​ជួយ​សម្រួល​តម្រូវ​ការ​ចំពោះមុខ​របស់​កងកម្លាំង​ ​ដែល​កំពុង​ប្រតិបត្តិការ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ការ​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុមហ៊ុន​ ​​វ័ន​ម៉រ ​មេ​នូ​ហ្វេ​ក​ឆឺ​រីង​ (​មី​ជាតិ​) ​បាន​ឧបត្ថម្ភ​ជាស​ម្ភារៈ​ចំ​បាច់​សម្រាប់​ក្រុម​ប្រតិបត្តិការ​សង្គ្រោះ​ ​រួម​មាន​ ​ទូក​ ​អាវភ្លៀង​ ​អង្រឹង​ ​ពិល​ ​ថ្នាំសង្កូវ​រាប់​រយ​បន្ទះ​ ​មី​ជាតិ​ ​ទឹក​ពិសា​វី​តា​ល់ ​និង​គ្រឿងឧបភោគ​ ​បរិភោគ​ជាច្រើន​កញ្ចប់​ ​ជូន​ដល់​កងកម្លាំង​ដែល​ឈរ​ជើង​ក្នុង​ភូមិសាស្ត្រ​ ​ខណ្ឌ​ដង្កោ​ ​រាជធានី​ភ្នំពេញ​។​ ​មី​ជាតិ​ ​ជឿជាក់​ថា​ ​សកម្មភាព​សប្បុរស​ធម៌​នេះ​ ​នឹងបាន​រួមចំណែក​សម្រាល​ការលំបាក​របស់​កងកម្លាំង​ ​ដែល​កំពុង​ប្រតិបត្តិការ​សង្គ្រោះ​ប្រជាពលរដ្ឋ​ ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ​៕​