​កម្មវិធី​ប្រកួតប្រជែង​ផលិត​វីដេអូ​ “តោះ!​ធ្វើល្អ​”

​ក្នុង​គោលបំណង​ចូលរួម​លើក​ក​ម្ពស់​សីលធម៌​នៃ​ការរស់នៅ​ក្នុង​សង្គម​ឲ្យ​កាន់តែ​ប្រសើរ​ ​ផលិតផល​មី​ជាតិ​ ​ដែល​ជា​ផលិត​មី​កញ្ចប់​ឆ្ពិន​ស្រាប់​ ​បាន​រៀបចំ​ការប្រកួតប្រជែង​ផលិត​វីដេអូ​ “តោះ!​ធ្វើល្អ​” ​ដែល​តម្រូវ​ឲ្យ​អ្នកចូលរួម​ផលិត​វីដេអូ​ក្រោម​ប្រធាន​បទ​ “​ចូលរួម​លើក​ក​ម្ពស់​សីលធម៌​នៃ​ការរស់នៅ​ក្នុង​សង្គម​ឲ្យ​កាន់តែ​ប្រសើរ​” ​ដើម្បី​ដាក់​ចូលរួម​ក្នុង​កម្មវិធី​នេះ​។​

​ក្នុង​ការចូលរួម​ ​បេក្ខជន​គ្រាន់​អនុវត្ត​ទៅតាម​លក្ខខណ្ឌ​ងាយ​ៗ​ដូច​ខាងក្រោម​ជាការស្រេច​៖​
​១​. ​ការចូលរួម​ធ្វើឡើង​ដោយសេរី​ ​តាមរយៈ​ការ​ផលិត​វីដេអូ​ដែល​មាន​រយៈ​១​នាទី​ទៅ​៣​នាទី​ ​ក្រោម​ប្រធាន​បទ​ “​ចូលរួម​លើក​ក​ម្ពស់​សីលធម៌​នៃ​ការរស់នៅ​ក្នុង​សង្គម​ឲ្យ​កាន់តែ​ប្រសើរ​”​។​
​២​. ​លោកអ្នក​ត្រូវ​ផ្ញើ​វីដេអូ​ ​ដែល​លោកអ្នក​បាន​ផលិត​មកកាន់​ក្រុម​ការងារ​តាមរយៈ​ ​In​box​ ​លើ​ទំព័រ​ហ្វេ​ស​បុក​របស់​មី​ជាតិ​ ​ដើម្បី​ទទួលការ​ព្រមព្រៀង​ក្នុង​ការចូលរួម​ ​និង​វាយ​តម្លៃ​។​
​៣​.​ វីដេអូ​ដែល​ចូលរួម​ការ​ប្រកួត​ ​មិន​ត្រូវ​​​ជាប់​ពាក់ព័ន្ធ​ជាមួយ​កម្មសិទ្ធិ​ក្រុមហ៊ុន​ឯកជន​ ​ស្ថាប័ន​ ​ឬ​អង្គការ​នានា​។​

​ចំពោះ​រង្វាន់​ជ័យ​លា​ភី​មាន​សរុប​ទាំងអស់​ជាង​ ​១​០​ ​លាន​ ​រៀល​។​ ​ក្នុង​នោះ​ ​ជ័យ​លា​ភី​លេខ​១​ ​នឹង​ទទួល​បាន​ ​ទឹកប្រាក់​ ​៤​លាន​រៀល​។​ ​ចំណែក​ ​ជ័យ​លា​ភី​លេខ​២​ ​នឹង​ទទួល​ទឹកប្រាក់​ ​២​លាន​ ​រៀល​ ​និង​ ​ជ័យ​លា​ភី​លេខ​៣​ ​នឹង​ទទួល​ទឹកប្រាក់​ ​១​លាន​២​សែន​ ​រៀល​។​ ​សម្រាប់​វីដេអូ​ទាំង​៧​ ​ដែល​ឆ្លងកាត់​វគ្គ​ជម្រុះ​ចុងក្រោយ​ ​នឹង​ទទួល​បាន​ទឹកប្រាក់​លើកទឹកចិត្ត​ពី​ក្រុមហ៊ុន​ ​ព្រមទាំង​រង្វាន់​ផ្សេងៗ​ទៀត​ជាច្រើន​។​ ​លើស​ពីនេះទៅ​ទៀត​ ​អ្នកទទួល​ជ័យ​លា​ភី​ ​នឹង​ត្រូវ​បាន​អញ្ជើញ​ចូលរួម​សកម្មភាព​ផ្សព្វផ្សាយ​អំពី​ការ​ធ្វើអំពើ​ល្អ​នៅ​តាម​សាលារៀន​ ​ឬ​ទីតាំង​ដែល​បាន​កំណត់​របស់​ផលិតផល​មី​ជាតិ​។​

​ការ​បរិច្ឆេទ​នៃ​ការចូលរួម​ ​គឺ​ចាប់ពី​ការផ្សាយដំណឹង​នេះ​តទៅ​ ​រហូតដល់​ថ្ងៃ​ទី​០​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​។​ ​ផលិតផល​មី​ជាតិ​ ​សូម​អំពាវនាវ​លោកអ្នក​ទាំងអស់គ្នា​ចូលរួម​ក្នុង​កម្មវិធី​នេះ​ ​និង​រួមគ្នា​បង្កើត​ខ្លឹមសារ​ល្អ​ៗ​ដើម្បី​សង្គម​កាន់តែ​ប្រសើរ​។​ ​រួមគ្នា​ប្រព្រឹត្ត​អំពើល្អ​ ​ដើម្បី​សង្គម​កាន់តែ​ប្រសើរ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​៖​ ​សូម​ទាក់ទង​ទូរស័ព្ទ​ ​០​៦​១​ ​៧​៧​៨​ ​៣​៣​៣​ ​ឬ​ ​In​box​ ​លើ​ទំព័រ​ហ្វេ​ស​បុក​របស់​មី​ជាតិ​៕​

តោះ! ធ្វើល្អ

ការធ្វើអំពើល្អ អ្នកអាចធ្វើបាននៅគ្រប់ទីកន្លែង វាអាស្រ័យថា តើអ្នកបានតាំងចិត្តធ្វើវាដោយក្តីស្រលាញ់ដែរ ឬទេ?🎬​ ចូលរួមជាមួយ មីជាតិ ឥឡូវនេះតាមរយៈកម្មវិធីផលិតវីដេអូ “តោះ! ធ្វើល្អ”។🔎 សម្រាប់លក្ខខណ្ឌផ្សេងៗ https://rb.gy/jyc9g1📽 សូមទស្សនាវីដេអូអប់រំគំរូនៅខាងក្រោមនេះ៖#MeeChiet #GoGoodFeelGood #តោះធ្វើល្អ

Posted by មីជាតិ – Mee Chiet on Monday, October 5, 2020